ក្រសួងសុខាភិបាល បានប្រកាសថា គិតត្រឹមម៉ោង ០៧:០០នាទីព្រឹក នៃថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១
ករណីវិជ្ជមានវីរុសកូវីដ ១៩ថ្មី មានចំនួន ៣៦នាក់ និងមានករណីជាសះស្បើយ ចំនួន ៥៨នាក់។
សេចក្ដីប្រកាសនោះបានបញ្ជាក់ថា ក្នុងចំណោមអ្នកមានវីរុសកូវីដ-១៩ ទាំង ៣៦នាក់នោះ
គឺជាអ្នកដំណើរជនជាតិហ្វីលីពីនចូលមកកម្ពុជា ១នាក់ និង ៣៥នាក់ទៀត ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
គួរបញ្ជាក់ផងដែរថា ស្រ្តីជនជាតិហ្វីលីពីន បានមកដល់កម្ពុជានៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១
និងបានសា្នក់នៅសណ្ឋាគារមួយកន្លែងក្នុងរាជធានីភ្នំពេញ។ លទ្ធផលធ្វើតេស្ដវត្ថុសំណាកលើកទី២ របស់គាត់ គឺ
វិជ្ជមានវីរុសកូវីដ ១៩។
បច្ចុប្បន្ន អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មាន ២១នាក់ សម្រាលព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យជំនៈ ខេត្តកណ្ដាល និង ៩នាក់ ផ្សេងទៀត សម្រាលព្យាបាលនៅសណ្ឋាគារក្រេតខុក រាជធានីភ្នំពេញ។ រីឯស្រ្តីជនជាតិហ្វីលីពីនវិញ ក្រសួងនឹងជូនដំណឹងបន្តនៅពេលដែលបានកន្លែងសម្រាលព្យាបាល។
គិតត្រឹមថ្ងៃទី១៨ ខែមីនា កម្ពុជាមានអ្នកផ្ទុកវីរុសកូវីដ ១៩ សរុបចំនួន ១៥៤១ នាក់ អ្នកជាសះស្បើយចំនួន ៨៩៨នាក់ និងអ្នកស្លាប់ ១នាក់៕