មន្រ្តីមួយរូបដែលកំពុងបម្រើការ នៅក្នុងសាលាខេត្តកណ្តាលទទួលបន្ទុកជាមន្រ្តីរដ្ឋបាល អះអាងថា ខ្លួន​ត្រូវ​​បានថ្នាក់​លើ​​​លុប​​​ឈ្មោះ​​​​ចេញពីក្របខណ្ឌជាមន្រ្តីរាជការស៊ីវិល ព្រោះតែគាំទ្រ និងមាននិន្នាការនយោបាយ ទៅគ​ណ​​​​ប​​ក្សផ្សេងក្រៅពីគណបក្សប្រជាជនកម្ពុជា។

រដ្ឋបាលខេត្តកណ្តាល​ កាលពីថ្ងៃទី២០ ខែ​មេសា ឆ្នាំ២០២៣ បាន​​ស​​ម្រេ​​​ច​​លុ​​​បឈ្មោះ លោក ផុន សុភា ចេញពីក្របខណ្ឌមន្រ្តីរាជការស៊ីវិល ដែលធ្លាប់បម្រើការនៅសាលា​​ខេ​​ត្ត​​​​កណ្តាល ក្រោ​ម​​ហេតុ​ផល​ថា លោក ផុន សុភា បានប្រព្រឹត្តិផ្ទុយទៅ​នឹងច្បាប់ស្ដីពីស​ហលក្ខ​ន្តិកៈ​មន្រ្តី​​រាជកា​​​រស៊ី​វិល មាត្រា​៣៧ ដែលចែងអំពីអព្យាក្រឹតភាព នៃមន្រ្តីរាជការស៊ីវិល។

បើទោះបែបណា សម្រាប់លោក ផុន សុភា បានហៅការដករូបលោ​​កចេញពី​​ក្របខណ្ឌ​​នៅ​ពេល​​នេះ​​​​ថាជាការប្រើអំណា​ចផ្ដាច់​​ការ ​ដោ​យ​រំ​លោភលើនីតិវិធីនៃច្បាប់ដែល​​តម្រូវឱ្យធ្វើការព្រ​​​មាន​ផ្ទា​ល់មាត់ និងលាយលក្ខណ៍​​​អក្សរ មុន​នឹង​​​កា​រ​ដា​ក់​​ទោសវិន័យ​​​ធ្ងន់ធ្ងរ ដោយការលុបឈ្មោះ​​ខណៈ​លោ​ក​​ពុំធ្លាប់ទទួល​បានការព្រមាន​ម្ដងណា​​នោះ​​​​​​​​ទេ។

លោកបន្តថា៖ «អាហ្នឹងគឺគេចេះតែចោទទេ ហើយខ្ញុំទៅបំពេញការងាររាល់ថ្ងៃ ខ្ញុំចុះហត្ថលេខា​ប​ញ្ជី​វត្តមានរាល់ថ្ងៃ ហើយគេប្រជុំគេចេញឯកសារហ្នឹង[បញ្ឈប់] មកគឺខ្ញុំអត់បានដឹងពីមុនមក ខ្ញុំអ​ត់​​បាន​​ដឹងខ្លួនទេ[…] រឿងនេះគឺជារឿងនយោបាយទាំងស្រុង អត់មានខុសវិន័យខុសអីទេ»។

ក្នុងពេល លោក ផុន សុភា បម្រើការក្នុងការិយាល័យកសាងសមត្ថភាព នៃទីចាត់ការគ្រប់គ្រង​​ធន​​ធានមនុស្សនៃសាលាខេត្តកណ្តាល រូបលោកក៏ជាលេខាធិការគណបក្សភ្លើងទៀន ប្រចាំខេត្ត​ក​​​​ណ្តាលដែរ។ បើតាមន្រ្តីរូបនេះ បានអះអាងថា បើទោះជាខ្លួនជួយធ្វើកិច្ចការខ្លះ ឱ្យគណបក្សភ្លើ​​ង​​ទៀន អំឡុងពេលបំពេញការងារ ជាមន្រ្តីរដ្ឋបាលខេត្តកណ្តាលក្តី ក៏រូបលោកមិនដែល​​យកម៉ោង​កា​​រ​ងា​ររដ្ឋ​ ទៅបម្រើកិច្ចការឱ្យគណបក្សនយោ​បាយ ដែលលោកពេញចិត្តម្តងណានោះឡើយ។

