អង្គការ Save the children Cambodia បានរៀបចំទិវាសុវត្ថិភាពអ៊ីនធើណេតកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២​​​០​២៤ ដើម្បីបង្កើនការយល់ដឹងអំពីអ៊ីនធើណែតដែលមានសុវត្ថិភាព និងប្រសើរជាងមុនសម្រាប់ទាំងអស់​​គ្នា ជាពិ​សេសស​​ម្រា​ប់កុមារ និងយុវជន។

លោក ហុង រស្មី នាយកប្រតិបត្តិ នៃអង្គការ Save the Children ប្រចាំប្រទេសកម្ពុជាបានឱ្យដឹងថា​ទិវាសុវត្ថិភា​ពអ៊ីនធឺណិតនេះ គឺត្រូវរៀបចំនៅខែកុម្ភៈជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់ការយល់ដឹង និងការប្រើប្រា​ស់​​​អំពីឌីជីថល ស​ម្រា​ប់កុមា រនិងយុវជន និងដើម្បីពួកគេចាប់ផ្ដើមជជែកគ្នាអំពីទំនួលខុសត្រូវ នៃប្រព័ន្ធបច្ចេ​​ក​​វិ​ជ្ជា ការទទួលខុ​ស​ត្រូវក្នុងសង្គម រួមទាំងទទួលខុសត្រូវផ្នែកសីលធម៌។

ប្រភពបន្តថាប្រធានបទសម្រាប់ឆ្នាំនេះ គឺផ្តោតទៅលើការជំរុញឱ្យមានការផ្លាស់ប្តូរ ការគ្រប់គ្រងទៅលើឥទ្ធិព​​ល​ និងការផ្លាស់ប្ដូរជាវិជ្ជមានទៅលើផ្នែកអនឡាញ។

លោកលើកឡើងថា៖ «ទិវានេះយើងចាប់ផ្ដើមធ្វើ មែនទែនវាជាកម្មវិធីតូចមួយនៅក្នុងប្រទេសនៅក្នុងអឺរ៉ុបតាំងពីឆ្នាំ២០០៤ តែក្រោយមក ឆ្នាំ២០០៩  ត្រូវបានរៀបចំឱ្យធំឡើង ហើយចាប់ផ្ដើមប្រើប្រាស់ឈ្មោះថាទិវាសុវត្ថិភា​ពអ៊ីនធឺណិតនឹងឯង រហូតដល់បច្ចុប្បន្នមានការប្រារព្ធពិធីនេះនៅច្រើនជាង១៩០ ប្រទេសទូទាំងពិភពលោ​​ក​យើងនេះ»។

បើតាម ហុង រស្មី ក្នុងនាមជាអ្នកដឹកនាំពិភពលោកក្នុងការការពារកុមារ និងការចូលរួមរបស់កុមារ អង្គការ Sa​ve the Children ប្តេជ្ញាធ្វើការជាមួយ និងសម្រាប់កុមារ ដើម្បីធានាថា ពួកគេមានសុវត្ថិភាពទាំងនៅលើអ៊ីនធើណែ​ត និងនៅខាងក្រៅ។លើសពីនេះទៀត បច្ចេកវិទ្យាឌីជីថលថ្មី កំពុងវិវឌ្ឍឥតឈប់ឈរ និងជះឥទ្ធិពលដល់របៀបដែលកុមាររៀន លេង ទំនាក់ទំនង និងទទួលបានព័ត៌មាន។ ទោះជាយ៉ាងណាក៏ដោយ ការចូលប្រើក្នុងលំហរឌីជីថលកាន់តែច្រើន អាចបង្កើនហានិភ័យរបស់កុមារដែលងាយនឹងជួបប្រទះគ្រោះថ្នាក់ក៏កាន់តែច្រើន​​ដែ​រ។

