ក្រសួងពាណិជ្ជកម្ម ប្រកាសអំពីតម្លៃលក់រាយប្រេងឥន្ទនៈនៅតាមស្ថានីយ​ប្រេង​ឥន្ធនៈ​ចាប់​ពី​ថ្ងៃទី​​១ ដល់​ថ្ងៃ​ទី​១០ ខែកក្កដា ក្នុងតម្លៃ​៤.១៥០រៀលក្នុង​មួយ​លីត្រ សម្រាប់សាំងធម្មតា និង ៣.៩៥០​រៀល​ក្នុង​មួយ​លីត្រសម្រាប់ប្រេងម៉ាស៊ូត​។

ក្នុង​សេចក្តីជូនដំណឹងរបស់​ក្រសួងពាណិជ្ជកម្ម ចេញនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ បញ្ជាក់ថា ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ទនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់​រាយ​ប្រេង​ឥន្ទនៈ​ចាប់​ពីថ្ងៃទី០១ ដល់ ១០ ខែកក្កដា ឆ្នាំ២០២៣ នឹងត្រូវលក់៤.៤១៨រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង ៤.២១៨រៀល/លីត្រសម្រាប់ប្រេងម៉ាស៊ូត DO 50ppm។ ក្រសួង​បន្ថែម​ថា ​រដ្ឋាភិបាល​​បាន​សម្រួលដោយ​​បញ្ចុះ​តម្លៃមក​ត្រឹម​៤.១៥០រៀល/លីត្រ សម្រាប់សាំងធម្មតា និង៣.៩៥០រៀល សម្រាប់ប្រេងម៉ាស៊ូត។

ក្រសួងពាណិជ្ជកម្ម​បាន​បញ្ជាក់ថា ក្រសួង​មិនមែន​ជា​អ្នក​កំណត់​ថ្លៃល​ក់​រាយ​ប្រេង​ឥន្ទនៈ​នៅ​កម្ពុជា​ទេ គឺក្រសួងគ្រាន់តែស្រង់តម្លៃឡើង-ចុះ​នៃប្រេងតាមទីផ្សារអន្តជាតិ មក​គណនា​តែ​ប៉ុណ្ណោះ៕