ស្ថិតក្នុងវ័យ ១៨ឆ្នាំកូនប្រុសម្ចាស់ផ្ទះត្រចៀកកាំដែលតែងតែនៅមើលថែរក្សានៅទីតាំងនោះ គឺលោក លី សាមីត រស់នៅភូមិព្រៃព្រូស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្ដកំពត។ លោកនិយាយថា ផ្ទះត្រចៀកកាំនេះចំណាយថវិកាអស់ប្រមាណ៤ម៉ឺនដុល្លារអាមេរិកសម្រាប់ការសាងសង់។ មួយវិញទៀត លោកបានអញ្ជើញអ្នកជំនាញពីប្រទេសឥណ្ឌូនេស៊ី មកពិនិត្យ និងរៀបចំបច្ចេកទេសផ្សេងៗ ដើម្បីឲ្យត្រចៀកកាំអាចមករស់នៅផ្ទះនេះ។ លោកបញ្ជាក់ថា បើមិនមានបច្ចេកទេសត្រឹមត្រូវទេ ផ្ទះភាគច្រើនគឺធ្វើរួច តែគ្មានត្រចៀកកាំមកនៅនោះទេ។ បើតាមបញ្ជាក់របស់លោក លី សាមីត ជាទូទៅការប្រមូលផលធ្វើឡើងជារៀងរាល់ខែ ហើយក្នុងម្តងអាចបានផលចន្លោះពី ១ទៅ២គីឡូក្រាម។ ចំណែកតម្លៃវិញ លោកថាក្នុង១គីឡូក្រាមមានតម្លៃ ហើយ ៧០០ដុល្លារអាមេរិក ហើយសំបុកត្រចៀកកាំនេះគេអាចយកទៅកែច្នៃធ្វើជាទឹកត្រចៀកកាំ និងបង្អែមផងដែរ។






