ព្រះបរមរាជវាំងនឹងបើកដំណើរការឡើងវិញ សម្រាប់ទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលទស្សនា ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីត្រូវបានបិទអស់រយៈពេលជាង ២ឆ្នាំដោយសារការរាតត្បាតជំងឺកូវីដ១៩។
ក្នុងលិខិតដែលរដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ជូនរដ្ឋមន្រ្តីក្រសួងទេសចរណ៍ ចេញនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បញ្ជាក់អំពីការជូនដំណឹងការបើកដំណើរការឱ្យភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលទស្សនាព្រះបរមរាជវាំងឡើងវិញ។
លិខិតនោះបញ្ជាក់តាមន័យដើមថា៖ «ខ្ញុំសូមជម្រាបជូនឯកត្តមរដ្ឋមន្រ្តីឱ្យបានជ្រាបថា ក្រសួងព្រះបរមរាជវាំងនឹងបើកដំណើរការឡើងវិញសម្រាប់ទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលទស្សនាព្រះបរមរាជវាំង ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ខាងមុខ»។
ព្រះបរមរាជវាំង ព្រមទាំងកន្លែងជាគោលដៅទេសចរណ៍មួយចំនួននៅរាជធានីភ្នំពេញ ត្រូវបានបិទទ្វារមួយរយៈក្នុងអំឡំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ តាំងពីដើមឆ្នាំ២០២០មក៕