រដ្ឋបាលខេត្តតាកែវជូនដំណឹងដល់សាធារណជនដែលពាក់ព័ន្ធនឹងក្បាលដីស្ថិតក្នុងតំបន់ធើ្វការវិនិច្ឆ័យនៃភូមិត្រពាំងកោះ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ ទៅពិនិត្យទិន្នន័យដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ឬកែប្រែ ចាប់ពីថ្ងៃទី០៦ ដល់ ២០ ខែកក្កដា ឆ្នាំ២០២៣។
ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ ចេញថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ រដ្ឋបាលខេត្តតាកែវនឹងប្រកាសការផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដែលមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដីដែលក្រុមប្រតិបត្តិកម្មវិធីបានធើ្វការវាស់វែង និង ប្រមូលទិន្នន័យកន្លងមកជាកំហិត នៅទីតាំងនៃការផ្សាយស្ថិតនៅស្នាក់ការភូមិត្រពាំងកោះ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។
រដ្ឋបាលខេត្តតាកែវបន្ថែមថា ប្រជាពលរដ្ឋ ឬក្រុមហ៊ុនដែលពាក់ព័ន្ធទាំងអស់ សូមចូលរួមពិនិត្យលើទិន្នន័យដែលមាននៅក្នុងឯកសារនៃការវិនិច្ឆ័យ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ឬ ខុសឆ្គងដែលត្រូវកែតម្រូវ ឬ ជំទាស់លើទិន្នន័យទាំងនោះ។
រដ្ឋបាលខេត្តតាកែវបន្ថែមថា ផុតកំណត់រយៈពេលខាងលើ គណៈកម្មការរដ្ឋបាលសន្មតថា ទិន្នន័យដែលបើកចំហរជូនពិនិត្យជាសាធារណៈនេះមានភាពត្រឹមត្រូវហើយមិនអាចជំទាស់ ឬតវ៉ានៅពេលក្រោយទៀតបានឡើយ៕