កញ្ញាលី ស្រី​ ស្រស់ ជា​អ្នកសម្របសម្រួល​កម្មវិធី​មជ្ឈមណ្ឌលតស៊ូមតិ​ និង​ប្រឹក្សាយោបល់​ផ្នែក​ច្បាប់​នៃ​អង្គការតម្លាភាព​កម្ពុជា​ បាន​លើកឡើង​ថា​ការចូលរួម​របស់​យុវជន​ នៅ​មាន​កម្រិត​ទាប​ក្នុង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការអភិវឌ្ឍសង្គម​។

កញ្ញា​បាន​និយាយថា​ ការចូលរួម​មាន​កម្រិត​តិចតួច​នៅឡើយ​ដោយ​សារ​សិទ្ធិសេរីភាព​នៃ​ការចូលរួម​របស់​យុវជន​នៅ​ក្នុង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​នៅ​មាន​ទំហំ​តូច ​ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​។

កញ្ញា​និយាយ​ថា ​«ទាក់ទង​ទៅ​នឹង​ការចូលរួម​របស់​យុវជន​នៅ​ក្នុង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ បើ​ខ្ញុំ​មើល​ទៅ​មិន​សូវ​ខុស​គ្នា​ជាមួយ​ការចូលរួម​ជាទូទៅ​របស់​យុវជន​នៅ​ក្នុង​សិទ្ធិ​ មានន័យ​ថា​ការទទួល​បាន​សិទ្ធិសេរីភាព​នោះ​ទេ​ អីចឹង​បើ​ជា​លំហរតូច​ ការចូលរួម​របស់​គាត់​នៅ​ក្នុង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ហ្នឹង​ក៏​មិន​ធំ​ដែរ​»។

កញ្ញា​បាន​បន្ត​ទៀតថា​ មាន​យុវជន​ចំនួន​ត្រឹមតែ​ ៣៣%​ដែល​គិត​ថា​បញ្ហា​អំពើពុករលួយ​គឺជា​បញ្ហា​ដ៏​ធំ​មួយ​ បើ​ប្រៀបធៀប​ទៅ​នឹង​យុវជន ​៦៧%​ទៀត​ បាន​គិតថា​ស្ថាប័ន​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​បាន​ធ្វើ​កិច្ចការងារ​ល្អ​ហើយ​នៅ​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ នេះ​បើយោង​ទៅតាម​ឧបករណ៍​វាស់ស្ទង់​ការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ នៅ​ក្នុង​ការស្រាវជ្រាវ​ក្នុង​ឆ្នាំ​២០២១​។

កញ្ញា​ថា​ «ប៉ុន្តែ​បើយើង​មើល​នៅ​ក្នុង​របាយការណ៍​ទាក់ទង​ទៅ​ហ្នឹង​ Globa​l Corruption​ vorometter​ មាន​ន័យថា​ឧបករណ៍​ស្ទង់​អំពើ​ពុករលួយ​ហ្នឹង​ នៅ​ក្នុង​ឆ្នាំ​២០២១​  តាម​គេ​ធ្វើការ​ស្រាវជ្រាវ​ មាន​យុវជន ​៣៣%​ បាន​និយាយ​ថា​បញ្ហា​ពុករលួយ​ជា​បញ្ហា​ធំ​នៅ​ក្នុង​ប្រទេសជាតិ​ថា​ corruption​ is​ the​ big​ problem​ អីចឹង​មាន​តែ​ ៣៣%​ទេ​ ហើយ​៦៧%​ គាត់​ថា​ស្ថាប័ន​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​បាន​ធ្វើ​កិច្ចការងារ​ល្អ​ហើយ​នៅ​ក្នុង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​»។

កញ្ញានិយាយថា «ការ​ជំរុញ​អោយ​មាន​ការអនុម័ត​ច្បាប់​ស្តី​ពីសិទ្ធិទទួលបានព័ត៌មាន​ជា​ការ​លើកកម្ពស់​ឱ្យ​មាន​តម្លាភាព​និង​ការប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ​។ អីចឹង​ការចួលរួម​មិន​ត្រឹម​តែ​យុវជន​ទេ​ តែ​មាន​ទាំង​អ្នកកាសែត​ នៅ​ពេល​គាត់​បាន​ទិន្នន័យ​មក​ គាត់​មាន​ការវិភាគ​ គាត់​មាន​ការ​មើល​បន្ថែម​ទៅ​លើ​ទិន្នន័យ​ទាំងនោះ​ថា​តើ​មាន​សក្រិត​ភាព

