ក្រសួងសេដ្ឋកិច្ចនៅថ្ងៃព្រហស្បត៍នេះបានចេញសេចក្ដីជូនដំណឹងដល់ម្ចាស់យានយន្ដដែលមិនទាន់បានទៅប្រកាសបង់ពន្ធមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទរួសរាន់ទៅបង់ពន្ធចៀសវាងការហាមឃាតរថយន្ដនិងផាកពិន័យឱ្យបង់ប្រាក់។

បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះថា ក្រុមការងារចម្រុះរាជធានីដឹកនាំដោយមន្ដ្រីពន្ធដាររួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិ នឹងចុះត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២២នៅ​​តា​មគោលដៅមួយចំនួនលើកំណាត់ផ្លូវសំខាន់ៗនៃរាជធានី ខេត្ដចាប់ពីថ្ងៃទី១៥ មករា​ឆ្នាំ​២០២៣​ខាងមុខនេះ។

នៅក្នុងសេចក្ដីជូនដំណឹងនោះបានបញ្ជក់ថា៖ «ចំពោះម្ចាស់យានយន្ដដែលមិនទាន់បានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន​និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២២កន្លងទៅ អញ្ជើញ​ទៅប្រកាស​បង់​ពន្ធ​និង​បង់​​​ប្រា​ក់​​​​​​​​​​​​​​​​​ពិ​ន័យ​​តា​ម​ច្បា​​ប់​ជា​ធរមាននៅ​អគ្គនាយកពន្ធដារឬសាខា​ពន្ធ​ដារខេត្ដ​ ខណ្ឌ​និង​​​​នៅតាម​ធ​នា​គា​រ​មួយ​​ចំ​​នួន»។

​សេចក្ដីជូនដំណឹងបានបន្តថាធនាគារមានដូចជា ធនាគារ​កាណាឌីយ៉ា​ ក.អ ឬនៅធនាគារអេស៊ីលី​ដា ភីអិលស៊ី ធនាគារវឌ្ឍនៈ ធនាគារ​កម្ពុជា​សាធារណៈ​ ធ​នា​គា​រ​ជេត្រាស់រ៉ូយ៉ាល់ ធនាគារស្ថាបនា​ភី​អិ​ល​ស៊ី​ ធនាគារប្រីសណីយ៍កម្ពុជា និង​នៅ​តាម​កម្មវិធីមួយចំនួនដូ​ច​ជា «GDT Taxpayer App» ដែលអាចទាញយកពី App Store ចំពោះ iosនិង Play storeចំពោះ A​​n​​d​r​o​i​​​d​​​​​​​​​​ សម្រាប់​យា​នយ​ន្ដ ​និង​យាន​ជំ​និះ​ដែ​ល​ធ្លា​ប់បា​នប្រ​កា​សប​ង់​ព​ន្ធ​លើ​ម​ធ្យោ​​បា​យ​ដឹកជ​​​ញ្ជូ​ន​​កន្លង​មក។

នៅក្នុងសេចក្ដីជូនដំណឹងនេះផងដែលអគ្គនាយកពន្ធដារសង្ឃឹមថា ម្ចាស់យានយន្ដទាំងអស់យកចិត្ដទុក​ដាក់គោរពកាតព្វកិច្ចសារពើពន្ធឲ្យបានទាន់ពេលវេលាស្របទៅតាម​បទបញ្ញាត្ដិនៃច្បាប់ចៀសវាងក្រុម​ការ​ងារចម្រុះសហការជាមួយអជ្ញាធរ​ សមត្ថកិច្ចថ្នាក់ក្រោមជាតិ​ធ្វើការ​ឃា​ត់​យា​​ន​យន្ដ​នៅ​​តាម​ដ​ងផ្លូ​វ​ដែ​ល​ត​ម្រូ​​វ​ឱ្យ​​​ធ្វើការ​បង់​​ប្រាក់​ដែលនាំ​ឱ្យ​ខា​​ត​ប​​ង់​ពេ​លវេ​លា​និងក​​ក​ស្ទះ​​ចរាចរណ៍និ​ង​នាំឱ្យ​មាន​បា​តុភា​ពអស​​កម្មណាមួយ៕