ក្រ​សួង​ទេ​សច​រ​ណ៍ដា​ក់​ឱ្យ​អនុ​វ​ត្ត​ប្រកា​សស្ដី​ពីកា​រផ្ដ​ល់អា​ជ្ញា​បណ្ណ​ទេស​ច​រ​ណ៍​ដ​ល់​ការីទេ​ស​ចរ​ណ៍​ ​ភ្នាក់​ងា​រ​ទេស​ចរ​ណ៍ ​និ​ង​​សាខា ​ដើ​ម្បី​ពង្រឹង​ការ​អនុ​វត្ត​ច្បាប់​ស្ដី​ពីទេស​ចរណ៍​ឱ្យ​កាន់​តែល្អ​ប្រ​សើរ​ និង​មាន​ប្រ​សិទ្ធ​ភាព​ខ្ពស់​។

យោ​ង​តា​ម​សេ​ច​ក្ដី​ជូ​ន​ដំ​ណឹ​ង​រប​ស់​ក្រ​សួង​ទេស​ច​រណ៍ចេញ​​​នៅថ្ងៃ​ទី​១៣​​ ខែម​ក​រា ​ឆ្នាំ​​ ២០២៣ និង​​ទើប​ត្រូវ​​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់ក្រសួង​ទេស​ចរណ៍​នៅ​ថ្ងៃទី​១៦ ខែមករា​នេះ​​​បញ្ជាក់ថា ការ​ផ្ដល់​អា​ជ្ញា​បណ្ណទេស​ចរណ៍​នេះ ​​បាន​ដាក់​អនុ​វត្ត​ឱ្យ​ប្រើ​ថ្មី​លេខ​០០៣​ ប្រ​ក​.ត្រូវ​នឹង​ថ្ងៃ​ទី១៣ ​ខែមករា​ ឆ្នាំ​២០២៣​ ចាប់ពី​ថ្ងៃជូនដំ​ណឹង​នេះ​តទៅ​។

បើ​តាម​សេច​ក្ដី​ជូន​ដំណឹង​របស់​ក្រ​សួង​ទេស​ចរណ៍​ដដែល​បាន​បញ្ជាក់​ថា​៖ «អា​ជ្ញាបណ្ណ​ការី​ទេសចរណ៍​​ ភ្នាក់​ងារទេសចរណ៍​ និង​សា​ខា​ដែល​ផ្ដល់​ដោយ​ក្រសួង​ទេស​ចរណ៍​កន្លង​មក​ដែល​នៅ​មាន​សុ​ពល​ភា​ព​ ត្រូវ​បន្ត​អនុ​វត្ត​​រហូត​ដល់​អស់​សុពល​ភាព​»។

ក្រ​សួង​ទេស​ចរណ៍​បាន​បន្ត​បញ្ជាក់ថា​៖ «​ប្រតិបត្តិករ​ទេស​ចរណ៍​ដែល​មាន​បំណង​ប្រកប​អាជីវកម្ម​​ជា​ការី​ទេស​ចរណ៍​ និង​សា​ខា​ (ថ្មី) ឬ​បន្ត​អាជ្ញាបណ្ណ​ទេស​ចរណ៍​សម្រាប់​ឆ្នាំ​ថ្មី​ត្រូវ​អនុ​វត្ត​តាម​លក្ខខណ្ឌ​តម្រូវ​ដូច​មាន​ចែង​ក្នុង​ប្រ​កាស​ថ្មី​នេះ»។

ក្រសួង​ទេសចរណ៍បាន​អំពាវ​នាវ​ទៅដល់មន្ទីរ​រាជ​ធានី​ខេត្ត​ សមាគម​​ឧស្សា​ហកម្ម​ទេស​ចរណ៍​ប្រតិបត្តិករ​ទេសចរណ៍​ និង​សាធារណ​ជន​ទាំងអស់ ជ្រាប​ និង​អនុវត្ត​​​សេច​ក្ដី​ជូន​ដំណឹង​នេះឱ្យ​មាន​ប្រសិទ្ធភាព​ និង​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់៕