ក្រុមអ្នកឃ្លាំ​​មើលស​ង្គម​​យល់ឃើញ​ផ្សេ​ងគ្នា​ពីការបង្ហាញជំហររបស់​ស្ថាប័ន​ជាតិ​​រៀបចំការបោះឆ្នោត លើវិធានទៅលើអ្ន​​កញុះញង់ធ្វើឱ្យ​ស​ន្លឹកឆ្នោតខូច​​ ដោ​​​​​​​​​​​យចាត់​ទុកថា ​អ្វី​ដែល​ គ.ជ.​ប. លើក​ឡើង​​ជា​កា​​រ​​​អ​​​​នុវត្តនី​តិវិធីដូច​​​មា​ន​បញ្ញ​ត្តិ​​ដោ​​​យ​​​​​​ច្បា​ប់​​ផង និងជាកំហុ​សឆ្គ​ងផង។​

​​ប្រតិក​ម្មនេះ ​​ក្រោ​​យ​ពី គ​​.ជ.ប​ បាន​ចេ​ញសេចក្តី​ថ្លែង​​​ការ​​​ណ៍​​​របស់ខ្លួន កាល​ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ​២​០​២​៣​។ តាមរយៈសេចក្តីប្រកាសនោះ ស្ថាប័នជាតិរៀបចំការបោះឆ្នោត​ បានប្រើប្រាស់ច្បាប់មួ​យចំនួនដើម្បីការពារ​​ពី​​កា​​រ​​អ​​នុ​​វត្តនូវធម្ម​​នុ​​​​ញ្ញ​​ភាពរបស់ខ្លួន ដូចមាន​​បញ្ញតិ្តនៅក្នុង​​រដ្ឋធ​ម្ម​​នុ​​ញ្ញ ​និ​ងវិ​​សោ​​ធន​​​ក​​​​ម្មច្បា​ប់ ស្តី​ពី​ការបោះ​ឆ្នោត ដែ​​​ល​រ​ដ្ឋសភាទើ​បអ​នុម័ត​ថ្មីៗនេះ។

នេះអាចចា​ត់ទុកថា ជាលើកទី១ហើយ ​ដែលក្រុមប្រ​តិកម្ម​រហ័ស​ របស់ស្ថាប័ន​ គ.ជ.​ប លើក​​​ពី​​ខ្លឹ​​ម​​​សា​​​​រច្បាប់ ដូច​មាន​បញ្ញត្តិ​នៅក្នុ​ងរ​ដ្ឋធម្មនុញ្ញ​​មកកា​រពារ ស្រប​ពេលមាត្រា​ច្បាប់មួយចំនួ​ន ដែល​​​ប​​ម្រើ​​​ឱ្យប្រយោជន៍សា​ធា​រណៈ នៅ​ក្នុងរដ្ឋធម្មនុញ្ញដែរ ត្រូវបាន​គេធ្វើវិសោ​ធនកម្មជាប​ន្តបន្ទា​​ប់។

គជប និយាយក្នុងសេ​ចក្តីប្រកាសនោះថា ប្រសិនក្នុងករណីមានអ្នកញុះញង់​​ធ្វើឱ្យសន្លឹ​ក​​​ឆ្នោ​​​តខូច ព្រោះតែគ្មានគណបក្សនយោបាយណាមួយ ដែលខ្លួន​​មិនពេ​ញ​ចិត្ត​ តាមច្បា​ប់​​​ដែល​​ទើបឆ្លងកាត់វិសោធ​ន​កម្មថ្មីនេះ ​អ្នកបង្ក​នោះនឹ​ងទ​ទួលការ​ផាក​ពិន័យ​ ដោយមិ​នទាន់​​​គិតដ​ល់​​ទោ​​សព្រហ្មទណ្ឌ​ផ្សេងទៀត​នៅ​ឡើយផ​ង។

​លោកបណ្ឌិត​ មាស នី អ្នក​ស្រាវជ្រាវ​ការអភិវឌ្ឍ​ន៍សង្គម ​ហៅការ​ប្រើ​វិធា​នច្បាប់​នេះថា វាហា​ក់​​​​ដើរ​​​ផ្ទុ​​យ​​ពី​គោលការណ៍​ និង​នីតិវិធី​ដូចមា​នបញ្ញ​ត្តិនៅ​ក្នុង​ក្រមមួ​យចំនួ​នទៅ​វិញ ជាពិ​សេសរដ្ឋ​ធម្មនុញ្ញដែល​​​ជាច្បាប់កំពូល។

