សំណុំរឿងដែលតុលាការបានបំបែកជាពីរកាលពីជាង ៦ឆ្នាំមុននៅបន្តកប់ជ្រៅនៅឡើយ ខណៈសំណុំរឿង​​​​​ព្រហ្មទណ្ឌមួយនេះ បានបន្តអូសបន្លាយប្រមាណ៧ឆ្នាំមកហើយ គិតត្រឹមថ្ងៃទី ១០ កក្កដា ឆ្នាំ២០២៣។

អ្នកនាំពាក្យអយ្យការ អមតុលាការក្រុងភ្នំពេញលោក ប្លង់ សុផល បានបដិសេធនៅថ្ងៃទី ១០ កក្កដា ឆ្នាំ២​​០​​២៣ ជាថ្មីទៀតថា ខាងព្រះរាជអាជ្ញាមិនបានដឹងថាតើសំណុំរឿងដែលតុលាការបានបំបែកនេះ វិវត្តន៍​​ទៅដល់​ណាហើយនោះទេ។លោកបានឆ្លើយតបដោយខ្លី មុនផ្តាច់ទូរស័ព្ទហើយថា ទាក់ទងនឹងនីតិវិធីនេះ មា​​ន​​​​តែខាងស្ថាប័នតុលាការទេ ដែលដឹងរឿង ចំណែកខាងអយ្យការមិនពាក់ព័ន្ធនឹង​​ការស៊ើបអង្កេតនេះ​​ឡើ​​យ​​​។

លោកបន្តថា«ទៅសួរខាងតុលាការ ខ្ញុំខាងព្រះរាជអាជ្ញាទេបាទ »។

បដិសេធនឹងដំណើរការក្តីនេះ កាលពីថ្ងៃទី ១៥ ខែ មីនា ឆ្នាំ២០​​២​​២ អ្នកនាំពាក្យអយ្យការអម សា​​លាដំបូងរាជធានីភ្នំពេញលោក ប្លង់ សុផល បានច្រាន​​ចោលម្តងរួចហើយដែរ ​​ដោ​​យ​​ចាត់​​ទុក​ថា ការញែកសំណុំរឿងនេះជាពីរ ឬបែបណានោះ លោកមិនបានដឹង​​ឡើ​យ​​​។​​បើតា​មអ្ន​​ក​​នាំពាក្យអយ្យការ ចាត់ទុកថា ករណីនេះ មិនស្ថិតនៅក្នុងនីតិវិធី​​របស់​​ព្រះ​​រាជ​​អាជ្ញាទេ។

លោកបន្តថា«ខ្ញុំមិនមានព័ត៌មានខាងលើនេះទេ ព្រោះសំណុំរឿងនេះមិនស្ថិតនៅ​​ក្នុង​​ដំណា​ក់​​កា​ល​​អ​​យ្យ​កា​រទេ »។ 

ដោយឡែក លោក អ៊ី រិន្ទ អ្នកនាំពាក្យតុលាការក្រុងភ្នំពេញ បានបដិសេធក្នុងការផ្តល់​​ការអត្ថា​​ធិ​​ប្បា​យ ​នៅ​​ពេល​ទាក់ទ​​ង​​តាម​​ទូរស័ព្ទ នៅថ្ងៃនេះ ដោយលោកព្យាយាមកាត់ផ្តាច់ជាច្រើនដង។

បើទោះបែបណា កាលពីខែ មីនា ឆ្នាំ២០១៧ តុលាការជាន់ទាបក្រុងភ្នំពេញ បានសម្តេចផ្តន្ទាទោសលោក ជួប ស​​ម្លាប់ ដាក់ពន្ធនា​​គារអស់មួយជីវិត ក្រោមបទចោទ «ឃាតកម្មគិតទុកជាមុន និងប្រាស់ប្រាស់អាវុធ​​ដោ​​យ​​គ្មាន​​កា​​រ​​អនុញ្ញាត »។

ក្រោយពីអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះលោក លាង សំណាត់ ប្រកាសសាលក្រុមរួច តុលាការក៏បានបំបែកសំណុំរឿងនេះជាពីរ ក្នុងថ្ងៃតែមួយនោះដែរ​។បើ​​ទោះបែបណា គិត​​ដល់​មកដល់ពេលនេះ សំណុះរឿងដែលតុលាការញែកជាពីរ ដើម្បីស្វែងរកអ្នកពាក់​​ព័ន្ធ​​​ផ្សេង​ទៀ​​ត ដូចជាអ្នកផ្តល់មធ្យោបាយ និងអ្នកលក់កាំភ្លើងខ្លីឱ្យទណ្ឌិតឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ជាដើម នៅ​​មិនទាន់មានតម្រុយណាមួយថ្មី បើទោះជារឿងក្តីព្រហ្មទណ្ឌនេះ បា​ន​អូសបន្លាយ ៧ឆ្នាំហើយក្តី។

