អ្នកស្រី វ៉ាត់ ស៊ាប មានអាយុ៥៨ឆ្នាំ មានកូនចំនួន ៧នាក់ សព្វថ្ងៃជាអ្នកបោសសម្អាតម្នាក់ក្នុងរាជធានីភ្នំពេញ។ អ្នកស្រីប្រកបរបរនេះអស់រយៈពេល២០ឆ្នាំមកហើយ ចំពោះអាជីពនេះអ្នកស្រីនិយាយថា៖ «ខ្ញុំពេញចិត្តការងារមួយនេះ ឱ្យតែមានការងារធ្វើ ឯផលវិបាកវិញគ្មានទេ មានតែពាក្យមើលងាយពីមនុស្សមួយចំនួន»។







