ផ្លូវលេខ១៤៦បេ និង១៤៨ ដែលមានប្រវែងសរុប៤៣.០២គីឡូម៉ែត ស្ថិតក្នុងក្រុងព្រះសីហនុ នឹងបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។
នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ លោកសួង ហេង រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ចូន ជាអ្នកទទួលបន្ទុកជាប្រធានគណៈកម្មការត្រៀមរៀបចំពិធីបើកសម្ពោធ និងបានចុះត្រួតពិនិត្យទីតាំងសម្រាប់រៀបចំកម្មវិធីសម្ភោធបើឲ្យប្រើប្រាស់។ លោកយូ ស៊ុនឡុងរដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងលោកហ៊ុន ស៊ីថារដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រីនាយរងខុទ្ទការល័យសម្ដេចតេជោនាយករដ្ឋមន្ដ្រី អភិបាលនៃគណៈខេត្ដព្រះសីហនុកងកម្លាំងសមត្ថកិច្ចនិងអាជ្ញាមូលដ្ឋាននិងមន្ដ្រីជំនាញពាក់ព័ន្ធ។
ក្រោយពីចុះត្រួតពិនិត្យជាក់ស្ដែងរួចមកនៅសាលប្រជុំសាលាស្រុកព្រៃនប់ ខេត្ដព្រះសីហនុគណៈប្រតិភូបានជួបពិភាក្សាអំពីតួនាទី និងភារកិច្ចទទួលខុសត្រូវរបស់ស្ថាប័នដែលពាក់ព័ន្ធដែរក្នុងនោះមានការលើកមកបីចំណុចគឺ ទីមួយ ទីតាំងប្រារព្ធពិធី ទីពីរ ការរៀបចំមហាជនចូលរួមនិង ទីបី សន្ដិសុខសុវត្ដិភាព។
ក្រោយពីបញ្ជប់អង្គប្រជុំបានសម្រេចជ្រើសរើសយកទីតាំងប្រារព្ធពីធីដែលស្ថិតនៅចម្ងាយពីផ្លូវជាតិលេខ៤ប្រវែង៥គីឡូម៉ែត្រដែលស្ថិតនៅភូមិវាលធំឃុំវាលរេញ ស្រុកព្រៃនប់និងមានចម្ងាយ២០គីឡូម៉ែត្រពីផ្លូវប្ដូរទិសស្ទឹងហាវ។
ហើយក្រសួងនិងរៀបចំឈូសឆាយ និងសម្រួលកន្លែងសម្រាប់រៀបចំកម្មវិធីនិងទីតាំងចតរថយន្ដនិងរៀបចំប៉ាណូរូបភាព និងការងារមួយចំនួន ហើយអជ្ញាធរខេត្ដបានរៀបចំសម្រាប់មហាជនចូលរួមប្រមាណ ៣០០០នាក់ និងចំណែកសន្ដិសុខសុវត្ដិភាពត្រូវបានរៀបចំដោយសមត្ថកិច្ចនិងអជ្ញាធរមូលដ្ឋានផងដែរ៕