ចំណែក លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏ពុំអាចសុំការឆ្លើយតបបានដែរ នៅ​​ថ្ងៃ​​នេះ​ ដោយទូរស័ព្ទរបស់លោកតេចូល ប៉ុន្តែគ្មានអ្នកទទួលជាច្រើនដង។

សម្រាប់លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកា​​ដូ​​(​L​i​cadho) យល់ឃើញថា បើទោះជាសំណុំរឿងព្រហ្មទណ្ឌនេះ តុលាការបានញែកជាពីរហើយក្តី ក៏ការវិវត្តន៍នៃការស៊ើបអង្កេត ហាក់ដូចជាមិនមានភាពជឿនលឿនទៅមុខ។លោកបន្តថា ភា​​ព​​យឺ​តយ៉ាវដែលចេះតែបន្តអូសបន្លាយរាប់ឆ្នាំមកនេះ មិនដឹងថាតើមានមូលហេតុអ្វីឱ្យប្រាកដ ដែ​​ល​​នាំ​​ឱ្យ​​អ្នកពាក់ព័ន្ធ នៅតែមិនអាចស្វែងរកមុខសញ្ញាឃើញនៅឡើយ។

លោកបន្តថា«សំណុំរឿងមួយទៀតគឺគេបំបែកទៅលើអ្នកដែលពាក់ព័ន្ធ។អញ្ចឹងបើយើងមើលទៅលើសំណុំរឿងទីពីរនេះ វាហាក់បីដូចជាមិនមានដំណើរការ​​វិវត្តអីទេ។អញ្ចឹងវា​​មិនខុ​ស​ពីរឿ​ង​​មុន​ៗ​​ដូ​ច​​ជារឿងលោក ជា វិជ្ជា និង លោក ឈុត វុទ្ធី អីទេ ដោយការបំ​​បែកសំណុំ​​រឿងជាពី​​រ​នេះ ដោ​យមូ​ល​​​ហេតុថារឿងនេះមិនទាន់បានបិទបញ្ចប់ទេ​ គឺកំពុង​​ស្ថិតនៅ​​ក្នុងកា​រស៊ើ​​ប​​​អ​​ង្កេ​​តប​​ន្តស្រា​វជ្រា​វ។​ប៉ុ​​​ន្តែ​ការវិវត្តន៍សំណុំរឿងនេះ វាអត់ទៅមុខទេបាទ »។

ប្រធានការិយាល័យមេធាវី នៃក្រុមអ្នកច្បាប់អមរិន្រ្ទ លោក សុក សំអឿន មានប្រសាសន៍ថា ជា​​គោ​​ល​​ការណ៍ច្បាប់ សម្រាប់បទល្មើសឧក្រិដ្ឋអាជ្ញាយុកាលត្រូវបានកំណត់ មានរយៈពេលត្រឹមតែ​​​១៥​​ឆ្នាំ នឹ​ង​​​​​ត្រូវផុតកំណត់ ប៉ុន្តែបើសំណុំរឿងណាមួយ ដែលឆ្លងកា​ត់ការ​ស៊ើប​​អង្កេតដោ​យចៅ​ក្រម​​ស៊ើ​​​​ប​​សួ​​រ​​​ហើ​យ​ មានន័យថាសំណុំរឿងទាំងនោះ មិនកំណត់អាជ្ញាយុកាល នៃបទល្មើ​​​សទេ។

​​ផ្ទុយ​​ទៅ​​វិ​​ញ​ បើពិនិត្យអំពីសំណុំរឿងលោកបណ្ឌិត កែម ឡី លោកហាក់​​​មិនមានជំនឿថា តុលាការ​​អា​​ច​​នឹង​​ប​​​​ន្ត​​​​នីតិវិធីទៀតទេ បើទោះជារឿងក្តីនេះ បានបំបែកជាពីរហើយក្តី ដោយសារ​​ទណ្ឌិ​​​ត​ឈ្មោះ​ អឿត អា​​ង បានសារភាពកំហុសគ្រប់យ៉ាងដោយខ្លួន គ្មានអ្ន​ក​​ពា​​​​ក់​​​​​ព័ន្ធ។

