រដ្ធមន្ដ្រីក្រសួងសុខាភិបាល លោកម៉ម ប៊ុនហេងបានប្រាប់ទៅឯកឧត្ដម លោកជំទាវអភិបាលនៃគណៈអភិបាលរាជធានី ខេត្ដ ក្នុងការពង្រឹងការអនុវត្ដច្បាប់ និងក្រមសីលធម៍វិជ្ជាជីវៈក្នុងការផ្ដល់សេវាសុខាភិបាលនៅក្នុងមូលដ្ធានសុខាភិបាលឯកជន។
នៅក្នុងលិខិតរបស់លោកប៊ុនហេងនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២នេះ បានជម្រាប់ជូនដល់ ឯកឧត្ដម លោកជំទាវឲ្យបានជ្រាបថាក្រសួងសុខាភិបាលធ្លាប់បានធ្វើការណែនាំជាបន្ដបន្ទាប់ទៅដល់មូលដ្ឋានសុខាភិបាលឯកជន ស្ដីពីការគ្រប់គ្រងវិជ្ជាជីវៈក្នុងវិស័យសុខាភិបាល ប៉ុន្ដែបច្ចប្បន្នក្រសួងបានសង្កេតឃើញមានមូលដ្ធានសុខាភិបាលមួយចំនួន មិនទាន់គោរពទៅតាមច្បាប់ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល និងច្បាប់ស្ដីពីការគ្រប់គ្រងលើការប្រកប
វិជ្ជាជីវៈឯកជននៅក្នុងវិស័យវិជ្ជាសាស្ដ្រ និងជំនួយវិជ្ជាសាស្ដ្រនិងក្រមសីលធម៏វិជ្ជាជីវៈនិងផ្ដល់សេវាសុខាភិបាលជូនដល់អ្នកជំងឺនៅក្នុងមូលដ្ធានឯកជន។
នៅក្នុងសារលិខិតនេះបានបញ្ជាក់ផងដែរថា៖ «ក្រសួងសុខាភិបាលបានណែនាំដល់មន្ទីសុខាភិបាលចុះធ្វើការត្រួតពិនិត្យតាមដាននិងចាត់វិធានការយ៉ាងម៉ឹងម៉ាត់ចំពោះអ្នកផ្ដល់សេវាសុខាភិបាលនិងម្ចាស់មូលដ្ឋានសេវាសុខាភិបាលឯកជនទាំងឡាយណា ដែលមិនបានអនុវត្ដ និងការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាលនិងច្បាប់ស្ដីពីការគ្រប់គ្រងលើការប្រកបវិជ្ជាជីវៈឯកជននៅក្នុងវិស័យវិជ្ជាសាស្ដ្រ អមវិជ្ជាសាស្ដ្រនិងក្រមសីលធម៍វិជ្ជាជីវៈរបស់ខ្លូន»៕