បុរសដែលមានពិការភាពដោយជើងទាំងពីរតាំងពីកំណើត ហើយកំពុងអង្គុយលើរទេះរុញក្នុងសម្លៀកបំពាក់អាវពណ៌សដៃខ្លី និងស្លៀកខោរពណ៌គគីរជើងខ្លីអមជាមួយជើងទាំងពីរពិការភាពតាំងពីកំណើត។ ក្រឡេកមើលរទេះរុញរបស់ខ្លួនដែលពោរពេញទៅដោយសម្បកកំប៉ុងចាស់ៗ។

លោក សូ សួនដែលមានទីលំនៅបច្ចុប្បន្នស្ថិតក្នុងឃុំកំពង់ផ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បាន​​អះ​អាងថា កាលពីកុមារភាពលោកគឺជាអ្នកនេសាទម្នាក់ ប៉ុន្តែដោយសារវ័យកាន់តែចាស់ជរាទៅហើយ និង​​ម្យ៉ា​ង​ដោយគ្មានកំលាំងកំហែងផង មុខរបរជាអ្នកនេសាទនេះ ក៏សម្រេចចិត្តបោះបង់​​តែម្តងទៅ។ជំនួស​​មក​វិញ ដោយគ្មានជំរើសណាដែលល្អជាងនេះ បុរសដែលមានវ័យ ៧២ ឆ្នាំរូបនេះបានប្តូរអារជីបពីអ្នកនេសាទមករើ​សអេតចាយវិញម្តង។

លោកបន្តថា «ខ្ញុំធ្លាប់ធ្វើជាអ្នកនេសាទអស់១០ឆ្នាំ ប៉ុន្តែដល់វ័យចាស់ខ្ញុំទៅវត្តហើយដើររើសកំប៉ុងអេត​​ចា​យ»

ទោះបីជាស្ថិតក្នុងវ័យជរាបន្តិចទៅហើយក្តី លោក សូ សួន នៅតែប្តេជ្ញាថា នៅថ្ងៃបោះឆ្នោតខាងមុខនេះ ខ្លួននឹងនៅតែទៅបោះឆ្នោតដោយសារតែលោកគិតថាការបោះឆ្នោតពិតជាមានសារសំខាន់សំរាប់លោកផ្ទា​​ល់​ និងប្រទេសជាតិរបស់លោក។

 លោកបន្តថា  « សំខាន់ចំពោះខ្លួនខ្ញុំបានមកស្រុកកើតសង្រ្គាម វេទនាណាស់ ខ្ញុំវេទនារួចហើយដូចនេះខ្ញុំ​​ត្រូវទៅបោះឆ្នោត»

បើតាមលោក សូ សួន ពិការភាពមិនមែនជាផលលំបាករបស់លោកក្នុងការចូលរួមការបោះឆ្នោតទេដោ​យ​សា​​​រទីតាំងដែលលោកត្រូវទៅបោះឆ្នោតគឺវាមិនឆ្ងាយពីផ្ទះរបស់លោក។

មិនខុសគ្នាដែរ លោក ស៊ីម មឿយ ​ដែលមានស្រុកកំណើតនៅ ភូមិប៉ាក់ប៉ាន់ ឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប លើកឡើងថា សព្វថ្ងៃនេះលោកមានមុខរបរជាអ្នកម៉ាស្សា។មុខរបរនេះបានផ្តល់ចំណូល​​ឱ្យ​​លោ​​ក​​​​អាចរស់បាន ក្នុងរយៈពេលជាង១០ឆ្នាំមកហើយ។ក្នុងស្ថិតក្នុងវ័យ ៤៤ ឆ្នាំ និងមានកូន២នាក់ក្នុងបន្ទុក លោ​ក មឿយ ប្រាប់ថា រូបគេ និងប្រពន្ធគឺជាអ្នកដែលមានពិការភាពទាំងពីរនាក់ដូចគ្នា។

លោកបន្តថា ស​ម្រា​ប់​ការបោះឆ្នោតអាណត្តិនេះក្រុមគ្រួសាររបស់លោក នឹងទៅចូលរួមបំពេញកាតព្វកិច្ច​​ក្នុង​​នាម​​ជាពលរដ្ឋម្នាក់ដែរ តាមរយៈការបោះឆ្នោត។ប្រភពដដែលឱ្យដឹងថា ការបោះឆ្នោតជាច្រើន​​អាណត្តិ​​មកហើយលោក ពុំដែលបានទៅបោះឆ្នោតឆ្នោតនឹងគេទេ ដោយសារលោកគិតថាខ្លួនជាជន​​ដែលរស់នៅក្នុ​​ង​នាម​ជាអ្នកដែលមានពិការភាព និងខ្លាចគេរើសអើង។ប៉ុន្តែសម្រាប់អាណត្តិនេះ បើទោះជាត្រូវរងការ​​រិះគ​ន់​បែបណា លោក និងក្រុមគ្រួសារនឹងទៅចូលរួមបោះឆ្នោតដែរ ដើម្បីមាតុភូមិកម្ពុជា។