ប្រភពដដែលបញ្ជាក់ទៀតថា អ្វីដែលលោកបំពេញការងារ​ឱ្យគណបក្សភ្លើងទៀន ក្នុងឋានៈជា​​​លេ​ខា​​​​គណបក្សនេះ គឺមានតែថ្ងៃចុងសប្តាហ៍ទេ។ ផ្ទុយទៅវិញ លោកសង្កេតឃើញថា ចំពោះមន្រ្តីរដ្ឋា​ភិបាល រួមទាំងមន្រ្តីនៅថ្នាក់ក្រោមជាតិដទៃទៀត បានយកម៉ោងការងា​រ​​​រដ្ឋ​​​ទៅបម្រើការងារ​​ឱ្យគ​​ណ​ប​​ក្ស​ដែលពួកគេគាំទ្រតាមចិត្ត ដោ​​យ​​ពុំ​​​ទទួល​​កា​​រដាក់វិន័យណាមួយនោះទេ។

លោកបន្តថា៖«បើគណបក្សគេវិញ គេយករឿង​គណបក្សទៅធ្វើក្នុងសាលា​ខេត្ត[កណ្ដា​​ល]​​ហ្ម​ង​​ក៏​មាន​ដែរ។ គេឈប់បានតាមចិត្ត ការងារគណបក្សត្រូវការពេលណា គេទៅពេលហ្នឹង គេអត់​​ខ្វល់​​អ​ត់​​​បារម្ភអី តែខ្ញុំប្រយ័ត្នបំផុត ព្រោះខ្ញុំដឹងថាខ្ញុំជាមុខសញ្ញា ប៉ុន្តែដល់ពេលខ្ញុំអត់​មានខុសអី គេ​នៅតែ​បញ្ឈប់»។

ឆ្លើយតបរឿងនេះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អះអាងថា គណៈកម្មការវិ​​ន័យ​​នៃ​​រដ្ឋ​​បា​លខេត្តកណ្ដាល បានសម្រេចលុបឈ្មោះ លោក ផុន សុភា នេះចេញពីក្របខណ្ឌ ក្រោយ​​រ​ក​​​​ឃើ​ញ​ អតីតមន្រ្តីរូបនេះ បា​ន​​​​ប្រព្រឹត្តិកំហុសធ្ងន់ធ្ងរពាក់ព័ន្ធការដែលមិនបម្រើប្រជាពលរដ្ឋ។

បើទោះជាលោក គង់ សោភ័ណ្ឌ មិនបានបញ្ជាក់ពីមូលហេតុធ្ងន់ធ្ងរនោះជាអ្វីក៏ដោយ សម្រាប់រដ្ឋបា​​ល​ខេត្តកណ្តាល ធ្លាប់បានអប់រំណែនាំ និងដាស់តឿនជាញឹកញាប់ណាស់មកហើយ មុននឹងសម្រេ​​ច​បែ​បនេះ។

លោកបន្តថា៖«ធ្ងន់ធ្ងរបានដក បើអត់ធ្ងន់ធ្ងរម៉េចដក [កំហុសម៉េចវិញ?] មិនអាចនិយាយបានទេ​​កិច្ច​​កា​រផ្ទៃក្នុងរបស់រដ្ឋបាលយកទៅនិយាយតាមវិទ្យុម៉េច។ ពន្យល់ឆ្អែតឆ្អន់ហើយ»។

លោក ផុន សុភា ក្លាយជាមន្រ្តីបម្រើការនៅក្នុងការិយាល័យកសាងសមត្ថភាព នៃទីចាត់ការ​​គ្រប់​​គ្រ​​ង​​ធនធានមនុស្ស របស់សាលាខេត្តកណ្តាលក្នុងឆ្នាំ២០១៦ ក្រោយពីរូបលោកចូល​​បម្រើការ​​ងា​​រ ជា​​​មន្រ្តីរាជការស៊ីវិលតាំងពីឆ្នាំ២០០៩ មក។ដោយឡែក ក្នុងឋានៈជាលេខាធិការ នៃគណបក្សភ្លើ​​ង​​​ទៀ​ន​​ប្រចាំខេត្តកណ្តាលវិញ គឺលោកចូលរួមការងារនៅក្នុងគណបក្សក្រៅរដ្ឋាភិបាលនេះ ក្រោយពី មានសកម្មភាពឡើងវិញ ក្នុង​​រយៈ​​ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ដោយឡែក នៅក្នុងបញ្ញត្តិមាត្រា៣៥ នៃរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលវិញ ចែងថា ប្រជាពល​​រដ្ឋ​​ខ្មែ​​​​រ​​ទាំង​​ពី​​រ​​ភេ​ទ មាន​​សិទ្ធិ​​ចូល​​​​រួ​ម​​​យ៉ាង​សកម្ម​​ក្នុង​​ជី​​វ​​​​ភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​​វប្បធ​​ម៌​​​រ​បស់​​ប្រ​​ទេសជាតិ។

អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភីរិទ្ធ ថ្លែងថា​ ជុំវិញការយាយីខាង​​នយោបា​​​យ​មក​លើ​​អ្នកគាំទ្រ និងមន្រ្តីជាន់ខ្ពស់ដទៃទៀត របស់គណបក្សជំទាស់នេះ លោកហាក់មិន​​បានចាំតួ​​លេ​ខ​​ឱ្យបានច្បាស់លាស់ទេ ប៉ុន្តែរូបភាពនៃការគំរាមកំហែងនេះ គឺបានកើតឡើងញឹកញាប់។​ លោក​​ប​ន្ត​ថា ការធ្វើទុក្ខបុកម្នេញនេះ មានពេលខ្លះរហូតដល់លុបឈ្មោះពួក​​​គេចេញពីក្របខ​​ណ្ឌរដ្ឋ​​ក៏មាន​​ដែរ ប្រសិនបើរកឃើញថាអ្នកទាំងនោះ មានទស្សនៈ​លែង​​គាំទ្រគណបក្សប្រជា​ជនកម្ពុជាតទៅ​​ទៀ​​​​ត​​​​។

លោកបន្តថា៖«មិនបានក្ដាប់ព័ត៌មានចំនួន[សមាជិក​ត្រូវលុបឈ្មោះចេញពីក្របខ​ណ្ឌ]​ពិ​​​​តប្រា​​កដ​ទេ​​​​។ គ្រាន់តែដឹងថានណាចេញមុខខ្លាំ​ង គឺអ្នកហ្នឹងត្រូវបានគេ​ដេញហើយមានតាំងពីក្រ​​សួ​​ង​​​សុ​ខា​​ភិ​បាល ក្រសួងដែនដី ចឹងយើងមិនបានរាប់ចំនួនទេ គ្រាន់ថាមានការរើ​​សអើង​​អ្នក​មាន​​និ​ន្នា​ការ​​លើ​បក្ស​ប្រឆាំង បក្សភ្លើងទៀន តាំងពីដើមមក»។

ទាក់ទិននឹងករណីនេះ អ្ន​កសិក្សាផ្នែកច្បាប់លោក វ៉ន ចាន់ឡូត យល់ឃើញថា គួរមានការគោ​​រព​​ការ​​​​​សម្រេចចិត្តឱ្យបានស្មើគ្នា ចំពោះមន្រ្តីរាជការស៊ីវិលដែលគាំទ្របក្សកាន់អំណាច និងអ្នក​​ដ​​ទៃ​​​ទៀត​ដែល​មាន​និន្នា​​កា​​រ​​​នយោបាយទៅរកបក្សផ្សេង។ លោកបន្តថា ការលុប​​ឈ្មោះ​មន្រ្តីរា​​ជ​​ការ​ស៊ីវិល​ចេញ​ពី​ក្រប​ខណ្ឌ ដោយខ្វះតម្លាភាព បង្ហាញឱ្យឃើញពីការអនុវត្ត​​គោលការណ៍គ្មាន​​ស​​ម​ធ​​ម៌ និងបាត់បង់អាព្យា​​ក្រឹត្យ​​ភាព ចំពោះអ្នកគាំទ្របក្សកាន់អំណាច និងបក្សជំទាស់។

លោកបន្តថា៖ «ខ្ញុំមើលឃើញថា វាជាការអនុវត្តមួយដែលមិនស្មើភាព ហើយវា​ជារូ​ប​​​ភាពមួយ​​នៃ​​ការ​ធ្វើទុក្ខបុកម្នេញឬក៏ជាប្រើប្រាស់នូវយន្តការច្បាប់ដ៏ហួសហេតុ ដើម្បីគំរាម​កំហែង​ដ​ល់អ្នក​​ចូល​​រួម​​គណបក្សប្រឆាំង»។