​ប៉ុណ្ណា​»។

កញ្ញា​ក៏​បាន​បន្ថែម​ទៀត​ដែរ​ថា​ អ្វី​ដែល​ជា​ឧបស័គ្គ​នៅ​ក្នុង​ការ​ចូលរួម​របស់​យុវជន​ក្នុង​ការចូលរួម​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​នោះ​គឺ​ការភ័យខ្លាច​ ដោយ​មិនទាន់​មាន​ការការពារ​ទៅ​លើបុគ្គល​​ហ៊ាន​រាយការណ៍​ពី​បញ្ហា​ពុករលួយ​ ហើយ​មិន​មាន​ច្បាប់​ស្តីពីសិទ្ធិទទួល​បាន​នូវ​ព័ត៌មាន​។

ដូច្នេះ​មាន​យុវជន​តិចតួច​មែន​ទែន​ បើ​យើង​ក្រឡែក​មើល​សន្ទស្សន៍​អំពើពុករលួយ​នៅ​ក្នង​ប្រទេសកម្ពុជា​រយះពេល ៥ឆ្នាំ​ចុងក្រោយ​ គឺ​កម្ពុជា​ទទួល​បាន​ពិន្ទុ​ ២៣​ក្នុង​ឆ្នាំ​២០២១​ ដែល​គិត​ពី​២០ ទៅ២៣។ ហើយពី២០២០ ទៅ២០២១ ប្រទេសកម្ពុជាជាប្រទេសស្ថិតក្នុងឈ្មោះ ដែលមានសន្ទស្សន៍​ពុករលួយ​អាក្រក់​ជាង​គេ​នៅ​ក្នុង​តំបន់អាស៊ាន​ អន់​ជាង​ឡាវ​ទៀត​។

កញ្ញា​និយាយ​ថា​ «ប៉ុន្តែ​បើ​យើង​ត្រឡប់​ទៅ​មើល​សន្ទស្សន៍​អំពើពុករលួយ​នៅ​ក្នង​ប្រទេសកម្ពុជា​រយៈពេល ៥ឆ្នាំ​ចុងក្រោយ​ ប៉ុន្មាន​ ប្អូន​ដឹង​ទេ​ ពី​២០ ​ទៅ​២៣​ ក្នុង​ឆ្នាំ​២០២១​ យើង​បាន​ពិន្ទុ​២៣​ ហើយ​ពី​២០២០​ ទៅ​២០២១​ យើង​ជា​ប្រទេស​ដែល​មាន​សន្ទស្សន៍​ពុករលួយ​អាក្រក់​ជាង​គេ​នៅ​ក្នុង​តំបន់​អាស៊ាន​ អន់​ជាង​ឡាវ​ទៀត​។ អីចឹង​បើ​សិន​ជា​យើង​មើល​ទិន្នន័យ​ប៉ុន្នឹង​យើង​អាច​ដឹង​អំពី​ទំនោរ​ ក៏​ដូច​ជា​ការ​ចូលរួម​នៅ​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ហ្នឹង​អាច​នៅ​មាន

​កម្រិត​»។

កញ្ញានិយាយថា «ខ្ញុំ​គិតថា​ប្អូនៗ​អាច​មាន​ចម្លើយ​ខ្លួនឯង​ អ្វី​ដែល​ជា​ចម្លើយ​នៅ​ក្នុង​ចិត្ត​ហ្នឹង​គឺ​ខ្លាច​ ត្រូ​វទេ​ខ្លាច​ ហើយ​យើង​សួរ​ថា​ ហេតុអ្វី​បាន​គាត់​ខ្លាច​ អីចឹង​វា​មាន​ដើម​ចង​មួយ​ចំនួន​នៅ​ក្នុង​ប្រព័ន្ទ​ទាក់ទង​ទៅនឹង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ហ្នឹង​ ដែល​មិន​ទាន់​មាន​ប្រព័ន្ធ​មួយ​គាំទ្រ​ទៅលើ​អ្នក​ដែល​ហ៊ាន​រាយការណ៍​អំពី​អំពើពុករលួយ​»។

ក្នុង​នោះ​ផង​ដែល​កញ្ញា​ក៏​បាន​បន្ត​ទៀត​ថា​ពួក​គេ​ផង​ដែល​ក៏​មិន​ទាន់​យល់​ដឹង​ពី​សិទ្ធិ​របស់​ខ្លួន​ឯង​ក្នុង​ការយល់​ដឹង​ទៅ​លើ​គោលនយោបាយ​ មាន​ទៅ​ដល់​៥៨% ​ទៅ​៥៩%​ ក្នុង​ការ​តាមដាន​អនុវត្ត​ផែនការនៅ​តាម​ឃុំ​សង្កាត់​ ក៏​ដូច​ជា​ការ​ចូលរួម​នៅ​ក្នុង​ការអភិវឌ្ឍ​តាម​មូលដ្ឋាន​។

