យុវជន និង​​ព្រះ​សង្ឃដែល​ចុះ​ល្បាត​តំបន់​អារ៉ែង ​​ស្នើ​ឱ្យ​អាជ្ញាធរ​ខេត្ដ​កោះកុង​ជួយ​ទប់​ស្កាត់បទ​ល្មើស​ព្រៃ​ឈើ​នៅតំបន់​នោះ​ ​ជា​ពិសេស​នៅ​​តាម​ដង​ស្ទឹងអារ៉ែងដែល​ពួកគេ​ថា ​ត្រូវ​បាន​កាប់បំផ្លាញជារៀង​រាល់​​ថ្ងៃ។

កាល​ពី​ថ្ងៃទី​២ ដល់​ទី៥ ​ខែ​កុម្ភៈ ឆ្នាំ២០២៣​​ យុវជន​ព្រះសង្ឃ​សិស្ស​និស្សិ​តចំនួន២៥នាក់​និង​អង្គ​បាន​ធ្វើដំណើរទៅតំបន់​អារ៉ែង​ខេត្ដ​​កោះកុង​។

ព្រះ​តេជគុណ​ ប៉ម​ សុខៃវណ្ណៈ ​ដែល​បាន​ចុះ​ទៅល្បាត​តំបន់​អារ៉ែង​ជាមួយ​និស្សិត​ផ្សេងទៀត ​ប្រាប់ Newsroom Cambodia ​​​​​ថា ​បាន​​រក​ឃើញ​បទ​ល្មើស​កាប់​បំផ្លាញ​ព្រៃ​ឈើ​ជា​ច្រើនជា​ពិសេស​ការ​កាប់​បំផ្លាញ​ដើម​គគីរ និងដើម​ឈើ​​ទាល​ធំៗ ​និង​ដើម​ឈើដែលបាន​បំបួស​កាលពី​ឆ្នាំ២០២២ជា​ច្រើន​ដើម ត្រូវ​បានកាប់​បំ​ផ្លាញ​​ព្រះ​អង្គ​ថា​ការ​កាប់​បំផ្លាញ​ទ្រង់​ទ្រាយ​ធំបែបនេះមិន​មែនកើតឡើង​ដោយ​ពល​រដ្ឋធម្មតានោះ​ទេ ការ​កាប់​បំផ្លាញ​ដើម​ឈើ​នៅក្នុង​តំ​បន់​អារ៉ែង​នៅតែ​កើត​មាន​បែប​នេះ​ដោយ​សារ​មាន​ការ​ឃុប​ឃិត​គ្នារ​រវាង​មន្រ្ដី​ដែល​មាន​សមត្ថកិច្ច និង​ឈ្មួញ​ជា​ពិសេស​អ្នកមាន​លុយ​មានអំណាច​នៅ​ពី​ក្រោយខ្នង​។

ព្រះអង្គមានសង្ឃដីកាថា​៖ «​​ជា​ទូទៅ​រាជរដ្ឋា​ភិបាល​ហ្នឹង​ក្រសួង​ពាក់ពន្ធ័​ទាំង​អស់មន្រ្ដី​ថ្នាក់​មូល​ដ្ឋាន​ទាំង​អស់​នៅ​តំបន់នោះ​យើង​គួរ​តែ​ទប់ស្កាត់​បទ​​​​​ល្មើស​ផ្សេងៗ​យើង​មើលឃើញ​ថា​មួយ​រយៈកាល​ចុង​ក្រោយ​នេះ​ព្រែ​ឈើ​នៅ​កម្ពុជា​យើង​ថយ​ចុះ​មែនទែន​មានការកាប់​បំផ្លាញជា​ច្រើនមិន​ថានៅតែតបន់​អារ៉ែង​ទេតំបន់​ផ្សេងក៏ដោយ​ហើយ​ក្រសួង​ពាក់ពន្ធ័​ទាំង​អស់​គួរ​តែ​ទប់ស្កាត់​​បទ​ល្មើស​ព្រៃឈើនេះ​ឱ្យទាន់​ស្ថានភាព​ព្រោះ​យើង​ឃើញថាការ​កាប់​បំផ្លាញ​ព្រៃឈើនេះមិន​មែន​ទ្រងទ្រាយតូចទេគឺ​ទ្រង់​ទ្រាយ​​ធំ​ដែរ​ចឹង​ក្រសួងដែល​ពាក់​ពន្ធ័ថ្នាក់ជាតិក៏​ដោយ​ក្រោម​ជាតិ​ក៏ដោយ​គួរ​តែពិនិត្យ​ឡើង​វិញ»។

