ស្ពានបេតុងខែ្សកាបឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឬស្សីកែវដែលចំណាយថវិការប្រមាណជា៤៤លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី៣១ ឧសភា ឆ្នាំ២០២៣។
អភិបាលរាជធានីភ្នំពេញ លោក ឃួន ស្រេង បានថ្លែងក្នុងពិធីសម្ពោធនោះថា ស្ពានខ្សែកាបដែលស្ថិតនៅតំបន់អភិវឌ្ឍជ្រោយចង្វារ ចំណាយពេលសាងសង់អស់រយៈពេល៦៨ខែ និងចំណាយថវិការអស់ ៣៥លានដុល្លារ។ ចំណែកស្ពានអាកាសឬស្សីកែវស្ថិតលើផ្លូវជាតិលេខ៥ ចំណាយទឹកប្រាក់អស់ ៩លានដុល្លារ ប្រើរយៈពេសសាងសង់ ១៦ខែ។
គួរបញ្ជាក់ថា រាជធានីភ្នំពេញបានសាងសង់ស្ពានចំនួន៦ រួមមាន ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាស៧មករា ស្ពានអាកាសនិងក្រោមដីស្ទឹងមានជ័យ ស្ពានអាកាស៥មករា ស្ពានក្រោមដីចោមចៅ និងស្ពានអាកាសឫស្សីកែវ៕