ប្រមុខរដ្ឋាភិបាល លោកហ៊ុន សែន បានប្រកាសថា កម្ពុជានឹងធ្វើអង្គរសង្រ្គានឡើងវិញនៅឆ្នាំក្រោយ បន្ទាប់ពីខកខានអស់រយៈពេលរាប់ឆ្នាំដោយសារតែជំងឺកូវីដ១៩។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងពិធីបិទកីឡាថ្នាក់ជាតិលើកទី៣ និងកីឡាជាតិប៉ារ៉ាហ្គេមលើកទី១ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ដែលធ្វើឡើងនៅស្តាតមរតកតេជា ក្នុងរាជធានីភ្នំពេញ។
លោកបានថ្លែងថា៖ «ខ្ញុំសូមបញ្ជាក់ជូនជនរួមជាតិទាំងអស់ថា អង្គរសង្ក្រាន្តនឹងចាប់ផ្តើមឡើងវិញក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនៅខែមេសា ឆ្នាំ២០២៣។ [ខ្ញុំ] សង្ឃឹមថាគុនល្បុក្កតោ (ក្បាច់គុនបុរាណខ្មែរ) នឹងក្លាយជានិមិត្តសញ្ញាសំខាន់នៃការជួបជុំគ្នានៅអង្គរសង្ក្រាន្ត»។
គួរបញ្ជាក់ដែរថា អង្គរសង្រ្គានតែងធ្វើឡើងរៀងរាល់ពេលពិធីចូលឆ្នាំប្រពៃណីខ្មែរក្នុងខែមេសា ដែលប្រារព្ធឡើងក្នុងខេត្តសៀមរាប ប៉ុន្តែត្រូវបានផ្អាកអស់រយៈពេលបីឆ្នាំគិតចាប់ពីឆ្នាំ២០១៩ មុនជំងឺរាតត្បាតកូវីដ១៩ ផ្ទុះឡើង៕