ប្រភពដដែលបន្តថា ជាលទ្ធផលអំពីការសិក្សាក្នុងឆ្នាំ២០២៣ ដែលមានកុមារបានចូលរួមជាង៥រ​យ​​​​​នាក់​​(៥​​៦​​៧​)មានអាយុពី៩ ទៅដល់១៦ ឆ្នាំ មកពីប្រទេសផ្សេងៗគ្នាដូចជាប្រទេសអូស្ត្រាលី កម្ពុជា ប្រទេសហ្វាំង​​ឡ​ង់ ប្រទេសហ្វីលីពីន កេនយ៉ា សៅអាហ្វិកខា និងប្រទេសកូឡុំប៊ី ទាក់ទងការយល់ដឹងរបស់កុមារអំពីសុវត្តិភា​​ពប្រ​​​ព័ន្ធអ៊ីនធើណេត។

លោកបន្តថា៖ «យើងរកឃើញថា នៅប្រទេសអភិវឌ្ឍន៍កុមារយល់ដឹង និងចេះការពារខ្លួន ពីសុវត្តិភាពអ៊ីធើណេ​ត បានច្រើនជាងកុមារនៅប្រទេសមានចំណូលទាបពីរដង ច្រើនជាងពីរដងគាត់ ចេះset privacy sitt​in​g ដើម្បីការពារខ្លួនគាត់ដើម្បីកុំឲ្យអ្នកណាដែលគាត់ចង់ទាក់ទងជាមួយនឹងអាចរកគាត់ឃើញអ៊ីចឹងទៅ ប៉ុន្តែនៅ​កម្ពុជានេះអត់មានលទ្ធភាពដល់អ៊ីចឹងទេ »។

របាយការណ៍ដែលចេញដោយ អង្គការ Save the children Cambodia បង្ហាញថា ​កុមារច្រើនជាងពាក់កណ្តា​​លពេលដែលមានបញ្ហា ភាគច្រើនកុមារយកទៅនិយាយជាមួយឱពុកម្តាយរ​​បស់​​ពួកគេ។ដោយឡែកមាន កុ​​មារ១០ភា​​គ​​រយ បានយករឿងនេះទៅពិភាក្សាជាមួយប៉ូលិស និងគ្រូរបស់ពួកគេ។ប្រភពបន្តថាដើម្បីលើកក​​ម្ព​​ស់សុវត្ថិភាពអ៊ីនធឺណិតសម្រាប់កុមារ គឺត្រូវធ្វើការជាមួយអ្នកថែទាំកុមារ មាតាបិតារបស់កុមារ និងគ្រូបង្រៀ​​​នជាដើម។

លោក អ៊ឹម សុធី នាយកប្រតិបត្តិ នៃក្រុមប្រឹក្សាយុវជនកម្ពុជា(វ៉ាយស៊ីស៊ី)  មានប្រសាសន៍ថា ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា អាចជះផលវិជ្ជមាន និងអវិជ្ជមាន ដូចនេះអ្នកប្រើប្រាស់ត្រូវមានការប្រុងប្រយ័ត្ន ជាពិសេសយុវវ័យ និងកុមារ ដែលយល់អំពីក្រមសីលធម៌ និងសុវត្ថិភាពផ្នែកប្រព័ន្ធឌីជីថលឱ្យបានច្រើន។

លោកបន្ថែមថា៖ «ខ្ញុំគិតថា បើយើងបានពង្រឹងគាត់អំពីប្រព័ន្ធបច្ចេកវិទ្យា និងក្រមសីលធម៌ក្នុងការប្រើប្រាស់នោះវាសំខាន់ណាស់ តែបើអត់មានមេរៀនសម្រាប់កុមារ និងយុវជនទេ គ្រាន់តែញាំការក៏បង្ហោះ ថតរូបស៊ិកស៊ីក៏បង្ហោះ ហើយព័ត៌មានមិនច្បាស់ក៏គាត់ចែកចាយ នេះជារឿងមិនល្អសម្រាប់គាត់ អ្វីដែលល្អគឺយើងចង់ឱ្យមានមេរៀនច្បាស់លាស់ឱ្យយុវជនបានរៀនយល់ អំពីបច្ចេកវិជ្ជាហ្នឹង ព្រោះថាបច្ចេកវិជ្ជា មានសារៈសំខាន់ណាស់សម្រាប់កុមារ ឬក៏យុវជនក្នុងការប្រើប្រាស់ ជាពិសេសកម្ពុជាមិនទាន់ជឿនលឿនដូចគេទេ ចំពោះបច្ចេកវិទ្យានេះ »។

