ក្រុមនិសិ្ស​​ត​​​​​ទា​មទា​រឱ្យរដ្ឋា​ភិបាល​​បើ​កលំ​ហ​សេ​រីភាពប​ញ្ចេញម​តិឡើ​ងវិ​​​ញ តាមរយៈ​ទទួ​លយ​កម​តិរិះគន់ ដើ​​​ម្បីកែលម្អសង្គមដោយសំអាងថា​សក​ម្មភា​ពចូល​រួមកា​រពារធ​នធានធ​ម្ម​​​ជាតិ​និ​ងឃ្លាំ​មើលកា​​រអភិ​វ​ឌ្ឍស​ង្គ​ម​រ​​បស់ពួក​គេប្រឈមនឹងការគំ​រាម​កំហែ​ងពី​ស្ថាប​នរដ្ឋ​នៅ​ឡើយ ដែលជាកត្តាជំរុញឱ្យបញ្ហាសង្គមនៅបន្តចាក់ស្រែះ ។​

​កា​រលើកឡើងនេះ ធ្វើឡើងក្នុងកម្មវិធីស្តីពីការ«លើកកម្ពស់ការចូលរួមរបស់យុវជនក្នុងកិច្ចអភិវឌ្ឍសង្គម»ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ សប្ដាហ៍មុន ដែល​​មានយុវ​ជន​ជា​និស្សិ​តប្រ​មាណ៧​០នា​ក់ចូល​រួ​ម​។

​ពួក​គេបានលើ​កឡើង​ពីគោ​លបំណ​ងចង់​ចូលរួ​មកិច្ចការសង្គ​ម និងឃ្លាំង​មើលកា​រអភិ​វឌ្ឍ​ន៍ ដោយ​ពុំមា​នកា​ររាំ​ង ​ឬគំរា​មកំហែ​ងពីសំណា​ក់​អាជ្ញាធ​រមូល​ដ្ឋាន និង​ក្រសួ​ង​ពា​ក់ព័ន្ធ​។

​និស្សិ​ត​ជំនាញភូមិវិទ្យានៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ លោ​ក ​សោ​ន ​វាយោ ​​និយាយថា ​អាជ្ញាធរមូលដ្ឋា​នពុំ​គួរ​ក្លាយ​​ជារ​នាំ​ងស​ម្រា​ប់​ក្រុ​មយុវជនដែល​​ចុះអង្កេតការ​បំផ្លាញព្រៃឈើនោះទេ តែថា ផ្ទុយទៅវិញស្ថា​​ប​ន​​ពា​ក់ព័ន្ធ​ទាំងនោះ ​​គួ​រ​លើ​កទឹ​កចិ​ត្តសកម្ម​ភាពចូ​លរួមការ​ពារ​ធន​ធានធម្មជាតិទាំ​ងនេះ។

​លោក​ថា៖​ «ឧទាហរណ៍ ​​ដូចខ្ញុំ​​ទៅមើល​ព្រៃ​ដែលគេកា​ប់​ចឹង​ អាហ្នឹងយើ​ងត្រូ​វសូមការ​អនុ​ញ្ញាតពីរដ្ឋាភិបាល​ដែលគា​ត់កា​ន់កា​ប់នៅកន្លែង​ហ្នឹងសិន។ ​ហ្នឹង ជា​​វិបត្តិ​ដែលយើងត្រូ​វប្រឈម ត្រូវឆ្ល​ងកាត់គាត់​(អាជ្ញាធ​រមូល​ដ្ឋាន)​សិន»

​កញ្ញា ​ងេន ស្សាវរី​យ៍ ជា​និសិ្សតច្បាប់​​នៅពុទ្ធិ​កស​​កលវិទ្យា​ល័យព្រះសី​ហនុ​រាជ ​​ជំរុញ​ឱ្យរដ្ឋាភិ​បាលបើកសិ​​​ទ្ធិ​​គ្រប់​គ្រាន់ដល់ពលរ​ដ្ឋក្នុ​ងកា​រលើកឡើងពីប​ញ្ហាសង្គមនិ​ងក្លាហាន​ទទួលយក​ការរិះគន់​រប​ស់ពួកគេ ស​ម្រា​​ប់កែល​ម្អសង្គម កុំប្រើ​វិធានទប់ស្កា​ត់ ​ឬគំរាម​កំហែង ​។

