នំបញ្ចុក ជាអាហារខ្មែរមួយប្រភេទដែលប្រជាជនខ្មែរនិយមពិសារ។ នំបញ្ចុកទឹកសម្លរខ្មែរ តែងឃើញមានលក់ជាច្រើនកន្លែងតាមតំបន់ផ្សេងៗទាំងខេត្ត និងរាជធានីភ្នំពេញ។ ក្នុងចំណោមនោះ នៅមាត់ទន្លេមុខព្រះបរមរាជវាំងឃើញមានអ្នកក្រាលកន្ទេលលក់នំបញ្ចុកប្រមាណជិត១០កន្លែង ដែលមានពលរដ្ឋចាស់ក្មេង កំពុងអង្គុយហូបនំបញ្ចុក និងគយគន់បរិយាកាស។
ខាងក្រោមនេះជាទិដ្ឋភាពអ្នកលក់នំបញ្ចុកម្នាក់ និងពលរដ្ឋកំពុងអង្គុយហូបនំបញ្ចុក នៅមាត់ទន្លេ មុខព្រះបរមរាជវាំង នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។




