សាលាឧទ្ធរណ៍ភ្នំពេញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ប្រកាស​​ប្តូរ​ទីតាំង​ទៅ​សង្កាត់​ប្រែក​លៀប ខណ្ឌជ្រោយ​ចង្វារ ដោយ​នឹង​​​លើកពេលសវនាការដែ​ល​​​​គ្រោ​​ង​​ធ្វើ​​​នៅ​​ថ្ងៃ​ទី​​​២​​ ដ​​ល់​ថ្ងៃ​​ទី​៣​១​មក​រា​ ឆ្នាំ​២០២៣​ខាងមុខនេះ​ទៅ​ពេ​លក្រោយ។​

បើតាម​សេចក្ដីជូនដំណឹង​របស់​សាលាឧទ្ធរណ៍​ចេញ​​នៅ​ថ្ងៃ​ទី​៨ ​ខែ​ឆ្នូ ឆ្នាំ​​២​០២២ ស្ដីពី​ការប្ដូរទីតាំងថ្មី របស់​សាលាឧទ្ធរណ៍ និងមហាអយ្យកា​រអ​ម​​សា​លា​​​ឧ​​ទ្ធ​​​រ​​​​​​ណ៍​​​​ភ្នំ​ពេ​ញ​បញ្ជាក់​ថា ទីតាំងចាស់ដែលត្រូវផ្លាស់ប្ដូរស្ថិត​នៅក្នុ​ង​ប​​រិវេ​​​​ណ​ក្រសួងយុត្ដិធម៍​ មហាវិថីសម្ដេចសុធារស សង្កាត់​ជ័យេជំនះខណ្ឌដូនពេញ រាជធានីភ្នំពេញ

​ហើយ​ទី​តាំ​ង​​ថ្មីគឺ​ស្ថិ​តនៅ​​អគា​​​រ​សា​​លា​​​យុ​​​ត្ដិ​ធ​​​ម៍ ដែលស្ថិតនៅដីឡូត៍លេខBតំបន់អភិ​វឌ្ឍន៍ ​​OCI​C ផ្លូវ​​​លោ​​ក​​តា​ក្រ​​ហ​​ម​​ក​ ​​ភូ​មិ​​ព្រែ​​​ក​​លៀ​​​​ប​​​​ ស​​​ង្កា​ត់​ព្រែក​លៀ​​​ប ​ខ​ណ្ឌ​ជ្រោ​យ​ច​ង្វា​​រ​ រា​ជ​ធា​នី​ភ្នំ​ពេ​ញ​​។

សេចក្តីជូនដំណឹងដដែល​បន្ថែម​ថា សាលាឧទ្ធរណ៍​នឹង​លើ​​ក​​ពេ​ល​ស​​វនា​​កា​​រដើម្បី​​រៀ​​ប​​ចំ​​ក​​​ន្លែ​ង​​កា​​រ​ងា​រ ​​និ​​ង​​សា​ល​​ស​​វ​នា​​កា​រ​​ឲ្យ​​បាន​រួ​ច​រា​ល់​ជាមុន។

សេចកល្តី​ជូនដំណឹង​ដដែល​បញ្ជាក់ថា៖ «សាលាឧទ្ធរណ៍សូមធ្វើការលើកពេលសវនាការដែ​ល​​នឹ​ង​គ្រោ​​ង​​ធ្វើឡើ​​ង​​នៅ​​ថ្ងៃ​ទី​​០​២​​ ដ​​ល់​ថ្ងៃ​​ទី​៣​១​ មក​រា ​ឆ្នាំ​២០២៣ខាងមុខនេះ នឹងត្រូវលើកទៅពេលក្រោយ លើក​លែង​​តែ​​សំ​​ណុំ​​​រឿ​​​ង​ដែ​​​ល​​ចាំ​បាច់​ស្រប​ទៅ​តាម​លក្ខខណ្ឌ​ច្បាប់​ដែល​ក្រុម​ប្រឹក្សា​សម្រេច​ទៅ​តាម​ករណី​នីមួយៗ​ដោយ​​គិតទាំងសិទិ្ធ និងច្បាប់របស់គូភាគីផងដែរ»។

ចំពោះ​ឯក​សា​រ​បំ​ពេញ​កិ​ច្ច​​កា​រ​​ងា​រ​រ​ដ្ឋ​បា​ល​ប្រ​ចាំ​ថ្ងៃ​ ឬ​កា​រ​​ផ្ដ​ល់​សេ​វា​សា​ធា​រ​ណៈ​អ​គ្គ​លេ​ខា​ធិ​ការ​​ដ្ឋា​ន​រ​ដ្ឋ​បាល​សាលាឧទ្ធរណ៍ភ្នំពេញនៅ​បន្តធ្វើការជារៀងរាល់ថ្ងៃ រាល់ម៉ោងធ្វើការ​៕