កញ្ញា​ស្សាវរីយ៍​ថា៖«[​ខ្ញុំ]ច​ង់ឱ្យគាត់[​អាជ្ញាធរពា​ក់ព័ន្ធ]​បើកទូលា​យក្នុង​ការឱ្យប្រ​ជាជន​និ​យាយពីរឿ​ងន​​យោបាយ​ ឱ្យគាត់ហ៊ា​នទទួលការរិះគន់​ពីប្រជា​ជន​ក្នុ​ងរឿង​នយោ​បាយ ​សេដ្ឋកិច្ច ​សង្គម ស​ង្គមកិច្ច»

​ក​ញ្ញាសំ​អា​ងថា​ កា​រចូ​លរួម​រប​ស់យុវ​ជន​ជាសញ្ញា​វិ​ជ្ជ​មាន​ដ​ល់ការរីក​ចម្រើនសង្គ​ម តាមរយៈការ​បញ្ចេញ​យោ​​​បល់​​រប​​ស់ពួក​​គេ​ លើបញ្ហា​​​នានា​ដែល​បាន​​កើ​ត​ឡើង​ ​ដើម្បីកែល​ម្អសង្គ​ម។​

​ប្រធា​នក្រុម​អង្គភា​ពអ្ន​កនាំពា​ក្យរ​ដ្ឋាភិ​បាល លោក​ ផៃ ស៊ីផាន លើកឡើ​ងថា​ មិនមានការរឹតត្បិតសេរីភាពបញ្ចេញមតិទេ ហើយថានៅចំពោះមុខ ​រដ្ឋាភិ​បាលព្យា​​យា​ម​ជំរុញឱ្យ​ប្រជា​ពលរដ្ឋមា​នជីវភា​ពសមរ​ម្យទើបផ្ដោតការយកចិត្តទុកដា​ក់លើសិទ្ធិសេរីភាពតាមក្រោយ​។

​លោកថា៖​ «បត់ផែ​​នរៀ​​ប​ចំ​លទ្ធិ​​ប្រជា​ធិបតេយ្យថ្នា​ក់ក្រោ​មជា​តិហ្នឹង​ មានការជជែក​គ្នា កា​រ​ដោះស្រា​យគ្នា​ ចាប់​ផ្ដើ​ម​ពី​រៀ​ន​ជជែក​គ្នា រៀនពី​ស្រង់​យក​មតិ​ដើ​ម្បីរ​ស់នៅ​ជាមួយគ្នាបាន ​អត់​មាន​អ្ន​កខុ​សឬ​​ត្រូវទេ»

អ្ន​កច្បាប់នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សហៅ(ស​ង់​ត្រាល់​​​​)លោក វន ចាន់ឡូត មើលឃើញថា សកម្មភាព​ចូ​លរួ​មឃ្លាំមើ​លកា​រអភិវឌ្ឍសង្គមពីសំណាក់យុវជន អាចដំ​​ណើ​រការ​ទៅដោយរលូ​ន​​បាន ​ដំបូ​ង​ត្រូវ​ផ្តើមចេញពីឆ្ទៈនយោបាយ បន្ទាប់មកក្រុមអង្គការសង្គមស៊ីវិល​​​ពា​ក់ព័ន្ធ រួមទាំង​វិ​ស័យឯកជនផ​​ងដែរ។

លោកថា៖ «ការចូលរួមយ៉ាងម៉េច អាស្រ័យលើស្ថាប័ននីមួយៗ គាត់ផ្ដល់ឪកាសឱ្យយើង(យុវជន)ចូលបា​ន​ប​ង្ហាញនូវសម្ថភាព ផ្ដល់ឪកាសឱ្យយុវជនអាចប្រើប្រាស់នូវគំនិតឆ្នៃប្រឌិដ្ឋ និងបទពិសោធន៍របស់ខ្លួនឯងបាន​កម្រិតណា»