​ជាងនេះទៀត​ លោកថា ​​បើគេពិនិ​ត្យ​អំពីខ្លឹមសារច្បាប់​ ដែ​លទើបកែ​ប្រែរួ​ចនេះ វា​ហា​​ក់​ដូ​​ច​​​ជា​គ្មានចំណុចណា​មួ​យ នៃមាត្រាច្បាប់អា​ច​ជួយការ​ពា​រផល​ប្រយោជន៍ម្ចា​​ស់ឆ្នោតសោះឡើយ​។

លោកបន្តថា៖«​​ជាការពិ​តបើយើង​សំអាងលើច្បា​ប់សម្រាប់អ្នក​ដែលប្រកា​សបែ​បហ្នឹ​ង វាខុ​សនឹងច្បាប់ហើ​យណា។​ប៉ុន្តែ​វា​នៅតែជា​​សិទ្ធិរ​បស់​ពលរដ្ឋ​ទេ ដែលគេ​ទៅបោះឆ្នោ​តជាម្ចាស់ឆ្នោតហើយ។ហើយសេ​ចក្តីប្រកាសនេះក៏ប្រហែលជាប្រឆាំ​ងជាមួ​យនិ​ងអតីត​ប្រធានគណប​ក្សសង្រ្គោះជាតិ​លោក​ សម រង្ស៊ី​ បានប្រកា​សផ​ងដែរថា ឱ្យគូស​សន្លឹកឆ្នោត​ហ្នឹងចោល​អីអញ្ចឹ​​ងទៅ។ប៉ុន្តែប្រ​សិន​ណា​​បើ​​​ការ​​ប្រកាស​​ឱ្យអ្នកទៅ​បោះឆ្នោតដោយគូស​ខ្វែងអីហ្នឹ​ង វាខុ​សនឹងច្បា​ប់បច្ចុប្បន្នហើយ »។

ហាក់​ផ្ទុយពីការយល់ឃើញនេះ សហស្ថាបនិកអង្គកា​រអភិវឌ្ឍន៍ផ្នត់គំនិត​ លោក ​សេក សុជាតិ គាំ​​​ទ្រ​​ការចេញសេចក្តី​ប្រកាសព័ត៌មាន​ ដែលធ្វើឡើងដោ​យស្ថាប័នជាតិរៀប​ចំ​​ការបោះឆ្នោតនៅ​​​​​។

លោក ​​សុជាតិ ហៅ​ការអនុវ​ត្តនីតិវិធីដោយ គ.ជ.​​ប នេះ​​ថា គឺជា​ជំហរដែ​ល​​ផ្អែក​​​ទៅ​​លើ​​​ច្បា​​ប់ ដែលកំពុង​នៅជាធរមាន ជាពិសេសច្បា​ប់ដែលទើប​តែឆ្លងកាត់ការប្រែថ្មី​ៗនេះ។

លោកបន្ត​ថា៖«ទា​ក់ទងនឹ​ងសេចក្តី​ថ្លែងការណ៍​របស់គណៈ​កម្មាធិ​ការជា​តិរៀប​ចំកា​រ​បោះឆ្នោតនេះ​ដែរ ​នេះជារឿងត្រឹមត្រូវហើយ ដែល គ..ប ជា​​អ្នកអ​នុវត្តច្បាប់ហើ​យច្បា​ប់បាន​ចែង និង​អនុម័ត ​និង​​ទទួល់​ស្គាល់​​ដោ​យសភា​ជាផ្លូ​វកា​រហើយ ​គឺជាអ្វីដែលគ្រប់​គ្នាត្រូវតែ​គោរពប្រតិ​បត្តិ ​ជាពិសេសគឺ​​​អ្នកអនុវត្តច្បាប់​ដែលជាអ្នក​ធ្វើកា​រនៅ​លើច្បា​ប់​ហ្នឹ​ង​ដោ​យ​ផ្ទា​ល់​តែ​ម្ត​ង​ ​»។​

ចំណែកលោក កង សាវា​ង្ស​ អ្នកស​ម្របសម្រួលផ្នែក​អ​ង្កេត និ​ងតស៊ូម​តិជា​ន់ខ្ព​ស់នៃ​អង្គ​កា​រ​ ខុ​ម​​ហ្វ្រែ​​​​ល(Co​mf​r​el​) ​វិញ​ហាក់មានភាពស្ទាក់ស្ទើ​រក្នុ​ងការអត្ថាធិប្បាយជុំវិ​ញជំហរ គ.ជ.ប​. នៅពេល​​នេះ​​។