អង្គការ យូនីសេហ្វកម្ពុជា(UNICEF) ចេញផ្សាយរបាយការណ៍របស់ខ្លួនកាលពីឆ្នាំ២០១៩ ដោយ​រក​​ឃើ​​ញ​ថា ក្នុងចំ​​ណោមមនុស្ស៣នាក់ នៃអ្នកប្រើប្រាស់អ៊ីនធើណេតនៅលើពិភព មានម្នាក់ហើយគឺជាកុមារ។នៅក្នុងឆ្នាំដដែលនេះដែរ យូនីសេហ្វ ក៏រកឃើញដែរអំពីការប្រកាសឲ្យដឹងជាមុនអំពីគ្រោះថ្នាក់ដែលបង្កឡើងដោយអំ​​ពើ​​ហិ​​ង្សា​ ការរករឿងឈ្លោះគ្នា និងការបៀតបៀនតាមប្រព័ន្ធអ៊ិនធឺណេត។យុវជនប្រមាណ៨៥,៧ ភាគរយ ដែ​​ល​​​មានអា​​យុចាប់ពី១៥ ទៅ ២៥ឆ្នាំ កំពុងប្រើប្រាស់អ៊ីនធឺណេតនៅកម្ពុជា។

លោកវេជ្ជបណ្ឌិត វៀល ផាក (Will Parks) តំណាងអង្គការ យូនីសេហ្វ ប្រចាំកម្ពុជាត្រូវបានគេហទំព័រនៃអង្គការអន្តរជាតិមួយនេះយកមកចុះផ្សាយ នៅក្នុងឆ្នាំ២០២៣ លើកឡើងថាកុមារចំណាយពេលច្រើនលើអ៊ីនធឺណិតជាងពេលមុនៗ។ប្រភពបន្តថាការគំរាមកំហែងតាមអ៊ីនធឺណិត និងទម្រង់ផ្សេងទៀតនៃអំពើហឹង្សាអាចប៉ះពាល់ដល់កុមារគ្រប់ពេលដែលពួកគេចូលប្រើប្រាស់នៅលើបណ្តាញសង្គម ឬវេទិកាផ្ញើសារភ្លាមៗ។លើសពីនេះទៀត ការព្រួយបារម្ភក្នុងកម្រិតមួយដែលខ្ពស់គឺការគំរាមកំហែងនៃការកេងប្រវ័ញ្ចផ្លូវភេទ និងការរំលោភបំពានលើអ៊ីនធឺណិត។

គេហទំព័រដដែលបន្ថែមថា ការរកឃើញថ្មីៗពីរបាយការណ៍ “Cambodia Disrupting Harm” ជាសកលរបស់អង្គ​​ការយូនីសេហ្វ បានបញ្ជាក់ពីនិន្នាការនេះ ដោយរកឃើញថាកម្ពុជាម្នាក់ក្នុងចំណោម១០ នាក់ដែលមានអា​​យុ​​ពី១២ទៅ១៧ ឆ្នាំ ជួបប្រទះនឹងទម្រង់នៃការកេងប្រវ័ញ្ចផ្លូវភេទ ឬការរំលោភបំពានលើអ៊ីនធឺណិត។