លោកបន្តថា«តាមខ្ញុំយល់គេបិទបញ្ចប់ហើយ វាគ្មានទៅបើកការស៊ើបអង្កេតស្អីទៀ​​តទេ​។ដោ​យ​​សា​រ ជួប សម្លាប់ វាថាវាធ្វើតែម្នាក់ឯងដោយសារ កែម ឡី ជំពាក់លុយវា​​។វាថាគ្មានពី​ណា​​​​​នៅ​​ក្រោ​យ​វា​​ទេ »។

ទណ្ឌិត ឈ្មោះ អឿត អាង បានសារភាពភ្លាមៗ នៅចំពោះមុខសមត្ថកិច្ចក្រោយចាប់ខ្លួនបានថា មូ​ល​ហេតុដែលនាំឱ្យរូបគេបាញ់សម្លាប់ដោយសារលោកបណ្ឌិត កែម ឡី ជំពាក់លុយខ្លួនចំនួន ៣ ០​​០០ ដុល្លារអាមេរិក ហើយមិនព្រមសង។ប្រភពបន្តថា មុនពេលរកលោកលោក កែម ឡី ឃើញ​​នៅ​​​​ស្តា​​​​រម៉ាត រូបគេដើរសម្រាកនៅតាមការដ្ឋានសំណង់ ក្នុងក្រុងភ្នំពេញអស់ជាច្រើនថ្ងៃ។

ឆ្លើយនៅចំពោះមុខ សមត្ថកិច្ចទណ្ឌិត អឿត អាង ប្រាប់ថា មូលហេតុដែលនាំឱ្យលោកបណ្ឌិត កែ​​ម ​​ឡី ខ្ចីលុយចំនួន ៣ ០០០ ដុល្លារពីខ្លួនគឺតាមរយៈទំនាក់ទំនងជាមួយម្នាក់ទៀតឈ្មោះ ពូ​​លី​​ស​​។​​​​ដោយឡែក កាំភ្លើងដែលខ្លួនប្រើប្រាស់ជាមធ្យោបាយ បាញ់សម្លាប់នេះគឺទិញ​​ពីប្រទេស​​ថៃ។

ចម្លើយសារភាពរបស់ទណ្ឌិតរូបនេះ វាហាក់ខុសឆ្ងាយពីអ្វីដែលសាច់ញាតិ បានប្រាប់​​ក្រុមអ្នក​​​កា​សែ​​ត វីអូឌី កាលពីឆ្នាំ ២០២២។មនុស្សម្នាក់ដែលស្និទ្ធិនឹងជនជាប់ចោទរូបនេះ ប្រាប់ថា តាមពិ​​​ត​មុ​​​ន​នឹង​​មានហេតុការណ៍កើតឡើងមួយសប្តាហ៍ គឺរូបគេ និងឈ្មោះ ជួប សម្លាប់ នេះបានទំ​​នាក់ទំ​​ន​​​​​​​​ង​​គ្នា​​​​តាមទូរស័ព្ទម្តងម្កាល់ដែរ។តាមរយៈការសន្ទនាគ្នាទណ្ឌិត អឿត អាង បានប្រាប់ថា រូបគេ​​ស​ព្វ​​​​​​​​ថ្ងៃកំពុងរស់​​នៅទីក្រុង​​ភ្នំ​​ពេ​​ញ និងរកការងារបានធ្វើហើយ គឺធ្វើជាទាហាន។ប៉ុន្តែ មិនបានប៉ុន្មាន​​ថ្ងៃ​​​​ផង ស្រាប់តែមានព្រឹត្តិការណ៍បានកើតឡើង ដោយឈ្មោះ អឿត អាង អតីតធ្លា​​ប់បួស​​ជាព្រះ​ស​ង្ស​ ត្រូវចាប់ចោទប្រកាន់ និងចាប់ខ្លួនពាក់ព័ន្ធសំណុំរឿងលោកបណ្ឌិត កែម ឡី ទៅវិញ។ បើទោះបែបណា ក្រុមគ្រួសារលោកបណ្ឌិត កែម ឡី មិនមានជំនឿទេថា អ្វីដែលតុលាការកំពុង​​បំ​​បែ​ក​សំ​​ណុំ​​​​រឿងនេះជាពីរ គ្មានបានផលអ្វីទេ។អ្នកស្រី បូ រចនា ធ្លាប់អះអាងថា នីតិវិធីដែល​​​តុ​​លា​កា​​​​​រ​​កំពុងតែអនុវត្តនេះ គ្រាន់តែធ្វើដើម្បីបន្លំភ្នែកសាធារណៈជន និងធ្វើឱ្យ​​សាច់ញា​តិអស់​​ចិត្ត​​ប៉ុ​​ណ្ណោះ​​៕