យុវជនជនជាតិដើមភាគតិចកួយ ប្រចាំនៅខេត្តព្រះវិហារ អំពាវនាវ​​រកជំ​​នួយ ដើម្បីផ្គត់ផ្គង់​ស​​ម្ភា​​រៈ​​​​​​សិក្សាសម្រាប់សិស្សានុសិស្សនៅកម្រិតបឋមសិក្សា ​​​​ស្របពេលបណ្ណាល័យដែល​​ទើបតែ​កកើ​ត​​​​​​ថ្មោ​​​ង​​​​​ថ្មីសម្រាប់បម្រើឱ្យសេចក្តីត្រូវការចាំបាច់របស់កុមារកំពុងជួបការខ្វះខាត ខណៈដែល​​រដ្ឋ​​បា​​ល​​​ខេ​​ត្ត​​​​នេះ អះអាងថារឿងខ្វះបណ្ណាល័យនេះ វា​​មា​ន​​​ស្ទើរតែគ្រប់សាលារៀន​​នៅទីនេះ។

បណ្ណាល័យកុមារនេះ មានទីតាំងស្ថិតនៅភូមិប្រមេ ឃុំប្រមេ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។​ នៅពេលណាដែលបណ្ណាល័យនេះ​សាងសង់រួចរាល់កុមារប្រមាណ​​៣០នាក់អាចអង្គុយ​​អានសៀវ​​ភៅ​​​​នៅទី​​នោះ​​​​បាន​​ ដោយពុំគិតថវិកាអ្វីឡើយ។

តំណាងយុវជនមួយរូបដែលផ្គួចផ្ដើមគំនិតនេះ លោក ងន ហ៊ីម និយាយថា រូបលោក និងយុវជន​ជនជាតិ​​ដើ​​​ម​​​​​​ភាគ​​តិចកួយ៤នាក់ផ្សេងទៀត កំពុងរៀបចំឱ្យមានបណ្ណា​​ល័យនៅទីនេះ។​​លោកបន្ត​​ថា ក្នុង​​គោ​លបំណងធំ​ដែលបង្កើតឱ្យមានបណ្ណាល័យនេះឡើង គឺដើម្បីផ្តល់ឱកាសសម្រាប់​​កុមារ​​ក្នុង​​ភូមិ​​ឱ្យ​​​​​​ទទួ​​ល​​​​បានការអប់រំល្អ បើពុំនោះទេពួកគេនឹងអាចជាបន្ទុករបស់សង្គម។

ប្រភពដដែលបន្តថា កា​រ​អានសៀវភៅជារៀងរាល់ថ្ងៃនឹង​បណ្ដុះភាពក្លាហានរបស់កុមារកុំឱ្យមាន​​ភា​​ព​អៀន​​ខ្មាស​​ច្រើន។ជាងនេះទៀត សកម្មភាពនេះនឹងជួយ ជំរុញទឹក​ចិត្ត​ពួក​​គេឱ្យចេះស្រ​លា​ញ់​​​ការរៀន​​សូ​ត្រ​ និងបន្តការសិក្សារហូតដល់ចប់វិទ្យាល័យថែមទៀតផង។

លោកបន្តថា៖ «សម្ភារៈត្រូវការក្នុងបណ្ណាល័យ មានសៀវភៅ គឺសៀវភៅចម្រុះ សម្រាប់ក្មេងៗ​​ពី​​ទី១​​ដល់ទី៩ ផ្ដោតលើក្មេងៗក្នុងភូមិ​ និងក្មេងដែលអនុវិទ្យាល័យ វិទ្យាល័យអីហ្នឹង ប្រភេទសៀវ​​ភៅ​​ទូ​​ទៅ»

បើតាមលោក​ ងន ហ៊ីម មានសុទិដ្ឋិនិយមថា កុមារជនជាតិដើមភាគតិច​​កួយនឹងមានទម្លាប់​​អាន​​សៀ​​​វ​ភៅ គូរគំនូរ និងលេង​កីឡា​ជាដើមនៅក្នុងបណ្ណាល័យនេះ អំឡុងពេលពួកគេ​​សម្រាកពីការ​​សិក្សា​​។មិនតែប៉ុណ្នោះ បណ្ណាល័យនេះគ្រោងនឹង​ដាក់សៀវភៅឱ្យបាន​ចំនួន១ពាន់ក្បាល។នៅ​​ចំ​​ពោះ​​មុខនេះ ក្នុងនាមក្រុមការងាររបស់លោក ទ​​ទួល​​បាន​សៀវភៅ​ចំណេះដឹង​ទូទៅជាង៨០​ក្បា​​​​ល​​ហើយ ប៉ុន្តែសៀវភៅ​សម្រាប់កុមារ និងសម្ភារៈ​កីឡានៅមាន​ចំ​នួនខ្វះខាតនៅឡើយ។

