លោកនាយករដ្ឋមន្រ្តី បានព្រមានចាត់វិធានការផ្លូវច្បាប់ប្រឆាំង អ្នកដែលប្រើប្រាស់ឈ្មោះលោក ទៅ​​ប​ង្កើត​​គណនេយ្យ តិកតុក ដោយលោកអំពាវនាវឱ្យអ្នកដែលបានបង្កើតគណនេយ្យទាំងនោះ ត្រូ​វលុ​ប​​ចេញ​​ជា​​ប​​ន្ទា​​ន់ បើមិនដូច្នេះទេពួកគេអាចនឹងត្រូវប្រឈមុខចំពោះផ្លូវច្បាប់។

សាសំឡេងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលត្រូវគេផ្សព្វផ្សាយនៅលើបណ្តាញសង្គម នៅថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ២០២៣ នេះ គឺលោកបានបញ្ជាឱ្យអ្នកដែលប្រើឈ្មោះរបស់លោក ទៅបង្កើតគណ​​នេ​​យ្យ តិកតុក(Tiktok) ទាំងអស់ត្រូវលុបចេញជាបន្ទាន់ ចាប់ពីពេលនេះទៅ។ក្រៅពីនេះ ចំពោះអ្នកដែលចង់​​រ​ក្សា​​​គណនេយ្យរបស់ខ្លួនទុកនៅដដែល ត្រូវដូរឈ្មោះទៅជាឈ្មោះផ្សេងវិញ។

លោកនាយករដ្ឋមន្រ្តី ក៏បានព្រមានដែរថា ប្រសិនបើគណនេយ្យ តិកតុក ទាំងនោះប្រើឈ្មោះរបស់លោក​ហើយ​នៅតែ​​បន្ត​​ធ្វើ​​ស​​កម្ម​​ភា​​ព នៅលើបណ្តាញសង្គមទៀត ក្រោយពេលដែលលោកអំពាវនាវនេះ អ្នកទាំង​​នោះ​​នឹង​​​​ត្រូវ​​ប្រឈមមុខ​​ចំ​ពោះ​​​​​ផ្លូវ​​ច្បាប់​​។

លោកបន្តថា«ខ្ញុំគិតថាបងប្អូនមិនមានបំណងអាក្រក់ណាមួយចំពោះរូបខ្ញុំទេ។ប៉ុន្តែការធ្វើបែបនេះអាចធ្វើឱ្យមានការប៉ះពាល់ប្រសិនបើមានការធ្វេសប្រហែស។យើងឃើញមានរាប់សិបគណនេយ្យក្លែងក្លាយ ដែ​​​យកឈ្មោះខ្ញុំទៅប្រើ។ដូច្នេះខ្ញុំសុំស្នើឱ្យលុបចោលទាំងអស់ មិនថារូបភាពណាទេ គឺប្រើវិធីទាក់ទងនឹង​​ក្រុម​​​​ហ៊ុន ហ្វេសប៊ុក ជាមួយនិងជំនួយការរបស់ខ្ញុំ និងអ្នកដែលធ្លាប់បានធ្វើកិច្ចការងារនេះ ក៏លុបចោល​​ទាំ​​​អស់។បើមិនដូច្នោះទេ យើងខ្ញុំនឹងចាត់វិធានការចាំបាច់នានាដើម្បីធានាថាគណនេយ្យ តិកតុក ​​ម្តេច ហ៊ុន សែន គឺមានតែខ្ញុំម្នាក់ប៉ុណ្ណោះ »។

