ព្រោះតែកត្តាជីវភាព យុវជន២រូបមកពីមកគ្រួសារក្រីក្រ ក្នុងខេត្តកំពង់ចាម បានសម្រេច​​​ចិ​ត្ត​​ជ្រើសរើសជំនាញវីជ្ជាជីវៈផ្នែកកាត់សក់ រហូតជំរុញឱ្យពួកគេមានសមត្ថភាពគ្រប់គ្រាន់ ដែល​អា​ច​​​​​​បើកអាជីវកម្ម រកស៊ីដោយខ្លួន​ឯង ដោយមិនពឹងផ្អែកការជួយពីឪពុកម្ដាយដូចមុនទៀតឡើយ ហើ​​យ​ថែមទាំងអាចជួយទំនុកបម្រុងត្រលប់ទៅគ្រួសារវិញ​បានទៀតផង។

លោ​​ក វឹង រត្ននៈ ជាយុវជនម្នាក់ក្នុងចំណោមយុវជនពីរនាក់ដែលធ្លាប់តែដើរលែង និងសុំលុយម្ដាយ​​ចា​យ តែបានកែខ្លួន រហូត​​ក្លាយ​​​ជាជាងកាត់សក់ដែលមានស្នាដៃល្អម្នាក់ បានលើកឡើងថា ជំ​​នា​​​​ញ​​​ដែល​​លោកមាន​​ដូចសព្វ​​ថ្ងៃ​​នេះ គឺ​​រូបគេត្រូវចំណាយពេលជាងកន្លះឆ្នាំ ទើបអាចសម្រេចក្តី​​សុ​​បិ​ន​​មួយនេះបាន។ លោកបន្តថា ពី​​​​មុ​ន ​​​​​រូបគេជាមនុស្សដែលគ្មានគោលដៅច្បាស់លាស់ទេ ហើ​យ​​តែ​ង​​​​ពឹងផ្អែកទាំងស្រុងនូវការចាយ​​​វា​​​​​​​យ​ប្រចាំថ្ងៃពី​​​ឪ​ពុក​ម្តាយ​​។ ប៉ុន្តែនៅពេលនេះ ​​មិនដូច្នេះ​​ឡើយ គឺរូប​​គេ​​អាចមានលទ្ធភាព​​បើកហាង​​កាត់​​​​សក់​​ដោយ​ខ្លួ​​នឯងបាន។

មានដើមកំណើតនៅស្រុកកោះសុទិន ខេត្តកំពង់ចាម រត្ននៈ និយាយថា មុននឹងក្លាយជាជាងកាត់​​សក់​​ដ៏ប៉ិនប្រសប់ម្នាក់នៅពេលនេះ ស្ថិតក្នុងភាពជាយុវវ័យ រូបគេគិតតែពីសប្បាយជាមួយមិត្តភក្តិ ទាំងក្រុមគ្រួសារមានភាពក្រីក្រ មានពេលខ្លះសឹងថារកអង្ករច្រកឆ្នាំងគ្មានផង។ តែពេលនេះ អ្វីៗ​​បា​​​នផ្លាស់ប្តូរ ហើយរូបគេក៏សប្បាយចិត្តណាស់ដែរ ដែលជីវិតបានកែប្រែមកដូចសព្វថ្ងៃ ដោយ​​កា​រ​​ប្រឹងប្រែង និងកើតចេញពីសមត្ថភាពផ្ទាល់របស់ខ្លួន។

លោកបន្តថា៖ «ព្រោះតែគ្រួសារខ្ញុំខ្សត់ខ្សោយ អ៊ីចឹងទៅធ្វើឱ្យខ្ញុំរៀនលែងកើត ក៏ឈប់រៀន។ ស្រ​​ឡា​​ញ់ខាងហ្នឹងដែរយូរ ក៏អ៊ីចឹងទៅសុំម៉ែមករៀន ទៅក៏ម៉ែស្គាល់សាលារៀនហ្នឹងទៅ ក៏ម៉ែជួយម​ករៀន ស៊ីសងខ្លួនឯងខំរៀនដែរ រយៈពេល៤ ទៅ ៥ខែ ទើបអាចបើកខ្លួនឯងបាន។»