លោក ស្វាយ​ សំណាង​ យុវជន​ខ្មែរថាវរៈ​បាន​ប្រាប់​ Newsroom Cambodia ថា ក្រុម​យុវជន​ខ្មែរ​ថាវរៈ ​និង​ក្រុម​ករុណាព្រៃ​អារ៉ែងបានទៅ​បំបួស​ដើម​ឈើ​ដើរ​ល្បាត​ព្រៃ ​ឃើញ​មាន​​​ដើម​ឈើ​ធំៗជា​ច្រើនត្រូវ​បាន​កាប់​បំផ្លាញ ​ជា​ពិសេស​ដើម​ឈើ​ដែល​យុវជន ​និង​ព្រះ​សង្ឃ​បានបំបួស​កាលពីខែមេសា​ ​ឆ្នាំ២០២២។

លោក​បន្ថែម​ថា ​ការកាប់​បំផ្លាញ​​ដើម​ឈើ​នៅតាម​ដងស្ទឹង​អារ៉ែងគឺ​ដោយ​សារ​មានការ​សាងសង់ទំនប់វារី​អគ្គី​សនី​នៅ​ថ្មបាំង​​។​

លោក​លើកឡើងថា៖ «ជាក់​ស្ដែង​យើង​មើល​ឃើញ​ថាប្រជាសហគមន៍​នៅទីតាំងហ្នឹងនៅពេល​គាត់​ចុះទៅ​កាប់ឈើយក​មក​បំពេញតម្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់​សហគមន៍​​ដូចជាគាត់​យកមក​ធ្វើ​ផ្ទះធ្វើ​ទ្រុងមាន់ធ្វើផ្ទះបាយអី ​ត្រូវបាន​មន្រ្ដីត្រូវ​បាន​មន្រ្ដី​បរិស្ថាន​ហាមឃាត់​អត់ឱ្យ​គាត់​កាប់​។តែក្រុម​ឈ្មួញ​មខ្ញុំមើលឃើញថាហេតុអ្វីបានមន្រ្ដីបរិស្ថាន​​ អាជ្ញាធរ​នៅតំបន់​នោះអត់​ហាមឃាត់បើក​ដៃឱ្យ​គេ​កាប់​តែម្ដង ​អានេះ​ដោយ​សារតែ​អំពើ​ពុករលួយនៅ​ក្នុងតំបន់»។

លោកអះ​អាង​ថា នៅ​ពេល​ព្រៃឈើ​ត្រូវបានបាត់បង់មាន​ផល​ប៉ះ​ពាល់​ខ្លាំង​ណាស់​ដល់មនុស្ស​សត្វ​ជា​ពិសេស​ជីវៈចំរុះ​នៅ​តំបន់អារ៉ែង​ព្រៃឈើ​ជាប្រភព​បង្កើត​អ៊ុកស៊ីសែន​សម្រាប់មនុស្ស​សត្វ​ដកដង្ហើមធ្វើ​ឱ្យ​​​​​​មាន​ភ្លៀងធ្លាក់ទៀងទាត់។

លោកបន្តថា​៖ «យើង​មើល​ឃើញ​ថា​ព្រៃឈើ​នៅតាម​ដង​ស្ទឹងគឺវាមាន​សារៈសំខាន់​ចំពោះត្រី ត្រីនាគ​ក្រពើភ្នំ​ជំរក​សត្វ​ជា​ច្រើន​ប្រភេទ​ដែល​វា​រស់​នៅក្នុង​តំបន់​អារ៉ែង​ព្រោះអី​តំបន់​នោះគឺជា​ព្រៃ​ក្រាស់​ការ​ណា​បាត់​បង់​ទៅ​សត្វ​ទាំង​នោះបាត់​បង់ផុត​ពូជដូច​គ្នាហើយ​ជា​សត្វ​ដ៏កម្រ​របស់​ពិភព​លោកផងក៏ដូច​ជា​ប្រទេស​កម្ពុជា​របស់​យើង»។​