តាមរយៈគណនេយ្យ ហ្វេសប៊ុក មួយដែលមានឈ្មោះថា «កុមារទេព» បានបង្ហាញថា គណនេយ្យ តិក​​តុ​ក ផ្លូវការរបស់លោកនាយករដ្ឋមន្រ្តី គឺមានតែមួយទេ​ ដែលទទួលស្គាល់ដោយក្រុមហ៊ុន ហើយមានអក្សរ ធិ​ក ពណ៌ខៀវ ។លោក ហ៊ុន សែន ចាប់ងាកមកប្រើប្រាស់ បណ្តាញសង្គម តិកតុក នេះក្រោយ​​ពេល​​លោ​​ក​ប្រតិកម្មក្រុមហ៊ុន ហ្វេសប៊ុក ដែលបានព្យួរការប្រើប្រាស់បណ្តោះអាសន្នរបស់លោក ក្នុងរយៈពេល៦ខែ ក្រោ​​ម​​ហេតុផលថា លោក ហ៊ុន សែន បានបំពានទៅនឹងគោលការណ៍របស់ក្រុមហ៊ុន ហ្វេសប៊ុក។

កាសែត Rueter បានរាយការណ៍កាលពីអំឡុងខែ កញ្ញា ឆ្នាំ២០២២ ថាក្រុមហ៊ុន តិកតុក ​​អា​ច​​​​​​​​រ​​កចំណូល​​​​បាន៤,៦ពាន់លានដុល្លារអាមេរិក គិតត្រឹមឆ្នាំ២០២១។តាមការប៉ាន់ប្រមាណ ក្រុមដែល​​បង្កើ​ត​​​​ឡើង  ដោ​​យ​​​លោក សាំង យីមីង(Zhang Yiming) វ័យ៤០ឆ្នាំ ជាជនជាតិចិននេះ ​​ចំណូ​​ល​​ដែលរកបាន​​ពី​កា​រ​  ប ង្កើត​​បណ្តាញ តិកតុក នេះអាចនឹងកើនដល់ ១១ពាន់លានដុល្លារអាមេរិក គិតត្រឹមឆ្នាំ២០២២។ហើយ​ចំ​​នួន​នេះ អាចនឹងមានការប្រែប្រើបន្តទៀត អាស្រ័យទៅលើចំនួន អ្នកប្រើប្រាស់។

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ យល់ឃើញថា ការប្រើឈ្មោះអ្នកដទៃដើម្បីបង្កើតគណនេយ្យ បម្រើឱ្យសេចក្តីត្រូវការផ្ទាល់ខ្លួន សម្រាប់ប្រើប្រាស់ទៅលើ​​​ប​​ណ្តា​​ញ​​សង្គម​​ណា​​​​​​មួយ វាគឺជារឿងដែលមិនត្រឹមត្រូវទេ។បើតាមអ្នកការពារសិទ្ធិមនុស្សរូបនេះ ចាត់ទុកថា អ្វីដែលលោក ហ៊ុន សែន ព្រមានប្រើប្រាស់វិធានការច្បាប់នេះ វាមិនចាត់ទុកថា ជាគំរាមកំហែងទៅលើសិទ្ធិ​​បុគ្គ​លទេ តែនេះអាចហៅបានថា ជាការពារសិទ្ធិឯកជនរបស់ខ្លួន ដែលបានធានាដោយច្បាប់ទៅវិញ។

លោកបន្តថា«បើសិទ្ធិក្នុងការប្រើប្រាស់បង្កើតទៅ តែបង្កើតឈ្មោះខ្លួនគាត់ អាហ្នឹងអត់អីទេ។ប៉ុន្តែបើបង្កើត​​ហើ​​យកឈ្មោះគេ អាហ្នឹងវាប៉ះពាល់ដល់ឈ្មោះបុគ្គលគេ។តែបើគាត់ប្រើឈ្មោះគាត់ ហើយគេគំរាម​​អា​​ហ្នឹង​​​បានជាការរំលោភសិទ្ធិ »។

បណ្តាញសង្គម តិកតុក ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនចិនឈ្មោះ ByteDance នេះមានអាយុ​​កា​ល​​​ប្រមាណ ៧ឆ្នាំមកហើយ គិតចាប់តាំងពី ឆ្នាំ២០១៦ មក។