អីចឹង​កន្លែង​ហ្នឹង​ហើយ​ ខ្វះ​ការចូលរួម​របស់​គាត់​ វា​ធ្វើ​ឱ្យ​មាន​ការ​ច្រកល្វែង​មួយ​ចំនួន​ទៅលើ​ការអនុវត្ត​គោលនយោបាយ​ទាំ​ងថ្នាក់ជាតិ​ ទាំងថ្នាក់ក្រោមជាតិ​​បើ​យោងទៅ​តាម​របាយការណ៍​របស់​អង្គការតម្លាភាព​ដែល​ទើប​ធ្វើ​២០២២​ហ្នឹង​ស្តី​ពី​ការ​ស្ទង់​មតិ​យុវជន​ទៅ​លើ​គោលការណ៍​យល់​ដឹង​ទៅ​លើ​គោលនយោបាយ​។ ហើយ​ម៉្យាងទៀត​ខ្វះ​ការ​គៀងគរ​យុវជន​ក្នុង​ការចូលរួម​តាម​ដាន​ក៏​ដូចជា​ការ​ផ្តល់យោបល់​នៃ​ការ​ធ្វើ​ផែនការ​ហិរញ្ញវត្ថុ​ហ្នឹង​។

កញ្ញានិយាយថា «របាយការណ៍​​របស់​​អង្គការតម្លាភាព​​ដែល​ទើបធ្វើ​២០២២ហ្នឹង​ស្តី​ពី​ការ​ស្ទង់មតិ​យុវជន​ទៅ​លើ​គោលការណ៍​យល់ដឹង​ទៅ​លើ​គោលនយោបាយ​ហ្នឹង​ពី ៥៨% ទៅ​៥៩%​ដែល​គាត់​ឆ្លើយ​ថា​គាត់​មាន​សិទ្ធិ​ក្នុង​ការ​ចូលរួម​ប្រជុំ​នៅ​តាម​មូលដ្ឋាន​ ហើយ​អត់ដឹង​ថា​ខ្លួន​មាន​សិទ្ធិ​ក្នុង​ការ​តាមដាន​អនុវត្ត​ផែនការ​នៅ​តាម​ឃុំសង្កាត់​ ក៏​ដូច​ជា​ការចូលរួម​នៅ​ក្នុង​ការអភិវឌ្ឍ​តាម​មូលដ្ឋាន​ អីចឹង​កន្លែង​ហ្នឹង​ហើយ​ ខ្វះ​ការចូលរួម​របស់​គាត់​ វា​ធ្វើ​ឱ្យ​មាន​ការ​ច្រកល្វែង​មួយ​ចំនួន​ទៅ​លើ​ការអនុវត្ត​គោលនយោបាយ​ទាំង​ថ្នាក់ជាតិ​ ទាំង​ថ្នាក់ក្រោមជាតិ​​»។

កញ្ញានិយាយថា «យើង​មើល​ទៅ​លើ​ Budget​ Survey​នៅ​ក្នុង​ឆ្នាំ​២០២១​ ខ្ញុំ​បាន​មើល​ដែរ​ទាក់ទង​ជា​មួយ​ការ​ចូលរួម​របស់​សាធារណជន​ទៅ​លើ​ការរៀបចំ​ Budget​ ការ​រៀបចំ​ថវិការហ្នឹង​ នៅ​ក្នុង​ឆ្នាំ​២០២១​ហ្នឹង​ មាន​ពិន្ទុ​០​ មាន​ន័យថា​ការរៀបចំ​ថវិការ​កម្រិត​ពី​ថ្នាក់រដ្ឋាភិបាល​រហូតដល់​ថ្នាក់សភា​ ស្ទើតែ​គ្មាន​អ្នក​ចូលរួម​តាមដាន​ក៏​ដូច​ជា​ការ​ផ្តល់យោបល់​នៃ​ការ​ធ្វើ​ផែនការ​ហិរញ្ញវត្ថុហ្នឹង​»។

