រដ្ឋបាល​រាជធានី​ភ្នំពេញ​​នឹង​ផ្អាក​ចរាចរ​​​ណ៍​លើកំណាត់​ផ្លូវ​វិមាន​ឈ្នះ​ឈ្នះ​ ចាប់ពី​គល់ស្ពាន​ព្រែក​ព្នៅរហូត​ដល់​ផ្លូវ​ជាតិ​លេខ​៦ ​ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍​ក្នុងតំបន់​ប្រារព្ធពិធី​បើក​ និង​បិទ​​ព្រឹត្តិ​ការណ៍​ប្រកួតកីឡា​អាស៊ាន​ប៉ារ៉ាហ្គេម។

យោងតាម​សេចក្តីជូនដំណឹងរបស់​រដ្ឋបាលរាជធានីភ្នំពេញ​​ចុះថ្ងៃទី២៩ ខែឧសភា​ ឆ្នាំ​២០២៣​ បានឱ្យ​ដឹងថា ​ដើម្បី​ឱ្យពិធីបិទ និង​បើក​កីឡា​ប៉ារ៉ាហ្គេម​​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​​ផ្អាក​ចរាចរ​ណ៍​បណ្តោះ​អាសន្ន​ជុំវិញ​ទីតាំង​ប្រារព្ធ​ពិធី​រហូត​ដល់​បញ្ចប់​​ ដោយមិន​ឱ្យយានជំនិះ​គ្រប់ប្រភេទ​ឆ្លង​កាត់​មហាវិថី​ឈ្នះ​ឈ្នះ​ ចាប់ពី​គល់ស្ពាន​ព្រែកព្នៅ​ រហូត​ដល់​ផ្លូវ​ជាតិ​លេខ​៦​ ចាប់​ពីថ្ងៃ​ទី៣ ដល់ថ្ងៃទី​៩ ខែមិថុនា​ ឆ្នាំ​២០២៣​។

កម្ពុជា​នឹង​រៀបចំ​ពិធី​បើក​ និងបិទ​ព្រឹត្តិ​ការណ៍​ប្រកួតកីឡា​អាស៊ាន​ប៉ារ៉ាហ្គេម​លើក​ទី១២ នៅ​ថ្ងៃ​ទី៣​ និង​ទី​៩​ ខែមិថុនា​ ឆ្នាំ​២០២៣​នៅពហុ​កីឡា​ដ្ឋាន​ជាតិ​មរតក​តេជោ​។​ ក្នុងព្រឹត្តកាណ៍នេះ មាន​ប្រទេស១១ចូលរួម​ និងមានប្រតិភូកីឡាសរុប​ជាង២៥០០នាក់ ដែល​ក្នុង​នោះ​​កម្ពុជា​មាន​ចំនួ​ន ​៣៤៣នាក់ និងមានការ​ប្រកួត​កីឡា​រហូត​ដល់​ ១៤ប្រភេទកីឡា។

គួរបញ្ជាក់​ថា​ កីឡាអាស៊ានប៉ារ៉ាហ្គេម គឺជាកីឡាជនពិការ ដែល​ក្នុងនោះ​ប្រទេសម៉ាឡេស៊ី​​ជា​ម្ចាស់​ផ្ទះដំបូងនៃព្រិត្តកាណ៍កីឡាអាស៊ាន​ប៉ារ៉ាហ្គេមនេះ​ នៅក្នុង​ឆ្នាំ​២០០១ ហើយ​នេះ​ជា​លើកទី១​ហើយ​សម្រាប់​កម្ពុជា​ ដែលបាន​​ក្លាយជាម្ចាស់ផ្ទះនៃព្រឹត្ត​កាណ៍​ប្រកួតកីឡា​​អាស៊ាន​ប៉ារ៉ាហ្គេម​លើក​ទី១២៕​