កម្ពុជា​​មាន​​ភ្ញៀវ​ទេសចរជាតិ និង​អន្តរជាតិ​​​ធ្វើ​ដំណើរ​កំសាន្ត​ជិត​៤៤​ម៉ឺន​នាក់ ​នៅ​​សប្ដាហ៍​​ចុង​ខែ​ធ្នូ​នេះ ​ហើយ​ក្នុង​នោះ​​ខេត្ត​ព្រះសីហនុ​នៅ​តែ​នាំ​មុខ​​ ក្នុង​ការ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ច្រើន​ជាងគេ​​។

យោង​តាម​ការបង្ហោះស្ថិតិ​ភ្ញៀវ​ទេសចរ​ ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ក្រសួង​ទេសចរ នៅ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ​ ឆ្នាំ​២០២២​ បាន​ឱ្យ​ដឹង​ថា​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ សរុប​មាន​ចំនួន​ ៤៣៩,០៤៦​នាក់​ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជាតិ​មាន​ចំនួន​ ៤០២,៣៤៧​នាក់​ និង​ភ្ញៀវ​ទេសចរ​បរទេស​មាន​ ៣៦,៦៩៩​នាក់​ ដោយ​គិត​ចាប់​ពី​ថ្ងៃ​ទី​ ១៩​​ ដល់​ទី​២៥​ ខែ​ធ្នូ​ ឆ្នាំ​២០២២​។

បើ​តាម​ក្រសួង​ទេសចរណ៍​ ​គោល​ដៅ​ទេសចរ​សំខាន់​ៗ​ រូម​មាន​​ ខេត្ត​ព្រះសីហនុ ១៩០,០១៥​នាក់ ខេត្ត​សៀមរាប​ ៧៦,០២២​នាក់​ រាជធានី​ភ្នំពេញ​ ៣២,១៧៥​នាក់​ខេត្ត​កំពត​ ២៧,៦៨១​នាក់ ខេត្ត​បាត់ដំបង​ ១៩,៩៧០​នាក់​ ខេត្ត​កំពង់ចាម​ ១៤,១៦១​នាក់ និង​ខេត្ត​កែប​ ១០,៨៧៨​នាក់​។

ដោយ​ឡែក​ បើយោង​តាម​តួលេខ​តារាង​ស្ថិតិ​ភ្ញៀវ​ទេសចរ​កម្ពុជា ​កាល​ពី​ចុង​ខែ​វិច្ឆិកា នៅ​ថ្ងៃ​ទី​២៨​ ដល់​ដើម​ខែ​ធ្នូ​ ថ្ងៃ​ទី៤​ ឆ្នាំ​២០២២​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ ៥៥៤,០៦២​នាក់​​​​ ច្រើន​ជាង​ចុង​សប្តាហ៍​ខែ​ធ្នូ​នេះ​៕