លោកបន្តថា  « ពីមុនៗខ្មាសគេ គេដៀលពេកខ្មាសអ្នកស្រុក យើងដើរទៅងងឹតពពេមពពើម យើងលំ​​បាក​គេដឹកដៃដឹក»

ចំណែក កញ្ញា ឆឺយ សារ៉ា មានស្រុកកំណើតស្ថិតក្នុង ភូមិកណ្តាល ឃុំសណ្តា ស្រុកលើកដែក ខេត្តកណ្តាល លើកឡើងថា ខ្លួននឹងទៅបោះឆ្នោតដែរ​សម្រាប់អាណត្តិនេះ។ជាអ្នកប្រកបមុរបរច្រៀងតាមស្តុប នៅក្នុង​​​ទីក្រុងភ្នំពេញ ដោយសារពិការភ្នែកទាំងសង្ខាង ឱ្យដឹងថាមូលហេតុដែលរូបគេ​​សម្រេច​​ចិត្តទៅ​​បោះឆ្នោត នៅ​​អាណត្តិនេះ នោះក៏ព្រោះតែរូបគេចង់ប្រើប្រាស់សិទ្ធិក្នុងនាមជាម្ចាស់ឆ្នោត ដើម្បីជ្រើសរើស​​មេដឹកនាំ​​មួយ​​ដ៏ល្អសម្រាប់អនាគត។

មិនខុសគ្នាទេ សំ ស្រីនាង មកពី ភូមិស្វាយត្បូង ឃុំស្វាយសាច់ភ្នំ ស្រុកស្រីសន្ធរខេត្ត កំពង់ចាម លើក​​ឡើង​ថាមូលហេតុដែលរូបគេទៅបោះឆ្នោត គឺដោយសារតែខ្លួនគេអាចជ្រើសរើសអ្នកដឹកនាំដែលនាងពេ​​ញ​​ចិត្ត ហើ​យបង្ហាញថានាងក៏ជាប្រជាពលរដ្ឌមួយរូបនៅក្នុងប្រទេសមួយនេះដែរ។

ប្រភពបន្តថា « ចាស៎ ពេលទៅបោះឆ្នោតហ្នឹងវាអត់មានផលលំបាកអីទេ តែផលលំបាក គ្រាន់តែពិបាកធ្វើដំណើរ ប៉ុន្តែទៅដល់ក្នុងសង្កាត់គេបោះឆ្នោតហ្នឹងអត់មានពិបាកអីទេព្រោះគេបានរៀបចំ ឥឡូវនេះគេទំនើបរៀបចំសម្រាប់ជនពិការបោះឆ្នោតស្រួលណាស់»

ចំណែក អគ្គលេខាធិការរងនៃអគ្គលេខាដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ នៃក្រសួង សង្គមកិច្ច  អតីត យុ​​​វ​​ជន  និង យុវនីតិសម្បទា លោកអ៊ុក សម្បត្តិ លើកឡើងថា ការបោះឆ្នោត នាពេលខាងមុខនេះ អ្នកដែល​​កំ​​ពុងរស់នៅជាមួយនិងពិការភាពអាចនឹងមានភាពលំបាកពិបាកខ្លួនក្នុងការចូលរួមការបោះឆ្នោត។

ប្រភពបន្តថា បញ្ហាដែលលោកមើលឃើញថា អាចជាឧបសគ្គនោះ គឺនៅត្រង់មណ្ឌលបោះឆ្នោតខ្លះ នៅមិន​​បា​ន​​រៀបរយសម្រាប់កន្លែងអ្នកដែលមានពិការភាព អាចឡើងចុះបាននៅឡើយ ជាពិសេស នៅមិនទាន់​​មា​ន​​​​អ្នកចេះ ភាសាសម្រាប់អ្នកពិការភាពនៅឡើយ។ស្ថិតក្រោមហេតុផលទាំងនេះហើយ ដែលលោក​​មើល​​ឃើញ អាចនៅមានភាពលំបាកសម្រាប់ពលរដ្ឋដែលមានពិការភាព ជួបបញ្ហាទៅចូលរួម​​បោះឆ្នោត​​នៅថ្ងៃ​​ខា​​ង​មុខនេះ។