លោកបន្តថា៖ «សុំលុយអ្នកផ្ទះរាងពិបាក រកលុយអត់សូវបាន អ៊ីចឹងទៅយើងរកការងារធ្វើខ្លួនឯងអ៊ីចឹង​​ស្រួ​​​ល អ្នកផ្ទះជួយគាត់បានជួយ។ លោកក៏បានសំណូមពរឱ្យពួកគាត់ កុំដើរលេង កុំអី រកមុខរប​រអីមួយ ច្បាស់លាស់ ចំណេះខ្លួនឯង អាចធ្វើការបាន អ៊ីចឹបង»។

ហាក់មិនខុសគ្នាទេ ជាយុវតីកំពុងសិក្សាឆ្នាំទី៤ និងមិនទាន់មាន​​ការងារធ្វើ កញ្ញា ឆុង គីកឈៀក លើកឡើងថា ដោយមើ​​លឃើញទីផ្សារការងារកាន់តែចង្អៀត និងពិ​​បាកស្វែងរកការងារធ្វើ​​ផង​​នោះ​ រូបគេសម្រេចចិត្តចូលរៀនជំនាញសហគ្រិនវ័យក្មេងវិញម្តង ដើម្បីអាចមានទុនសម្រាប់​​បន្ត​​ដំ​​ណើ​​រជីវិតទៅមុខទៀត។

មានទីលំនៅ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម កញ្ញា ឆុង គីកឈៀក បន្ថែមថា វគ្គសិ​​​ក្សា​សហគ្រិនវ័យក្មេងនេះ គឺបណ្តុះបណ្តាលយុវជនឱ្យចេះជំនាញគ្រប់គ្រង ហិរញ្ញវត្ថុ និងរដ្ឋបាល។ ការសិក្សានេះទៀតសោត ក៏មិនតម្រូវឱ្យសិស្សបង់ថវិកាដែរ។ ផ្ទុយទៅវិញ វគ្គអប់រំនេះ គឺដើម្បី​​លើ​កកម្ពស់ឱ្យយុវជនមានជំនាញមួយដោយពិតប្រាកដសម្រាប់ថ្ងៃអនាគត។

កញ្ញា ឆុង គីកឈៀក
កញ្ញា ឆុង គីកឈៀក។ (សុខ ហេង)

កញ្ញាបន្តថា៖ «ដោយសារតែខ្ញុំចូលរួមវគ្គបណ្តុះបណ្តាលទាក់ទងសហគ្រិនវ័យក្មេង ដោយសារតែខ្ញុំឃើញថាវគ្គនេះពិតជាល្អ មែនទែន ដោយសារតែអ្វីខ្ញុំចង់បាន ហើយគឺវគ្គនេះចូលមក បង្រៀនយុ​វជនយើង ដោយមិនគិតថ្លៃអីទេ ចាស៎! បន្ទាប់ពីក្រុមរបស់ខ្ញុំដែលចូលរួមរួចហើយមានការរីកចម្រើន រួមទាំងខ្ញុំផងដែរ។ ទាក់ទងទី១ ចេះចាត់ចែងថវិកា ចាស៎! ដោយសារតែការលក់ដូរ គឺថាយើងរាងក្មេង មិនទាន់មានបទពិសោធច្រើន អ៊ីចឹងយើងអាចវ៉ល់ជាមួយថវិកា លុយទុកដាក់ រៀ​​បរយល្អអ៊ីចឹង»។

ជុំវិញរឿងនេះ លោក ឃ្លាំង ប៊ុនចាន់ ប្រធានការិយាល័យទំនាក់ទំនងទីផ្សារស្រាវជ្រាវ និងការអភិវឌ្ឍ នៃវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ចាម បានឆ្លើយតបថា នៅវិទ្យាស្ថានបណ្តុះបណ្តា​​លវិជ្ជាជីវៈខេត្តកំពង់ចាម មានការបណ្តុះបណ្តាលជំនាញបច្ចេកទេសទៅដល់យុវជនដោយឥតគិតថ្លៃ។ មិនតែប៉ុណ្ណោះ គ្រឹះស្ថានសិក្សាមួយនេះក៏បានជួយស្វែងការងារ ដោយមានទីកន្លែងស្នាក់នៅ និងដោះស្រាយជីវភាពជាអាហារប្រចាំថ្ងៃផង។