លោកហួ តុលា​ ជា​អនុប្រធាន​ផ្នែក​នៃ​អគ្គលេខា​ធិការដ្ឋាន​ក្រុមប្រឹក្សាជាតិ​កម្ពុជា​ដើម្បី​ការអភិវឌ្ឍន៏​យុវជន​កម្ពុជា​ បាន​និយាយថា​ យើង​ជា​តួរអង្គ​សម្របសម្រួល​នៅ​គ្រប់​តួរអង្គ​ដែល​ពាក់ព័ន្ធ​ មានន័យថា​បច្ចប្បន្ន​នេះ​ អង្គភាព​នេះ​បាន​រៀបចំ​រចនាសម្ព័ន្ធ​ក្រុម​យុវជន​នៅ​តាម​រាជធានីខេត្ត​ ២៥​រាជធានី​ខេត្ត​ក៏​ដូចជា​ទាំង​២៨​ក្រសួង​ស្ថាប័ន​ អីចឹង​ស្ថប័ន​ដែល​ពាក់ព័ន្ធ​។

លោកនិយាយថា «ក្របខ័ណ្ឌ​ក្រុមប្រឹក្សាជាតិ​ ឬ​អគ្គលេខាដ្ឋាន​ក្រុមប្រឹក្សាជាតិ​កម្ពុជា​ដើម្បី​ការអភិវឌ្ឍយុវជន​កម្ពុជា​នេះ​គឺ​ថា​ យើង​ជា​តួរអង្គ​សម្របសម្រួល​នៅ​គ្រប់​តួរអង្គ​ដែល​ពាក់ព័ន្ធ​ មានន័យ​ថា​បច្ចប្បន្ន​នេះ​ យើង​បាន​រៀបចំ​រចនាសម្ព័ន្ធ​ក្រុម​យុវជន​នៅ​តាម​រាជធានីខេត្ត​ ២៥​រាជធានី​ខេត្ត​ក៏​ដូចជា​ទាំង ​២៨​ក្រសួង​ស្ថាប័ន​ អីចឹង​ស្ថប័ន​ដែល​ពាក់ព័ន្ធ​។ ឧទាហរណ៍​ក្រសួង​ការងារ​អីចឹង​ លោក​មាន​ក្របខ័ណ្ឌយុវជន​ដែលធ្វើ​ការ​នៅ​ក្នុង​វិស័យ​ការងារ​»។

លោក​បាន​បន្ត​ថា​ ​អង្គភាព​នេះ​បានរៀប​ចំ​ផ្តល់​ឱកាស​ដល់​យុវជន​ធ្វើ​ការ​ប្រកួតប្រជែង​តស៊ូ​មតិ​នៅ​លើ​វិស័យ​នាៗ​គ្រប់​ក្របខ័ណ្ឌ​។​ ហើយ​ក៏​បាន​រៀបចំ​តាក់តែង​បទបញ្ញត្តិ​និង​ក្របខណ្ឌ​កតិ​យុទ្ធ​នយោបាយ​ ដែល​ជា​ចក្ខុវិស័យ​ចង្អុល​ផ្លូវ​នៃ​ការ​អនុវត្តន៍​ ហើយ​ដើម្បី​ជំរុញ​ឱ្យ​មាន​កា​រចូល​រួម​ពី​គ្រប់​ភាគី​ដែល​ពាក់ព័ន្ធ​ al​l relevant​ stakeholders​ ត្រូវ​ចូលរួម​ដើម្បី​ជា​ប្រតិបត្តិករ​ផង​ ជា​យន្តការ​នៃ​ការផ្សព្វផ្សាយ​ផង​ និង​ជា​យន្តការ​ដើម្បី​ផ្តល់​ជា​យោបល់​បំពេញ​បន្ថែម​នៅ​ក្នុង​ការងារ​នីមួយៗ​ផង​ដែរ​។

លោកនិយាយថា «អគ្គ​លេខាធិដ្ឋាន​យើង​បាន​រៀបចំ​មក​ទល់​ពេលនេះ​រយះពេល​ជិត​ ៥ឆ្នាំ​ហើយ​នៃ​ការ​ផ្តល់ជូន​ឱកាស​ដល់​យុវជន​ដើម្បី​ចូលរួម​ប្រកួតប្រជែង​តស៊ូ​មតិ​នៅ​លើ​វិស័យនាៗ​ដែល​បាន​ដាក់ជូន​លើ​វិស័យ​ក្នុង​តំបន់​ ទាំង​ក្របខ័ណ្ឌ​បច្ចេកកវិទ្យា​ ក្របខ័ណ្ឌ​សិទ្ធ​សេរីភាព​សារព័ត៌មាន​ ក្របខ័ណ្ឌ​ប្រជាធិបតេយ្យ​និង​ក្របខណ្ឌ​នាៗ​ផងដែរ​»។