របាយការណ៍ដែលចេញកាលពីឆ្នាំ ២០២២ ដោយគេហទំព័រ Datareport បង្ហាញថា ប្រទេសកម្ពុជាមាន​​អ្ន​ក​​ប្រើប្រាស់បណ្តាញសង្គម តិកតុក ​នេះជិត ៧លាននាក់។ជាមួយគ្នានេះ អ្នកប្រើប្រាស់ជាស្រ្តី ត្រូវគេរក​​ឃើ​​ញមា​​ន​​ចំ​នួនប្រើច្រើនជាងគេ ៥៤.១ភាគរយ បើ​​ធៀបនឹងចំនួនអ្នកប្រើជាបុរសមានតែ ៤៥.៩ភាគ​​រយ ក្នុងនោះ​​គិត​​ជាមធ្យមចំពោះ​​អ្នកប្រើប្រាស់​​បណ្តា​​ញ​​សង្គ​ម តិកតុក គឺមានអាយុចាប់ពី ១៨ ឆ្នាំឡើង​​ទៅ​​។

ចំណែកលោក ជី សុផាត អ្នកជំនាញសុវត្ថិភាព ឌីជីថល ប្រាប់ Newsroom Cambodia នៅថ្ងៃនេះថា ការ​​ប្រើ​ឈ្មោះអ្នកដទៃមកបង្កើតគណនេយ្យផ្ទាល់ខ្លួន វាប្រាកដណាស់គឺ​​បានរំលោភទៅនឹង​​គោលការណ៍​​ច្បា​ប់​ របស់ស្ថាប័ននៃបណ្តាញសង្គមណាមួយហើយ។លោកបន្តថា ក្នុងករណីនេះ ប្រសិនបើម្ចាស់គណ​​នេយ្យ​​ដែលគេលួចយកឈ្មោះទៅប្រើ ប្តឹងទៅសមត្ថកិច្ចគឺមានសិទ្ធិគ្រប់គ្រាន់តាមផ្លូវច្បាប់ ហើយអ្នកលួច​​ប្រើ​​ឈ្មោះ​​​​​គេនោះ ចៀសមិនផុតពីនីតិវិធីឡើយ។

លោកបន្តថា« បាទវាពិតជាប៉ះពាល់សិទ្ធិឯកជនរបស់ម្ចាស់ឈ្មោះហ្នឹងហើយ។ខ្ញុំអត់ច្បាស់ដែរ ព្រោះខ្ញុំ​​អត់​​​ប្រើ តិកតុក ដែរខ្ញុំអត់ហ៊ាននិយាយទេ។ប៉ុន្តែជាធម្មតាឈ្មោះវាអាចដូចគ្នា តែបើបន្លំអត្តសញ្ញាណ​​វាអត់ត្រឹមត្រូវទេ​​។វាពិតណាស់ វាពិតជាខុសគោលការណ៍ហើយ។អញ្ចឹងវាច្បាស់ជាមានវិធានការពីម្ចាស់គណនេយ្យ ឬក៏ថាគេអាចរកផ្លូវច្បាប់ណាមួយប្រសិនបើម្ចាស់សាមីគាត់មានពាក្យបណ្តឹងពាក្យអីអញ្ចឹងទៅ »។ ស្របពេលដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសឈប់ប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គម ហ្វេសប៊ុក កា​​លពីថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ២០២៣ សម្រាប់អ្នកជំនាញផ្នែកប្រព័ន្ធ ឌីជីថល យល់ឃើញថា តិកតុក នេះ​អាចនឹងកើនអ្នកប្រើប្រាស់ច្រើនជាងមុននៅកម្ពុជា។ការប្រែប្រួលចំនួនអតិថិជន ដែលងាកមក​ប្រើ​​ប្រា​​ស់​បណ្តាញសង្គម តិកតុក នេះដោយសារលោក ហ៊ុន សែន ជាមេដឹកនាំនយោបាយកំពូល និង​មាន​​ឥទ្ធិ​​ព​ល ដែលគេជឿថាអាចនឹងទាក់ទាញការប្រើប្រាស់ តិកតុក នេះច្រើនជាងមុនពីពលរដ្ឋកម្ពុជា៕