លោកបន្តថា៖« ដោយសារទីតាំង កន្លែងបោះហ្នឹងវាអត់មានសុវត្ថិភាពហ្នឹង។ ខ្ញុំចងនិយាយដល់ទីកន្លែងហេ​​ដ្ឋា រចនាសម្ព័ន្ធ ដូចជា អាគារ ដូចជា ច្រកចេញ ចូលដូច ជាបន្ទប់ទឹក ដូចជា អីដែល គាត់ត្រូវការប្រើ ប្រា​​​ស់ហ្នឹ​​ងបន្ទប់បោះឆ្នោតហ្នឹង នៅខ្ពស់ពេកនៅទាបពេកនៅចង្អៀត ពេកគាត់ចេញចូលគាត់ចុះឡើងហើ​​យ​​​ពិ​​ការ​ គឺមានច្រើនប្រភេទ »។

​ យ៉ាងនេះក្តី អ្នក​នាំ​ពាក្យ​​គណៈកម្មាធិការ​ជាតិ​​រៀប​ចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប) លោក​ ហង្ស​ ពុទ្ធា​ បាន​លើក​ឡើង​​ថា​ គ.ជ.ប បាន​សហការ​ជា​មួយ​អាជ្ញាធរ​មូល​ដ្ឋាន​​ដើម្បី​ជួយ​សម្រួល​ឱ្យពលរដ្ឋដែលមានពិការភាព​​អាច​​​​​មាន​ភាព​ងាយ​ស្រួ​ល​​​​​​អំឡុង​ពេ​ល​​បោះ​ឆ្នោត​។លោកបន្តថាថាមាន​មធ្យោបាយ​មួយចំនួន​ដើម្បី​ជួយ​ដល់​ពលរដ្ឋដែលមានពិការភាព ដូចជា​ រៀប​លេខ​រៀង​ដល់អ្នកកំពុងរស់នៅជាមួយពិការភាព​អាច​បោះ​ឆ្នោត​នៅ​ជាន់​ផ្ទាល់​ដី​ មាន​ក្រដាស​ពិសេស​ដែល​ពួកគាត់អាច​ស្ទាប​ និង​បោះ​ឆ្នោត​ ហើយ គ.ជ.ប​ ក៏​មាន​មន្ត្រី​ដែល​ជួ​​យ​​​​តំណាង​អ្នកដែលមានពិការភាព​ក្នុង​ការ​គូស​សន្លឹក​ឆ្នោត​ផង​ដែរ​។

បន្ថែមពីលើនេះទៀត ​មធ្យោបាយ​ទាំង​នេះលោកមានសុទិដ្ឋិនិយមថា នឹងជួយ​បង្ក​ភាព​ងាយ​ស្រួល​ដល់អ្នក​​​ដែលមានពិការភាព អាចបោះ​ឆ្នោត​ជ្រើស​រើស​មេ​ដឹក​នាំ​ដែល​ពួក​គាត់​ពេញ​ចិត្ត។

​ លោកបន្ត​ថា៖«​ជន​ពិការ​ក៏​ជា​ពលរដ្ឋ​ម្នាក់​ដែរ​ អ៊ីចឹង​សិទ្ធិ​ពេញ​លេញ​ដូច​ប្រជា​ពល​រដ្ឋ​ទូទៅ​ដែរ ត្រូវ​បាន​បង្ក​លក្ខណៈ​ងាយ​ស្រួល​សព្វ​បែប​សព្វ​យ៉ាង គ.ជ.ប បម្រើ​​សេវា​ជូន​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ពិការ​ភាព​ដូ​ច​​ពលរដ្ឋ​ទូទៅ​ដែរ​»។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ​​២​​​​​​០២៣។បើទោះជាបែបណា ការបោះឆ្នោតនៅក្នុងអាណត្តិនេះ អ្នកវិភាគនយោបាយចាត់ទុកថា ជាកា​​​រ​បោះ​​ឆ្នោតមួយ ដែលមានលក្ខខណៈមិនសេរី ត្រឹមត្រូវ និងយុត្តិធម៌ទេ។គណបក្សភ្លើងទៀន ដែលគេចាត់​​ទុក​​ថា ជាគណបក្សនៅក្រៅរដ្ឋាភិបាលមានឥទ្ធិពលមួយដែរ ត្រូវបានបិទទ្វារមិនឱ្យចូលរួមបោះឆ្នោតបាន ក្រោម​​ហេតុផលខុសនីតិវិធី។ក្រៅពីនេះ ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតថ្មី ហាក់បង្ហាញពីចេតនាមិនល្អ ស​​ម្រាប់ដំណើរការបោះឆ្នោត ដោយសារសិទ្ធិជាមូលដ្ឋានមួយចំនួនដែលធានាដោយច្បាប់ របស់ព​​លរ​​ដ្ឋ​​ត្រូវបានដកសិទ្ធិ តាម​​​រ​​​យៈ​​​ការកែច្បាប់ទាំងនេះ ដែលពុំធ្លាប់មាន៕