គេសង្កេតឃើញថា ក្នុងពេលកន្លងទៅ ទាំងមន្រ្តីរាជការស៊ីវិល និងមន្រ្តីរដ្ឋាភិបាល តែងចុះពង្រឹង​​គ​​ណ​បក្សកាន់អំណាច ស្ទើររាល់ពេលសប្តាហ៍នៅតាមមូលដ្ឋាន។ សកម្មភាពជាច្រើន ត្រូវគេ​​កត់​​សំ​​គា​​​ល់​ឃើញ​​បានថត​​ប​​ង្ហោះ និងចែកចាយរូបភាព​​នៅលើបណ្តាញសង្គម ដែល​​បញ្ជាក់​​ពីកិច្ច​​ខិ​តខំ​​ប្រឹ​ង​​ប្រែង របស់ប្រធានគណៈពង្រឹងគណបក្ស នៅតាមគោលដៅនីមួយៗ។

ជាងនេះទៀត ការចុះមូលដ្ឋាននោះទៀតសោត មន្រ្តីដែលចុះពង្រឹងគណបក្ស បាន​បង្ហោះ​ពី​សក​​​ម្ម​​ភាពអមដោយខ្លឹមសារនានា​ នៅលើទំព័រហ្វេ​​សប៊ុក​ផ្លូវការរបស់ខ្លួន ដែល​បង្ហា​ញ​ពីសមិទ្ធ​​ផលរ​ប​​ស់​​​​គណបក្សកាន់អំណាច និង​បាន​អំពា​វនាវ​ឱ្យ​ប្រជាពលរដ្ឋបោះឆ្នោតឱ្យគណ​​បក្សប្រជាជ​​នក​ម្ពុ​​ជា​​។​​

ការលុបឈ្មោះមន្រ្តីរាជការស៊ីវិល ដែលបម្រើការនៅក្នុងក្របខណ្ឌ ហើយទៅគាំទ្របក្សនយោ​​បាយ​​ផ្សេង​​ក្រៅពីបក្សកាន់អំណាច គេសង្កេតឃើញបានកើតឡើងញឹកញាប់ ក្នុងរយៈពេល​​ចុងក្រោយ​​នេះ​​។ លោក អេង ស្រូយ ដែលជាប្រធាន​​​​ប្រតិបត្តិបណ្តោះអាសន្ន គណបក្សភ្លើងទៀន ប្រចាំ​​ខេត្ត​​ត្បូង​​ឃ្មុំ ត្រូវបាន​​ដក​ចេ​ញ​​ និង​​បញ្ច​ប់មុខតំណែងពីក្របខណ្ឌជាមន្រ្តីនគរបាលជាតិ ដែលមា​ន​​ឋា​​នៈ​​​​​​ជាវរសេ​​នី​យ៍​​ឯក (សក្តិប្រាំ) កា​ល​​​​​​ពីថ្ងៃ​​ទី​១​​៦​ ខែមិថុនា ឆ្នាំ២០២២។

ទន្ទឹមនឹងនេះ លោក កែវ សុមុនី ជាអតី​​ត​​មន្រ្តី​​ជំនាញ​​ផ្នែក​​​​សុខ​​ភាពផ្លូវចិត្ត នៃក្រសួងសុខាភិបាល ក៏​ត្រូវ​​បា​នលុបឈ្មោះចេញពីក្រប​​ខណ្ឌ​​រដ្ឋដូចគ្នា ក្រោយរកឃើញថា លោក កែវ សុមុនី បានទៅ​ឈរ​​ឈ្មោះ​​​​​ជាចៅសង្កាត់នៅ​​​សង្កាត់ច្បារអំពៅ ឱ្យ​គណបក្សភ្លើងទៀន សម្រាប់ការបោះឆ្នោតជ្រើស​​រើស​​ក្រុម​​ប្រឹ​​ក្សា​​​​​ឃុំសង្កាត់ នីតិកាលទី៥ កន្លងទៅនេះ។ មិនខុសគ្នាដែរ លោក ខឹម មុនីកុសល ដែលជាអតីតគ្រូពេទ្យនៅខេត្តប៉ៃលិន កាលពីខែមីនា ឆ្នាំ២​​០​​២២ ក៏​​ត្រូវ​បាន​​ក្រ​​សួង​​​មុខងារសាធារណៈលុបឈ្មោះចេញពីក្របខណ្ឌរដ្ឋ ដោ​​​​​​យមូលហេតុចូល​​រួម​​ន​យោ​​បាយជា​​មួយ​​​​​គណបក្ស​​ភ្លើងទៀន៕