ក្រសួងសុខាភិបាលនៅថ្ងៃចន្ទនេះបានប្រកាសថា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៧៣៥នាក់ រីឯតួលេខអ្នកស្លាប់ថ្មីមានចំនួន១០នាក់។
យោងតាមទិន្នន័យប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះបានបង្ហាញថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះ មានករណីថ្មីឆ្លងជំងឺកូវីដ១៩ ចំនួន៧៣៥នាក់ អ្នកជាសះស្បើយចំនួន៥១៤នាក់ និងមានអ្នកស្លាប់ចំនួន១០នាក់។
តាមទិន្នន័យរបស់ក្រសួងសុខាភិបាលបានបន្ថែមទៀតថា អ្នកឆ្លងជំងឺកូវីដ១៩ គិតត្រឹមថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ កើនដល់៤៣,៤៤៦នាក់ អ្នកជាសះស្បើយសរុបចំនួន៣៨,០០៣នាក់ និងមានអ្នកស្លាប់សរុបចំនួន៤៤១នាក់។
គួរបញ្ជាក់ថា ការរីករាលដាលជំងឺកូវីដ១៩នៅកម្ពុជា នៅមិនទាន់បានធូរស្បើយ ចាប់តាំងពីការឆ្លងចូលក្នុងសហគមន៍នៃព្រឹត្តិការណ៍២០កុម្ភៈ ឆ្នាំ២០២១កន្លងមក។ ហើយរហូតមកដល់ពេលនេះ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅទូទាំងប្រទេស បានកើនដល់ជាង៣លាននាក់៕