​NewsroomCambodia មិនអាច​សុំការ​ឆ្លើយ​តប​​ពី​អភិបាល​ខេត្ដ​កោះកុង​ អ្នកស្រី​ មិថុនា​ ភូថង​ បានទេ ​ដោយ​អ្នក​ស្រីប្រាប់​ថា​ជាប់​រវល់​ប្រជុំ​។

អ្នកស្រីថា៖​ «ខ្ញុំ​សុំទោស​ខ្ញុំ​ជាប់​រវល់​ប្រជុំ​»។

លោក​ ហេង​ គឹមហុង​ ប្រធាន​កម្ម​វិធី​ផ្នែក​ស្រាវជ្រាវ​ និង​តស៊ូមតិ​នៃសមាគមបណ្ដាញយុវជនកម្ពុជា ​(CYN)​ បាន​ប្រាប់​Newsroom Cambodia ថា​ ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​មិន​មែន​កើត​ឡើងមានតែនៅ​ក្នុង​តំបន់​​ព្រៃឡង់នោះ​ទេ ​គឺកើតឡើង​នៅ​ទូទាំង​ប្រទេស​កម្ពុជាដែលជាកត្តា​គំរាម​កំហែង​ខ្ពស់​ទៅ​ដល់ព្រៃឈើ​ និង​ធនធានធម្មជាតិ។​ លោកថា ​អាជ្ញាធរ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោមជាតិ​​ ​គួរសហការ​គ្នា​​ស៊ើបអង្កេត​លើករណី​នេះ។​

លោក​លើកឡើង​ថា​៖ «ខ្ញុំ​ស្នើសុំឱ្យ​មាន​ការ​អនុវត្ត​ច្បាប់​និង​វិធានរដ្ឋ​បាលចំពោះមុខ​មន្រ្ដី​ដែល​មានភាព​ធ្វេសប្រហែស​​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ទីមូយ​ ទីពីរក៏​​ស្នើសុំឱ្យ​មាន​ការធ្វើការ​ស៊ើបអង្កេតបន្ថែមបើ​សិន​ជារក​ឃើញថាមាន​ពាក់ពន្ធ័ជា​មួយ​អំពើពុក​រលួយត្រូវ​តែ​មាន​ការ​ដាក់​ទោស​​ទណ្ឌ​ដោយ​ខាន​ពុំបាន ដើម្បីបំ​បាត់នូវវប្បធម៌​និទណ្ឌភាព និង​បញ្ឈប់ទំនាក់​ទំនង ​ឬក៏​ការ​ប្រ​ព្រឹត្ត​អំពើ​ពុក​រលួយ​នៅក្នុង​កិច្ច​ការការ​ពារធន​ធាន​ធម្មជាតិ»។​​ លោកនាយក​រដ្ឋមន្រ្ដី​ ហ៊ុន សែន​ បាន​ប្រកាស​កាល​ពីខែ​កុម្ភៈ​ ឆ្នាំ​២០១៧ ​មិន​អនុញ្ញាត​ឱ្យមានការ​ធ្វើ​ទំនប់វារីអគ្គីសនី​ដែលនាំ​ទៅ​ដល់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅក្នុង​តំបន់​អារ៉ែង​នោះទេ។​ ក៏ប៉ុន្តែ​សកម្មជន​បរិស្ថាន​តំបន់​អារ៉ែង​ធ្លាប់​លើក​ឡើង​ពីការ​ព្រួយ​បារម្ភថា បរិស្ថាន​តំបន់​អារ៉ែង​នៅតែរងការ​កាប់​បំផ្លាញ​ដោយ​សារ​គម្រោង​អភិវឌ្ឍន៍​ផ្សេងៗទៀត​របស់រដ្ឋា