កម្ពុជាមានភ្ញៀវទេសចរជាតិ និងអន្តរជាតិធ្វើដំណើរកំសាន្តជិត៤៤ម៉ឺននាក់ នៅសប្ដាហ៍ចុងខែធ្នូនេះ ហើយក្នុងនោះខេត្តព្រះសីហនុនៅតែនាំមុខ ក្នុងការទទួលបានភ្ញៀវទេសចរច្រើនជាងគេ។
យោងតាមការបង្ហោះស្ថិតិភ្ញៀវទេសចរ លើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងទេសចរ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា កម្ពុជាទទួលបានភ្ញៀវទេសចរ សរុបមានចំនួន ៤៣៩,០៤៦នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ៤០២,៣៤៧នាក់ និងភ្ញៀវទេសចរបរទេសមាន ៣៦,៦៩៩នាក់ ដោយគិតចាប់ពីថ្ងៃទី ១៩ ដល់ទី២៥ ខែធ្នូ ឆ្នាំ២០២២។
បើតាមក្រសួងទេសចរណ៍ គោលដៅទេសចរសំខាន់ៗ រូមមាន ខេត្តព្រះសីហនុ ១៩០,០១៥នាក់ ខេត្តសៀមរាប ៧៦,០២២នាក់ រាជធានីភ្នំពេញ ៣២,១៧៥នាក់ខេត្តកំពត ២៧,៦៨១នាក់ ខេត្តបាត់ដំបង ១៩,៩៧០នាក់ ខេត្តកំពង់ចាម ១៤,១៦១នាក់ និងខេត្តកែប ១០,៨៧៨នាក់។
ដោយឡែក បើយោងតាមតួលេខតារាងស្ថិតិភ្ញៀវទេសចរកម្ពុជា កាលពីចុងខែវិច្ឆិកា នៅថ្ងៃទី២៨ ដល់ដើមខែធ្នូ ថ្ងៃទី៤ ឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរសរុប ៥៥៤,០៦២នាក់ ច្រើនជាងចុងសប្តាហ៍ខែធ្នូនេះ៕