លោកបន្តថា៖ «សម្រាប់វិទ្យាស្ថាន ជួយពួកគាត់ ទី១ ឱ្យមានជំនាញច្បាស់លាស់ ទី១ បាទ! និយាយថា​​ នៅពេលគាត់ដាក់ពាក្យចូលរៀននៅវិទ្យាស្ថាន គឺពួកគាត់ទទួលបានជំនាញវិជ្ជាជីវៈមួយដ៏ច្បាស់​​លាស់ ពិតប្រាកដ។ បើថារៀនចប់ អាចធ្វើការងារបាន។ ទី២ វិទ្យាស្ថានជួយរកការងារឱ្យគាត់ធ្វើ ក្នុងករណីដែលពួកគាត់រៀនចប់ មិនទាន់មានការងារធ្វើ វិទ្យាស្ថានជួយ។ ចំពោះខ្ញុំដែលជាអ្នកធ្វើកា​​រងារក្នុងវិស័យអប់រំបច្ចេកទេសបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមអំពាវនាវដល់ប្អូនៗដែលមិនទាន់មានជំនាញ និងប្អូនៗដែលប្រលងធ្លាក់សញ្ញាបត្របាក់ឌុប អ្នកជាប់ក៏បាន ទទួលបានទាំងអស់ អ៊ីចឹងសូមប្អូនមកទទួលអាហារូបករណ៍ ១០០%»

បើតាមលោក ឃ្លាំង ប៊ុនចាន់ កាលពីឆ្នាំ២០២១ វិទ្យាស្ថានបច្ចេកទេសខេត្តកំពង់ចាម បានបណ្តុះបណ្តាលឱ្យយុវជនមានជំនាញ វិជ្ជាជីវៈ បានប្រមាណ ៣៦០នាក់ ក្នុងនោះមានអ្នកធ្លាក់មធ្យម​​សិ​​​ក្សា​​ទុតិយភូមិ ជាង៦៥នាក់ ក្នុងនោះមានស្រី៣៩នាក់ ក៏បានមកសិក្សាក្នុងកម្រិតបរិញ្ញា​​បត្រ​​រង លើ​​មុខជំនាញដូចជា ព័ត៌មានវិទ្យា អគ្គិសនី និងជំនាញសំណង់ស៊ីវិល ជា​​ដើម។ ចំពោះការសិក្សា​​នៅ​​​​ទី​​នេះ គឺសាលាមិនតម្រូវពួកឱ្យគេបង់លើថ្លៃសិក្សាអ្វីនោះទេ។

លោកបន្តថា ទិសដៅរបស់សាលាធ្វើយ៉ាងណា ជំរុញឱ្យយុវជនទទួលបានកម្រិតជំនាញ​​មួយ​​ដ៏​​ពិត​​ប្រាកដ។ ហើយសាលាក៏បានបានតម្រង់ទិស តាមរយៈការផ្តល់អាហារូបករណ៍ ១០០ភាគរយ ដល់​​យុវជនដែលមានបំណងបង្កើនជំនាញវិជ្ជាជីវៈ សម្រាប់ទុកធ្វើជាទុននៅថ្ងៃខាងមុខដែរ។

ដោយឡែក នាយករង នៃអង្គការអភិវឌ្ឍន៍សមាគម ដែលហៅកាត់ថា ណាស់ (NAS) លោក ហា​​​​ន សេងហួរ ឱ្យដឹងដែរថា ក្នុងនាមស្ថាប័នមិនមែនរដ្ឋាភិបាល គាំទ្រឱ្យយុវជនចាប់យកជំនា​ញវិជ្ជាជី​​វៈឱ្យបានច្រើនគ្នា ទោះ​​ប្រ​​​ឡ​ង​​​​ជាប់ និងអ្នកដែលប្រឡងធ្លាក់មធ្យមសិក្សាទុតិយភូមិក្ដី។

