រដ្ឋបាលខេត្តតាកែវ​ជូនដំណឹង​ដល់​​​សាធារណជនដែលពាក់ព័ន្ធ​នឹង​ក្បាលដី​ស្ថិត​​ក្នុង​តំបន់​ធើ្វការ​វិនិច្ឆ័យ​នៃ​ភូមិ​ត្រពាំង​កោះ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ ទៅពិនិត្យ​ទិន្នន័យដើម្បីបញ្ជាក់ពីភាព​ត្រឹមត្រូវ ឬកែប្រែ ចាប់ពីថ្ងៃទី០៦ ដល់ ២០ ខែកក្កដា ឆ្នាំ២០២៣។

ក្នុង​សេចក្តីជូនដំណឹង​របស់​រដ្ឋបាលខេត្តតាកែវ ចេញថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ រដ្ឋបាល​ខេត្ត​តាកែវ​នឹង​​ប្រកាសការ​​ផ្សាយ​ជា​សាធារណៈ​នូ​វ​ឯកសារ​នៃ​ការវិនិច្ឆ័យ​ដែល​មាន​ប្លង់​សុរិយោ​ដី និង​បញ្ជីឈ្មោះអ្នកកាន់កាប់ដីដែលក្រុមប្រតិបត្តិកម្មវិធីបានធើ្វការវាស់វែង និង ប្រមូលទិន្នន័យកន្លងមកជាកំហិត នៅទីតាំងនៃការផ្សាយស្ថិតនៅស្នាក់ការភូមិត្រពាំងកោះ ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។

រដ្ឋបាល​ខេត្ត​តាកែវ​បន្ថែម​ថា ប្រជាពលរដ្ឋ ឬក្រុម​ហ៊ុន​ដែល​ពាក់ព័ន្ធ​ទាំងអស់ សូម​ចូលរួម​ពិនិត្យលើទិន្នន័យដែលមាននៅក្នុងឯកសារនៃការវិនិច្ឆ័យ ដើម្បី​បញ្ជាក់ពីភាពត្រឹមត្រូវ ឬ ខុស​ឆ្គង​ដែល​ត្រូវកែតម្រូវ ឬ ជំទាស់លើទិន្នន័យទាំងនោះ។

រដ្ឋបាល​ខេត្ត​តាកែវ​បន្ថែម​ថា ផុត​កំណត់​រយៈពេល​ខាងលើ គណៈកម្មការ​រដ្ឋបាល​សន្មត​ថា ទិន្នន័យ​ដែល​បើកចំហរ​ជូនពិនិត្យ​ជាសាធារណៈនេះ​មាន​ភាព​ត្រឹមត្រូវ​ហើយ​មិនអាច​ជំទាស់​ ឬតវ៉ា​នៅពេលក្រោយទៀត​បាន​ឡើយ៕​