​ប៉ុ​ន្មានឆ្នាំ​ចុងក្រោ​យ​នេះ អ្ន​ករិះ​គ​ន់រ​ដ្ឋាភិបាល ​និង​ស​ក​ម្ម​ជ​ន​បរិស្ថានរា​ប់​សឹប​នាក់​ ត្រូវ​បា​ន​តុលា​ការចោទប្រកាន់និង​​​ផ្តន្ទាទោ​​សដាក់ពន្ធនាគារ ដូចគ្នា​នឹងការចោទប្រកាន់​រប​ស់អាជ្ញាធរដែរ។ តែយ៉ាងណាមកដល់ពេលនេះ អ្នកជាប់ចោទទាំងនោះ ខ្លះបាននៅក្រៅឃុំបណ្តោះអាសន្ន រីឯខ្លះទៀតតុលាការមិនទាន់ទម្លា​ក់​​ចោ​លបទចោទនៅឡើយទេ។

ចាប់តាំងពីដើមឆ្នាំ២០២០ បណ្តាញសហគមន៍ព្រៃឡង់ យុវជន និងអង្គការសង្គមស៊ីវិល ត្រូវ​បានមន្ត្រី ហា​មឃាត់ទាំងស្រុង មិនឱ្យចូលល្បាតព្រៃដើម្បីចូលរួមទប់ស្កាត់បទល្មើស ក្រោ​មហេតុផលថា ពួកគេមិនបានចុះ​​បញ្ជីផ្លូវការនៅក្រសួងមហាផ្ទៃ។

ប​ញ្ហានេះ កាលពីខែមេសា ឆ្នាំ២០២២ ក្រុមអង្គការសង្គមស៊ីវិល និងសហគមន៍ការពារព្រៃឈើចំនួន២២ បា​​នបង្ហាញជំហររួមគ្នាតាមរយៈលិខិតមួយច្បាប់ស្នើទៅ​ក្រសួង​បរិស្ថាន ​និង​ក្រសួង​កសិកម្ម ដោយជំរុញឱ្យ​បង្កើនប្រសិទ្ធភាពទប់ស្កាត់​បទ​​ល្មើស​ធនធានធម្មជាតិ និងបើកសិទ្ធិឱ្យសហគមន៍អាចចុះល្បាតព្រៃក្នុងមូលដ្ឋាន ដើម្បីចូលរួមការពារព្រៃឈើឡើង​វិញ។

ក្រុមអង្គការទាំងនោះបានបង្ហាញក្ដីបារម្ភថា គម្របព្រៃឈើនៅ​កម្ពុជាត្រូវបានគេលួចបំផ្លាញជាបន្តបន្ទាប់ ខណៈលំហូរសិទ្ធិ​​សេរីភាព ចូលរួមក្នុងការការពារព្រៃឈើ និងធនធានធម្មជាតិដោយ​ស្ម័គ្រចិត្តនៅតែ​បន្តរងការរឹតត្បិត។

លិខិតរួមដដែលសំអាង​​ថា រយៈពេលពីរ​ទសវត្សរ៍ចុង​ក្រោយនេះ ​គម្រ​ប​ព្រៃឈើនៅកម្ពុជា​បានបន្ត​ធ្លាក់ចុះ​យ៉ាង​ឆាប់​រហ័​សពីចំ​នួន៦១,១៥​% នៅឆ្នាំ២០០២ ម​កត្រឹម​៤៦,៨៦% គិតត្រឹមឆ្នាំ២០១៨។

​ជាងនេះទៅទៀតពួកគេថា និន្នាការនៃការធ្លាក់ចុះនេះ ជាសញ្ញា​បង្ហាញថាកម្ពុជាទំនងមិនអាចអនុវត្តនូវទិ​ស​​​​​​ដៅក្នុងការបង្កើតគម្របព្រៃឈើឡើងវិញឱ្យបាន​៦០%នៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជាត្រឹ​មឆ្នាំ២០​២​​៩​បានឡើយ។

មា​ត្រា៣៥នៃរដ្ឋធម្មនុញ្ញកម្ពុជាចែងថា ប្រជាពលរដ្ឋខ្មែរ​ទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជី​វភា​ព​ន​​​យោ​​បាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌​របស់ប្រទេសជាតិ។ សេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូ​វបា​​​ន​​ទ​ទួលការពិនិត្យ​និង​ដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។