រដ្ឋបាលរាជនីភ្នំពេញបានចេញសេចក្ដីជូនដំណឹងស្ដីពីការបញ្ចៀសចរាចរយានយន្ដគ្រប់ប្រភេទជាបណ្ដោះអាសន្ននៅក្នុងវិធីអបអរសាទរខួបលើកទី២៤ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជានិងការអនុវត្ដប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ ដែលធ្វើឡើងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ។

នៅក្នុងសេចក្ដីជូនដំណឹងដែលចេញដោយរដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២បានបញ្ចាក់ថាដើម្បីថែរក្សាសុវត្ដិភាព និងសណ្ដាប់ធ្នាប់និងរបៀបរៀបរយសាធារណៈរដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបញ្ចៀសចរាចរនិងផ្អាកចរាចរបណ្ដោះអាសន្នជុំវិញទីតាំងប្រារព្ធពិធី ដោយ​មិ​ន​អនុញ្ញាត​ឱ្យ​​​យាន​យន្ត​គ្រប់​​ប្រភេទធ្វើការឆ្លងកាត់តាមទីតាំងដែលប្រារព្វពិធីនោះឡើយ។

នៅក្នុងសេចក្ដីបានបញ្ចាក់ផងដែរថាគ្រប់យានយន្ដទាំងអស់មិនត្រូវអនុញ្ញាតឱ្យធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវមហាវិថីឈ្នះឈ្នះពីគល់ស្ពានព្រែកព្នៅ​រហូតដល់ផ្លូវជាតិលេខ​៦ដែលជាទីតាំងដែលប្រារព្ធពិធី ហើយកម្មវិធីនិង​ចាប់ផ្ដើម​ប្រារព្វ​នៅម៉ោង​០៥:00នាទី​រហូតដល់ម៉ោង១២:០០នាទី។​

នៅក្នុងសេចក្ដីជូនដំណឹងខាងលើរដ្ឋបាលបានបន្ថែមថា៖ចំពោះការបិទផ្លូវជាបណ្ដោះអាសន្នដើម្បីប្រារព្ធពិធីរហូតដល់ថ្ងៃដែលបានបញ្ចប់ រដ្ឋាបាលរាជធានីភ្នំពេញនិងធ្វើការបើកផ្លូវឱ្យចរាចរជាធម្មតាវិញ ហើយ​ស្នង​ការរដ្ឋាភិបាលរាជធានីភ្នំពេញនិងបញ្ជាការរដ្ឋានកងរាជអាវុធហត្ថនិងរដ្ឋបាលខណ្ឌជ្រោយចង្វារ​រដ្ឋ​បាល​ខណ្ឌព្រែកព្នៅនិងមន្ត្រីសាធារណការនិងអជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការផ្សព្វផ្សាយ​និង​អនុវត្តឱ្យបានទូលំទូលាយ៕