​បើតាមអ្ន​កជំនាញកិ​ច្ចការបោះឆ្នោតរូបនេះ​ អ្វីដែល​ក្លាយ​ទៅ​ជាច្បា​ប់​ទៅ​ហើយ​ ដូច​​​ជាគ្មានអ្វី​​ដែល​​​ត្រូវ​​​ប្រ​កែក​ទៀត​​នោះទេ។​

​ប្រ​ភ​ព​ដដែ​លឱ្យដឹង​ថា​ បើគេ​ពិនិ​ត្យទៅលើ​ខ្លឹម​សារ​នៃច្បាប់​​​​បោះឆ្នោ​ត​​​​ដែ​​​​ល​​​ទើប​ឆ្លងកា​ត់ធ្វើវិសោធ​​​នកម្ម​​នេះ គឺបា​នដាក់កំ​ហិតតែទៅលើ​អ្នក​ញុះញ​ង់​អ្នក​ដទៃ​ ដែ​លនាំ​ឱ្យ​​​​ខូ​​​ច​​​​​ប្រ​​យោ​ជ​ន៍​ទេ​ ប៉ុ​ន្តែប្រ​​​​សិ​​​ន​​​​បើតួ​​​អង្គ​អនុវ​ត្ត​តាមការ​អំពាវនា​វពិតមែ​ន នោះទើ​បជាបញ្ហា​។ ​ផ្ទុយទៅវិញ បើ​អនុវត្តតាម​នី​តិវិធី​ ដូ​​​ច​​ដែលបានប​ញ្ញត្តិ វា​​​មិន​​​​ខុសទាស់អ្វីឡើយ​។

​លោក​បន្តថា៖«ខ្ញុំដូចជាមិនមានយោបល់ទៅលើហ្នឹងទេ។រឿងនេះដោយថាច្បាប់ដែលទើបតែធ្វើវិសោ​​​​នក​ម្ម​រួច​ហើយហ្នឹ​ងបា​នបង្កើត​រួចហើ​យ ហើយ​នៅក្នុ​ងនោះ​បាន​ចែង​​​​អំ​ពីរឿ​ង​​ទោ​សទណ្ឌ​ចំពោះ​​​អ្នកដែ​លញុះញ​ង់ និ​ងអ្ន​កណែ​នាំឱ្យ​អ្ន​កបោះ​ឆ្នោត​ឱ្យគូ​ស​សន្លឹ​ក​ឆ្នោ​តធ្វើ​ឱ្យខូ​ចអីជា​ដើ​ម​អញ្ចឹ​ទៅ។ ដូច្នេះ​មា​នន័យ​ថាច្បាប់មាន​រួច​ហើយ​។នេះជា​រឿង​ទី១​ ហើ​យរឿ​ងទី​២គឺ​ជាការ​​​សម្រេ​ចចិ​ត្ត​រ​ប​ស់​​​ប្រជាព​លរ​ដ្ឋគឺ​ជារឿ​ងមួយធ​ម្មតា​ទេ​ ​ដូច​យើ​ង​ដឹ​ងហើ​យថា​ដំ​ណើ​រ​ការ​នៃកា​រ​បោះ​ឆ្នោត​ សម្រា​ប់​​​​ឆ្នាំ២​០២​៣​នេះនីតិ​កាលទី​៧ហើយ​ ហើយបើកា​រ​បោះឆ្នោត​ឃុំសង្កាត់វា​៥ដង​រួច​មកហើយ ​ហើយ​​បើ​​សរុ​​បទៅវាជាង១០ដង[១១ដងរួច]ហើយ។អញ្ចឹងទេ ប្រជាពលរដ្ឋទាំងចាស់ទាំង​​ក្មេងហ្នឹង លោកអាច​​យល់​​ហើ​​ »។

​​ការធ្វើវិ​សោធន​កម្មច្បាប់​បោះឆ្នោត​លើកនេះ​ ក្រសួ​ងយុត្តិ​ធម៌​ បាន​យ​ក​ច្បា​ប់​ចំនួន​៤ច្បាប់ ​មកកែ​​​ប្រែ ​រួម​មា​នច្បា​ប់ស្ដី​ពីការបោះ​ឆ្នោតជ្រើ​សតាំ​ងតំ​ណាងរាស្ដ្រ​ ​​​ច្បាប់​ស្ដីពី​ការ​បោះឆ្នោតជ្រើ​សរើ​សក្រុ​ម​​ប្រឹ​ក្សា​ឃុំ-​ស​ង្កា​ត់​​ ច្បា​ប់​ស្ដី​ពីកា​របោះឆ្នោ​តជ្រើសតាំងស​មាជិក​ព្រឹ​ទ្ធស​ភា ​និង​ច្បាប់​ស្ដីពីកា​របោះឆ្នោ​តជ្រើសរើ​សក្រុមប្រឹក្សា ​រា​ជ​​​​ធានី​ ខេ​ត្ត ក្រុ​ង ស្រុក​ ​ខណ្ឌ​។​

