លោកស្រី សារ៉ានី អាយុ ៤៣ឆ្នាំ ចាប់ផ្ដើមមុខរបរក្រងអង្រឹងអស់រយៈពេលជាង១០ឆ្នាំមក នៅឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ ដើមឡើយលោកស្រីរៀនតពីចាស់ៗ ហើយចាប់ផ្ដើមរៀនធ្វើដល់ចេះស្ទាត់ និងបង្កើតជាមុខរបរប្រចាំថ្ងៃ។ អាជីពក្រងអង្រឹងនេះ បានជួយជីវភាពគ្រួសារលោកស្រី និងអ្នកក្រងអង្រឹងដទៃទៀតនៅក្នុងភូមិជាមួយគ្នា។ លោកស្រីបានទិញក្រណាត់ពីរោងចក្រ ដើម្បីក្រងអង្រឹង និងក្រណាត់ជូតជើងទាំងនេះ។ ក្រោយក្រងរួច លោកស្រីលក់បោះដុំតទៅអ្នកលក់តាមរទេះ ឬលក់រាយ។






