ក្រសួងពាណិជ្ជកម្មនៅថ្ងៃចន្ទនេះជូនដំណឹងអំពីតម្លៃលក់រាយប្រេងឥន្ទនៈនៅកម្ពុជា ចុះថ្លៃបាន ៥០រៀលក្នុងមួយលីត្រចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។
យោងតាមសេក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ចេញនៅទី២១ ខែវិច្ឆិកា ឆ្នាំ២០២២បញ្ជាក់ថា ប្រេងឥន្ធន:ចុះមកត្រឹម៤,៣៥០រៀលក្នុង១លីត្រ សម្រាប់សាំងធម្មតា និង៥,០០០រៀលក្នុង១លីត្រសម្រាប់ប្រេងម៉ាស៊ូត ដោយតម្លៃនេះអនុវត្តចាប់ពីថ្ងៃទី២១ ដល់៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ។
សេចក្ដីប្រកាសព័ត៌មានដដែលបន្ថែមថា ការបញ្ចុះការបញ្ចុះតម្លៃនេះគឺដើម្បីជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ។
យោងតាមសេចក្ដីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ចេញថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២បាន ឱ្យដឹងថាតម្លៃលក់ប្រេងឥន្ធន:ចាប់ថ្ងៃទី១១ ដល់ថ្ងៃទី ២០ខែវិច្ឆិកា ឆ្នាំ២០២២សម្រាប់សាំងធម្មតាថ្លៃ៤,៤០០ រៀលក្នុង១លីត្រ និងសម្រាប់ប្រេងម៉ាស៊ូត ៥,១០០រៀលក្នុង១លីត្រ៕