ជុំវិញការអំពាវនាវរកជំនួយ ជាសម្ភារៈសិក្សាដាក់នៅបណ្ណាល័យនេះ លោក ចេង លឹមហ៊ាន់ ប្រធា​ន​​​​មន្ទីរអប់រំ យុ​​វ​​ជន និងកីឡាខេត្តព្រះវិហារ មានប្រសាសន៍ថា​លោកនឹងជួយជាសម្ភារៈ​មួយចំនួន​​តា​​ម​​​​​​លទ្ធ​​ភាព​​ជា​ក់​ស្ដែង។ប្រធានមន្ទីរអប់រំខេត្តនេះរូបនេះ ទទួលស្គាល់ថានៅទូទាំងខេត្តព្រះវិហារ បណ្ណា​​ល័​យសិក្សានេះ នៅ​មាន​​​ការ​​ខ្វះខាត​ខណៈសាលារៀនមួយចំនួន​​បានយកថ្នាក់សិក្សាធ្វើជា​ប​ណ្ណា​​​ល័យបណ្តោះអាសន្នជំនួសសិន។

លោកបន្តថា៖«ព្រោះយើងខ្វះបន្ទប់រៀនច្រើន ហើយដៃគូរបើយើងសុំគេសង់​អគារ និងទីចាត់ការ​គេ​​​មិនមានចេតនាចង់ឱ្យយើងទេ តែបើអគារសិក្សាអាហ្នឹងគេពេញ​ចិត្តនឹងជួយយើងឧបត្ថម​​យើង​​»

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពលោក យង់ គិមអេង យល់ឃើញថា​ បណ្ណា​ល័យជាមូលដ្ឋានគ្រិះក្នុងការជំរុញ​ឱ្យសិស្សចេះស្រលាញ់ការ​អានសៀវភៅ។ជាងនេះទៀត​​អំណាន​​គឺដើម្បី​ពង្រីក​នូវគំនិតរបស់ពួកគេឱ្យបាន​​បានទូលំ​​ទូលាយ​​ហើ​យ​​ជួយឱ្យពួកគេ​មានអនាគ​ល្អ​​ប្រ​​​សើ​​រថែមទៀត​​​។

ទន្ទឹមនឹងនេះ ក្នុងនាមស្ថាប័នសង្គមស៊ីវិលលោក ទទូច​ឱ្យ​រដ្ឋាភិបាលគួមានគោល​​នយោបាយដាច់​​ដោ​​យ​​ឡែក​មួយសម្រាប់ជនជាតិដើម​​ភាគតិច ដូចជាត្រូវបង្កើតឱ្យមានជា​ បណ្ណាល័យស្តង់ដា និង​​មាន​​សៀវភៅសម្រាប់អានសម្បូរបែប សម្រាប់ពួកគេ។

លោកបន្តថា៖ «សម្រាប់ជនជាតដើមភាគតិចរដ្ឋគួរតែមានគោលនយោបាយ ពិសេសសម្រាប់គាត់​​ដើ​ម្បីរៀបចំបណ្ណាល័យស្តង់ដា មានសៀវភៅសម្បូរបែបដែលគាត់អាចអាន អីបាន បើសិនជាអត់​​មា​​ន​​​​បណ្ណាល័យអីទេ កាលណាទំនេរពីការសិក្សា គឺគាត់មិនដឹងទៅណាមាន​​តែផ្ទះឬដើរលេង​​អី​​ណា​​​ណីផ្ដេសផ្ដាស»។

ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ ឱ្យដឹងថា មានសាលារៀនចំនួន៣០៤កន្លែង រាប់​​បញ្ចូ​​លមត្តេយ្យសិក្សា បឋម​សិ​ក្សា ធម្យមសិក្សា និងវិទ្យាល័យ កំពុងប្រឈមនឹង​​ភាពខ្វះខាត​​ទាំង​​ប​​ណ្ណា​​ល័យ និងអគារសិក្សា។ ចំណែក​​បណ្ណាល័យដែលចាត់ទុកថាជាបណ្ណាល័យស្តង់ដា ទើបតែ​​មាន​​នៅតាមសាលាបឋម​​សិ​​ក្សា ៣ទីតាំងនៅឡើយ។ហើយបណ្ណាល័យទាំងនោះ ទទួលបានពី​​ជំ​​នួ​​យ​​របស់អង្គការដៃគូ និង​​វិ​​ស័​​​​យ​​ឯកជន។ស្របពេលជាមួយនេះដែរ មន្ទីរអប់រំខេត្ត នៅមិនទាន់មានផែនការ បង្កើតជា​​បណ្ណា​​ល័​​យ​ នៅ​​តាមកម្រិតគ្រឹះស្ថានសិក្សានៅឡើយទេ ដោយសារប្រាក់លទ្ធកម្ម​​របស់រដ្ឋាភិបាល និងដៃ​​គូ​​អភិ​​វឌ្ឍ​​ន៍មិនទាន់មាន។ថវិកាភាគច្រើនផ្តោតលើការសាងសង់អគារសិក្សា៕