លោកបន្តថា ការទទួលបានកម្រិតជំនាញវិជ្ជាជីវៈមួយដោយពិតប្រាកដ វានឹងជួយឱ្យពួកគេងាយ​​នឹង​​ទទួលបានការងារធ្វើ និងដោះបន្ទុកទាំងគ្រួសារផង និងរដ្ឋផង។ លើសពីនេះទៀត តាម​​រយៈ​​គោ​​​លនយោបាយបាយផ្តល់​​អា​​ហារូបករណ៍ ១០០ភាគរយ ដល់សិស្សក្រក្រី ការជួយនេះគួរផ្តល់​​ឱ្យ​​​​បានចប់ចុងចប់ដើមដល់ពួកគេ វាកាន់តែជាមធ្យោបាយមួយដ៏ប្រសើរ ថែមទាំងបូករួមទាំង​​ទីក​ន្លែ​ងស្នាក់នៅ និងអាហារហូបចុកផង។

លោកបន្តថា៖ «នៅមណ្ឌលនេះ គេមានអាហារូបករណ៍សម្រាប់ពួកគាត់ អ៊ីចឹងខ្ញុំគិតថា យ៉ាងណា​​ៗ វាគឺជាចំណុចមួយល្អ ដើម្បីទី១ យើងលើកកម្ពស់ធនធានមនុស្សដែរ។ ហើយទី២ យើងជួយស​​ម្រា​​លដល់ក្មេងដែលគាត់មិនមានលទ្ធភាពស្វែងរកការសិក្សានៅសាកលវិទ្យាល័យផ្សេងៗ គាត់អាចមានលទ្ធភាពដើម្បីបន្តអនាគតគាត់បានអ៊ីចឹងណា។ តាមខ្ញុំដឹង ការគាំទ្រមិនទាន់មានច្រើនប៉ុន្មានទេ អ៊ីចឹងបើសិនជាអាច គួរតែបន្ថែមការគាំទ្រផ្នែកថវិកាមួយចំនួនទៀត ដើម្បីឱ្យពួកគាត់មានលទ្ធភាព ព្រោះថា នៅក្នុងនោះ គេឱ្យតែអាហារូបករណ៍ និងកន្លែងស្នាក់នៅអីទេ ប៉ុន្មានទេ អ៊ីចឹងទេណា! សម្រាប់ហូបចូក ចុះធ្វើការកន្លងមក អាហារហូបចូក ជាដើម អត់មានទេ»។ 

សេចក្ដីប្រកាសរបស់វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម សម្រាប់ឆ្នាំសិក្សា២០២២ និង២​​០​​២​៣ បញ្ជាក់ថា វិទ្យាស្ថានពហុបច្ចេកទេស ត្រូវការជ្រើសរើសសិស្សជាប់បាក់ឌុប ធ្លាក់បាក់ឌុប ឬអ្នកបោះបង់ការសិក្សា ឱ្យចូលរៀនចំនួន៥១០នាក់ សម្រាប់បង្កើនជំនាញវិជ្ជាជីវៈ ទាំងការផ្តល់​​អា​​​ហា​​​រូបករណ៍សុទ្ធ១០០ភាគរយ និងផ្តល់ទីកន្លែងស្នាក់នៅផង។

វិលមកកាន់លោក វឹង រត្ននៈ វិញ ក្នុងនាមជាយុវជនដែលទទួលបានជោគជ័យក្នុងជីវិត តាមរ​​យៈ​​ការ​​​​កែ​​ប្រែ​​ខ្លួន រូបគេអំពាវនាវ ឱ្យយុវជនផ្សេងទៀតដែលកំពុងតែជួបបញ្ហាក្នុងជីវិត ឬអ្នក​​ដែ​ល​​គ្មានទីពឹងអ្វីសោះ អាចជ្រើសរើសយកជំនាញណាមួយឱ្យប្រាកដ ដូចជារូបគេជាដើម វាមិន​​ត្រឹ​​ម​​ក​​សាងខ្លួនឱ្យទៅជាពលរដ្ឋល្អម្នាក់ទេ ថែមទាំងអាចជួយដោះបន្ទុកក្នុងគ្រួសារ និងជំរុញឱ្យសង្គ​​ម​​សម្បូរទៅដោយធនធានមនុស្សកាន់តែច្រើន៕

អត្ថបទដោយលោក សុខ ហេង