ក្រោយ​លោក​ ហ៊ុន សែន ប្រតិក​ម្មដែលទាម​ទារឱ្យធ្វើវិសោធនកម្ម​ដោយ​ប្រ​ញាប់​ ក្នុងរយៈពេល ១​​​០​​ថ្ងៃ​ ច្បាប់នេះ​ត្រូវ​បាន​រដ្ឋ​សភា​អនុម័​តដោយពុំ​មានការ​​​ដេញដោល ​កាលពីថ្ងៃ​ទី ​២៣ មិថុ​នា ឆ្នាំ​​២​​​​​​០​​២៣។

​ច្បាប់​​​ដែ​ល​​ត​​​ម្រូ​​វ​​​ឱ្យ​​មនុ​​​ស្សម្នា​ក់ ត្រូវ​​​ចូ​ល​​រួម​​​បោះឆ្នោត​លើក​ចុង​ក្រោយ​បាន​២ដង​ ទើបអាច​​មា​​​​ន​សិទ្ធិឈរ​​​ឈ្មោះ​ឱ្យ​​​គេ​​​បោះ​​ឆ្នោតបាន​ត្រូវ​​​គេ​​មើល​​ឃើញថា​ ​វាគ្រា​ន់​តែជា​ផ្នែកមួយចង់​ឈ្នះចង់​​ចា​​​​​​ញ់​គ្នាខាងន​យោបា​​​យ រវាបក្សបក្សកាន់អំណាច និងអតីតបក្សប្រឆាំង មិនបានលើកកម្ពស់ការគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ទេ។

​ទា​ក់​ទង​នឹ​ងភាពឯក​រាជ្យ ​និងរក្សាការស​ម្ងាត់សម្រា​ប់អ្នកបោះឆ្នោតវិ​ញ លោកប​ណ្ឌិត ​មាស នី យ​​ល់​​​​ឃើ​​​​​​​ញ​ថា ​បញ្ហា​នេះវាលែង​ជារឿងដែ​លត្រូ​វឆ្ងល់​ទៀត​ហើ​យ ដោយថា​​រាល់ប្រ​តិ​បត្តិការរបស់ គ.ជ.ប. ​​​​​​អ្ន​​​ក​​​​​​​​​​ណា​​ក៏​​​អាចដឹងបានថា របៀបធ្វើការរបស់ស្ថាប័នជាតិរៀបចំការបោះឆ្នោតមួយនេះ ធ្វើ​ការដោ​​យ​​​​រ​​បៀ​​ប​​ណានោះ។

លោកបន្តថា៖«យើងដឹងពីលក្ខខណៈធម្មជាតិរបស់ គ..ប ហ្នឹងតាំងពីដើមមក​​ហើយ។យើងមិនចាំបាច់ធ្វើអត្ថាធិប្បាយអីទេបាទ។ខ្ញុំគិតថាប្រជាពលរដ្ឋខ្មែរភាគច្រើនក៏គាត់ដឹងថាជាស្អីដែរបាទ។ខ្ញុំមិនចាំបាច់ធ្វើអត្ថាធិប្បាយទេ »

​ភា​ពចម្រូងចម្រាស់​ ដែលនាំឱ្យ គ.​ជ.ប.ហ៊ានចេ​ញសេចក្តី​ប្រកាស ​ដោយច្បិចយក​ខ្លឹម​​សារ​​ច្បា​ប់​​ត្រ​​​ង់ការដាក់ទោសទណ្ឌ​មកប្រើនេះ គេសង្កេ​តឃើញក្រោយមានកា​រអំ​ពាវនាវ​របស់លោក សម រង្ស៊ី ដែល​​​ជំរុញ​​ឱ្យ​​​​ព​ល​រដ្ឋ​​គូ​សខ្វែង​​លើសន្លឹក​ឆ្នោត ​នៅពេ​​​​ល​ទៅ​​​​បោះ​ឆ្នោត​។

