ស្ពានបេតុងខែ្សកាបឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឬស្សីកែវ​ដែល​ចំណាយ​ថវិការ​ប្រមាណជា​៤៤លានដុល្លារ ត្រូវ​បានសម្ពោធដាក់ឱ្យប្រើប្រាស់​នៅ​ថ្ងៃទី៣១ ឧសភា ឆ្នាំ២០២៣។​

អភិបាលរាជធានីភ្នំពេញ លោក ឃួន ស្រេង​ បានថ្លែងក្នុងពិធី​សម្ពោធ​នោះ​ថា ស្ពាន​ខ្សែ​កាប​ដែល​ស្ថិត​នៅតំបន់អភិ​វឌ្ឍ​ជ្រោយចង្វារ ​ចំណាយ​​​​ពេល​​សាងសង់​អស់​​​រយៈពេល​៦៨​ខែ និង​ចំណាយ​ថវិការ​អស់​ ៣៥លានដុល្លា​រ។ ចំណែក​ស្ពានអាកាសឬស្សីកែវ​ស្ថិត​លើ​ផ្លូវជាតិលេខ​៥​ ចំណាយទឹក​ប្រាក់​អស់​ ៩​លានដុល្លារ ប្រើរយៈពេសសាងសង់ ១៦ខែ។​

គួរបញ្ជាក់ថា ​រាជធានីភ្នំពេញបាន​សាងសង់​ស្ពាន​ចំនួន៦ រួមមាន​ ស្ពានអាកាស​ក្បាលថ្នល់​ ស្ពានអាកាស​៧​មករា​​ ស្ពាន​អាកាស​និង​ក្រោម​ដី​ស្ទឹង​មាន​ជ័យ​ ស្ពាន​អាកាស៥​មករា​​ ស្ពានក្រោម​ដី​ចោម​ចៅ​ និង​ស្ពានអាកាសឫស្សីកែវ៕​