ក្រសួងទេសចរណ៍អំពាវនាវដល់​ប្រតិបត្ដិករទេសចរណ៍ដែល​​​ជា​ម្ចាស់ ​ឬអ្នក​គ្រប់គ្រ​ងអាជីវកម្មរសេវាកម្មទេសចរណ៍ទាំងអស់ ​កុំ​តម្លើ​ងថ្លៃ​​សេ​វា​ក​ម្ម ឬ​ស​ម្រួលថ្លៃ​សេវា​ក​​ម្ម​ចំពោះ​អនុរក្ស និង​​សិស្សានុសិស្សក្នុងអំឡុងពេលដំ​ណើរ​ការ​​ប្រ​ឡ​​ង​​​ស​ញ្ញា​ប​​ត្រម​ធ្យមសិក្សា​ទុតិយភូមិ នា​ពេល​ខាងមុខ​នេះ។

ក្នុង​សេចក្តី​អំពាវ​នាវ​ដែល​ចេញ​ដោយ​ក្រសួង​ទេសចរណ៍ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ​២០២២​​នេះ ក្រសួង​ទេសចរណ៍​បាន​អំពាវនាវ​ដល់​​​ប្រតិ​បត្ដិ​ករ​ទេសចរណ៍ ដែល​​​ជា​ម្ចាស់ ​ឬ​គ្រប់គ្រ​ង​អាជីវកម្ម សេវាកម្ម​ទេស​ចរណ៍ទាំងអស់នៅតាមរាជធានី​ ខេត្ដ​ថា នៅ​​ថ្ងៃទី៥ និង​ទី​៦ខែឆ្នូ ​​ឆ្នាំ​​​​​​២​​០២​​​២​​​​នេះ អនុរក្ស និង​សិស្សា​នុសិស្ស​អា​ចនឹងចាំបាច់ត្រូវបម្លាស់ទីមកទីរួមខេត្ដ ឬ​តាម​ទីតាំង​មណ្ឌល​ប្រឡង​ផ្សេងៗ​ដែល​ឆ្ងាយ​ពី​ទីលំនៅ​បច្ចុប្បន្ន ដើម្បីចូលរួម​​ប្រ​​ឡ​ង​​សញ្ញា​ប​ត្រ​ម​ធ្យ​​ម​សិ​​ក្សា​ទុ​​តិ​​យ​ភូ​​មិ​​នៅ​ទូ​​ទាំ​​ង​​ប្រទេស។

ក្រសួងទេសចរណ៍​បញ្ជាក់​ក្នុង​សេចក្តី​អំពាវនាវ​នោះ​តាម​ន័យ​ដើម​ថា៖ «សូមអំពាវនាវ​ដល់​ប្រតិបត្ដិករ​ទេសចរណ៍​ដែល​​​​​ជា​ម្ចាស់ ​ឬអ្នក​គ្រប់គ្រ​ងអាជីវកម្មរសេវាកម្មទេសចរណ៍ទាំងអស់ ជាពិសេសចំពោះ​សេ​​​វា​​កម្ម​​​ស្នា​​ក់​នៅ​​ទេ​សចរ​ណ៍​​ សេវាកម្មម្ហូបអាហា​រ និងសេវាកម្មដឹកជញ្ជូនអ្នកដំណើរ មេត្ដា​បង្ក​ល​ក្ខ​ណៈ​​ងា​យ​​ស្រួ​ល ​និ​ង​កុំ​តម្លើ​ងថ្លៃ​​សេ​វា​ក​ម្ម ឬ​ស​ម្រួលថ្លៃ​សេវា​ក​​ម្មចំពោះអនុរក្ស និង​​សិក្សា​នុសិស្សក្នុងអំឡុងពេលដំ​ណើរ​ការ​​ប្រ​ឡ​​ង​​​ស​ញ្ញា​ប​​ត្រម​ធ្យមសិក្សាទុតិយភូមិនាពេលខាងមុខនេះ»៕