លោកនិយាយថា «ក្នង​ក្របខ័ណ្ដ​ការងារ​ពង្រីក​ក្របខ័ណ្ឌ​ការងារ​នៅ​ក្នុង​ក្រុមប្រក្សាជាតិ​នេះ​យើង​បាន​សម្របសម្រួល​ឱ្យ​មាន​ការសម្រួល​បង្កើត​ក្រុមប្រឹក្សា​យុវជន​កុមា​នៅ​តាម​សាលា​ នៅ​តាម​វិទ្យាល័យ​ ទូទាំង​ប្រទេស​ ដែល​ក្នុង​ក្របខ័ណ្ឌ​នោះ​យើង​បាន​ជម្រុញ​ឱ្យ​យុវជន​ចូលរួម​ក្នុង​ការងារ​ស្ម័គ្រចិត្ត​»។

លោកនិយាយថា «យើង​បាន​រៀបចំ​តាក់តែង​បទបញ្ញត្តិ​និង​ក្របខណ្ឌ​កតិយុទ្ធ​នយោបាយ​ ពី​ព្រោះ​មាន​តែ​ក្របខណ្ឌ​នយោបាយ​ទេ​ជា​ចក្ខុវិស័យ​ចង្អុលផ្លូវ​នៃ​ការអនុវត្តន៍​ ហើយ​ក៏​ដូចជា​ជំរុញ​ឱ្យ​មាន​ការចូលរួម​ពី​គ្រប់ភាគី​ដែល​ពាក់ព័ន្ធ​ all​ relevant​ stakeholders​ ត្រូវ​ចូលរួម​ដើម្បី​ជា​ប្រតិបត្តិករ​ផង​ ជា​យន្តការ​នៃ​ការផ្សព្វផ្សាយ​ផង​ និង​ជា​យន្តការ​ដើម្បី​ផ្តល់​ជា​យោបល់​បំពេញ​បន្ថែម​នៅ​ក្នុង​ការងារ​នីមួយៗ​ផង​ដែរ​»។

កញ្ញា​លាង សុជា​ យុវជន​ស្នូល​ទី​៥​ របស់​កាហ្វេ​នយោបាយ​ និង​អ្នក​សម្របសម្រួល​គម្រោង​ស្ត្រី​និង​យុវជន​ក្នុង​ភាព​ជា​អ្នកដឹកនាំ​បាន​លើកឡើង​ផងដែរ​ថា​ យុវជន​នៅ​មាន​ភាព​ភ័យខ្លាច​ និង​មិន​ទាន់​យល់​ដឹង​ពី​សិទ្ធិ​របស់​ខ្លួន​ក្នុង​ការចូលរួម​នៅ​ក្នុង​កិច្ចការងារ​សង្គម​របស់​ខ្លួន​ជា​ពិសេស​ទាក់ទង​នឹង​នយោបាយ​ ដូច្នេះ​ការចូលរួម​របស់​យុវជន​ពិត​ជា​មាន​កម្រិត​ទាប​មែនទែន​។

កញ្ញានិយាយថា «សម្រាប់​ការ​ចូលរួម​របស់​យុវជន​រយះ​ពេល​ចុងក្រោយ​ ដែល​ដឹកនាំ​គម្រង​ដែល​នាង​ខ្ញុំ​បាន​ធ្វើ​ទាក់ទង​ Debate​ ក៏​ដូចជា​ការលើកទឹកចិត្ត​យុវជន​ក្នុង​ការចូលរួម​នៅ​ក្នុង​កិច្ចការងារ​សង្គម​ហ្នឹង ​ខ្ញុំ​យល់​ឃើញ​ថា​ ទាក់ទងនឹង​ការចូលរួម​របស់​យុវជន​នូវ​មាន​ការការចូល​រួម​តិចតួច​​នៅ​ឡើយ​»។​

កញ្ញានិយាយថា «ពួកគាត់​ភ័យខ្លាច​​នឹង​នយោបាយ​ជាដើម​ ពួក​គាត់​អត់​ទាន់​យល់​ដឹងសិទ្ធិ​ក្នុង​ការ​ប្រើប្រាស់សិទ្ធិ​ក្នុង​ការអភិវឌ្ឍ​សង្គម​ហ្នឹង​បែប​ណា​ទេ​ ពេល​ខ្លះ​គាត់​ចូលរួម​ គាត់​ភ័យខ្លាច​ ទាក់ទង​ទៅ​នឹង​ការ​នយោបាយ​ ពួកគាត់​ reject​ ពួកគាត់​ថា​ អាហ្នឹង​ជា​ការ​យល់​ឃើញ​ វា​ទាក់ទង​ទៅនឹង​នយោបាយ​អីចឹង​ អីចឹងពួក​គាត់​​ reject​ ចោល​ ពួកគាត់​បដិសេធ​ក្នុង​ការ​ចូលរួម​»៕