អ្នកនាំពាក្យ និងអនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ លោក អ៊ីវ វាសនា និយាយថាការប្រើប្រា​​ស់លើប្រព័ន្ធអ៊ីនធើណេតមិនមានដែនកំណត់នោះទេ។លោកបន្តថា វេបសាយមួយចំនួនមានការកំណត់អា​​​យុនៅក្នុងការប្រើប្រាស់ និងលំហរ អ៊ីនធើណេតមានលក្ខណៈទូលំទូលាយ ហើយប្រសិនបើក្មេងៗ ចុចទៅលើមាតិកាដែលមិនសមទៅលើអាយុនៃការប្រើប្រាស់នោះវា​​នឹង​​​បង្កទៅជាមានផលប៉ះពាល់​។​ប្រភព​ដដែល​បន្ត​​ថា​ប្រ​ព័ន្ធបណ្តាញសង្គមមិនសាកសមសម្រាប់កុមារប្រើប្រាស់នោះទេ។

លោកថ្លែងថា៖ « ពេលដែលកូនគាត់ប្រើប្រាស់​បណ្តាញអ៊ីនធើណេត​គួរតែនៅជិតឪពុកម្តាយ ហើយឪពុកម្តាយ​​គួរតែសង្កេតជាប្រចាំថាតើគាត់ប្រើប្រាស់ទៅលើមាតិកាអ្វី គាត់ប្រើប្រាស់ទៅលើកម្មវិធីអ្វី? ជាពិសេសប្រ​​ព័ន្ធ​ Social Media (បណ្តាញសង្គម) គឺមិនគួរឱ្យក្មេងគាត់ប្រើប្រាស់ទេ ដោយសារតែគាត់មានការទំនាក់ទំ​​នង​ទៅលើមនុស្សមិនស្គាល់ ឬក៏ផ្ញើរូបភាព ឬខ្លឹមសារវិដេអូណាមួយ​វាអាចផ្តល់ហានិភ័យទៅដល់កុមារ »។​

យ៉ាងនេះក្តី សម្រាប់អង្គការ​ យូនីសេហ្វ ប្រចាំនៅកម្ពុជា យល់ឃើញថា ការបៀតបៀនតាមប្រព័ន្ធអ៊ិនធឺណេត អា​​​​​​​ច​បង្កឱ្យមានការឈឺចាប់ធ្ងន់ធ្ងរ ហើយវាអាចកើតលើមនុស្សជាច្រើននាក់។ជាងនេះទៀត សកម្មភាព និងព័​ត៌​​​​មានបៀ​​ត​​បៀ​នទាំងនោះនៅតែមានវត្តមាននៅលើប្រព័ន្ធអនឡា​​​ញដោយគ្មានពេលកំណត់ ពោលគឺវា «នៅតែ​​តាមធ្វើបាប» ជនរងគ្រោះតាមប្រព័ន្ធអនឡាញពេញមួយជីវិត។

 មិនតែប៉ុណ្ណោះ យូនីសេហ្វ ក៏រកឃើញដែរថា ​​កា​ររករឿងឈ្លោះនៅខាងក្រៅ និងការបៀតបៀនតាមប្រព័ន្ធអ៊ិនធឺណេត គឺជាសកម្មភាពអាក្រក់ពីរដែលអាចជួយបំពេញឱ្យគ្នាទៅវិញទៅមក ហើយបង្កើតបានជាឥរិយាបថប​ង្ក​​​ការឈឺចាប់ និងខូចខាតតគ្នាពីមួយទៅមួយមិនចេះចប់។បន្ថែមពីលើនេះ ជនរងគ្រោះដោយសារបៀ​​ត​​បៀ​​នតាមប្រព័ន្ធអ៊ិនធឺណេត អាចរងផលប៉ះពាល់ដោយទំនងជាឈានទៅប្រើប្រាស់គឿងស្រវឹង គ្រឿងញៀន និងគេចមិនចូលរៀនជាងសិស្សដទៃទៀត៕