នៅក្នុង​ខេត្ត​កំ​ពត​ មានរមណីយ​ដ្ឋាន​ជាច្រើន​ ប៉ុន្តែមានរមណីយ​ដ្ឋាន​មួយ​ដែលទើបតែចាប់​ផ្ដើម​​អភិវឌ្ឃន៍​ ​និង​កសាង​​នៅ​អំឡុង​​ ខែមករា ឆ្នាំ​២០២៣ ដោយ​ព្រះ​ចៅ​ធិការ​វត្ត​ភ្នំ​រាប​ ឈ្មោះ ​ភិក្ខុ​សង្ឃ សុត ដាវី​ ដែលមាន​ទីតាំង​ស្ថិត​នៅ​ភូមិ​អន្លង់​ថ្ងាន់ ឃុំ​ឬស្សី​ស្រុកខាង​កើត ស្រុក​កំពង់​ត្រាច ខេត្ត​កំពត​​​ (ជាប់​ព្រំ​ប្រទល់ កម្ពុជា វៀត​ណាម) ហើយមាន​ភ្ញៀវ​ទេសចរណ៍​មក​កំសាន្ត​ច្រើននៅ​អំឡុង​ពេល​បុណ្យ​អ៊ុំ​ទូក។​

លោក​ ពៅ មុត​ នាយរង​ប៉ុស្តិ៍​នគរបាន​ឬស្សី​ស្រុក​បាន​និយាយថា ទោះ​បី​ជា​រមណី​យដ្ឋានទើប​តែ​​កសាង​​​​មែន តែ​​មាន​ភ្ញៀវ​ទេសចរណ៍​មកកំសាន្ត​ មិនថា​ថ្ងៃ​បុណ្យន ឬ​សៅរ៍​ អាទិត្យ​ទេ​ តែងតែ​មានអ្នក​មក​លេង​ជាហូរហែរ​នៅ​រមណីយ​ដ្ឋាន​នេះ​ ​ភាគ​ច្រើនអ្ន​កដែល​មកលេង​រមណីយ​ដ្ឋាន​នេះ​​គេ​មក​លេង​​ជា​លក្ខណៈ​គ្រួសារ​ នាំ​ប្រ​ពន្ធ​កូន​ទៅលេង ក៏​ត្រឡប់​ទៅ​​វិញ។

លោក​បាន​បញ្ជាក់​ថា​៖​ ​«​មាន​ភ្ញៀវ​មក​លេងច្រើននៅ​ថ្ងៃ​ទី​២៥ ២៦ ២៧​​នេះ​​ ​ហើយ​ការ​មក​លេង​​នេះ​បាន​ផ្ដល់​ផល​ប្រយោជន៍​ជាច្រើន​ដល់​អ្នក​ភូមិ​ និង​កាត់បន្ថយ​ការ​ធ្វើ​កម្មករចំណាក​ស្រុក​​ គេបង្កើត​ឡើង​ក្នុង​អំឡុង​២០២៣​ ហើយ​មាន​ភ្ញៀវ​កំសាន្ត​ច្រើន​ពេល​ថ្ងៃ​បុណ្យ​និង សៅរ៍​ អាទិត្យ ក្រៅពី​នឹង​មិនសូវ​មាន​ទេ​ ហើយ​គាត់​សង្ឃឹម​ជឿជាក់​​នឹង​មាន​ភ្ញៀវ​ទេសចរណ៍​​​មក​ទស្ស​នា​ច្រើន​ ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋនៅ​ភូមិ​នេះ​បាន​ប្រកប​មុខ​របរ​លក់ដូរ​បាន​ចំណូលផ្គត់​ផ្គង់​គ្រួសារ»។

លោក​បាន​បន្ថែម​ទៀតថា ខ្ញុំសង្ឃឹម​ថា​រដ្ឋាភិបាល​និង​ជួយ​ធ្វើ​ផ្លូវ​ប៉េតុង​នៅ​រមណីយ​ដ្ឋាននេះ​ សម្រាប់​ការ​ធ្វើ​ដំ​ណើរ​មក​កំសាន្ត​របស់​ភ្ញៀវទេស​ចរណ៍ និង​ដើម្បី​ឱ្យ​រមណីយ​ដ្ឋាន​នេះ​ល្បី​ដូច​រមណីយ​ដ្ឋាន​ផ្សេងៗទៀត​៕