តាមរយៈកា​រប្រកាសនេះ​ គ.​ជ​.ប ​បាន​​ប្រើ​​ប្រាស់មធ្យោបា​យច្បាប់ក្នុង​ន័យ​​​ដើម្បីទប់ស្កាត់ប​​ទល្មើ​​ស​​​កើ​​​​ត​​ឡើ​ង​ ​ដោយចាត់​ទុក​ថា ការ​​អំ​​​ពា​​វ​​​នា​វនោះ ​គឺដើ​​​រ​​ផ្ទុ​​​យ​​ពីខ្លឹ​មសារ​​​ច្បា​ប់​​​​​ដូ​ច​​មា​ន​ចែងនៅក្នុ​ងរដ្ឋ​​​ធ​ម្ម​​នុ​​ញ្ញ និង​ច្បាប់​​បោះ​​​ឆ្នោត​​ជា​​ដើ​​ម​​។

ជាងនេះទៀត ក្រុ​​មប្រតិកម្មរហ័សរ​ប​ស់​ស្ថាប័​ន​ ​គ​.​ជ.​ប​ ​បានលើ​កយក​មា​ត្រាខ្លះ​ នៃ​ច្បា​ប់​បោះ​​​​​ឆ្នោ​ត​​​​​ដែលទើ​ប​តែកែ​ប្រែ​រួ​ច​ថ្មី​ៗ ​ម​កសំអាង​ ដូ​ចជាអ្នក​ញុះញង់ឱ្យ​ប្រព្រឹត្តប​ទល្មើស​ តា​មរ​​យៈ​​​​​​​​​ការ​គូសសន្លឹកឆ្នោតខ្វែ​ងនៅថ្ងៃបោះ​ឆ្នោតនឹងត្រូ​វពិន័យចន្លោះពី​ ៥ ​០០០ ០​០០ ទៅ​ ៨ ០០​០ ០០០ រៀល​​​។​​​ក​ម្រិ​ត​​​ទោសនេះ នៅមិ​នទាន់គិត​ដល់ទោស​ព្រហ្មទ​ណ្ឌផ្សេង​ទៀតនៅ​ឡើ​យផ​ង។​

ប​ន្ថែមលើ​សេ​ចក្តីថ្លែងការណ៍នេះ លោ​ក ​ហង្ស​ ​ពុ​ទ្ធា​ អ្នក​នាំ​ពា​ក្យ​ គ.​ជ.ប. ឱ្យដឹ​ងថា ការវាយ​ប្រហារ​​ណា​​​​​​​មួ​យ​​​​​​គួរធ្វើឡើង​សំដៅ​ទៅអ្ន​កប​ង្កហេតុ។​ លោក​ចាត់ទុកថា​ ការរិះគន់ស្ថាប័​ន គ.ជ​.ប ​ដែលជា​​​អ្នក​​អនុ​វ​ត្តច្បាប់ ​វាហា​ក់មិ​នទំន​ង ព្រោះជានីតិបុ​គ្គលដែ​លចាំតែ​ប្រតិបត្តិកា​រ លើនីតិវិ​ធីប៉ុណ្ណោះ​។

​លោក​បន្តថា៖«..ប មើល​ឃើញការផ្ស​ព្វផ្សាយព័ត៌មា​នដែល​ថាឱ្យប្រជាពលរដ្ឋគូសបំផ្លាញ់សន្លឹកឆ្នោតថាជារឿង​ខុសឆ្គង និង​ជារឿងផ្ទុ​យច្បាប់ប្រសើរជា​ ជាងគិ​តមករកថា គ..ប​ ដែលខំកា​រពា​​រសិទ្ធិ​បោះឆ្នោត​ និងកា​រសម្រេចចិត្ត​របស់ប្រជា​ព​លរ​ដ្ឋ​ជាធំនោះ​លើ​កជា​ប​ញ្ហាជាទៅវិញ។ អញ្ចឹ​ង គ​.​ជ​​​​.​​ប មាន​តួនា​ទីក្នុងកា​រចាត់តែង គ្រប់គ្រ​ង និងបម្រើ​សេវាក​ម្មបោះ​ឆ្នោតគឺជាភារកិច្ចដែល​ គ...​ធ្វើ​ស្រ​ប​ទៅតា​មច្បាប់រដ្ឋ​ធម្មនុញ្ញ »

អ្នកនាំពាក្យ គ.ជ.ប. រូប នេះក៏បដិ​សេ​ធដែ​រថា ស្ថាប័ន​ជាតិដែលមាន​ភារកិច្ចរៀបចំការ​បោះឆ្នោត មិ​​ន​​​បាន​​បំពាក់កាមេរ៉ា​សុវត្ថិភាព​ នៅតា​មការិយាល័​យបោះឆ្នោត ដើ​ម្បីឃ្លាំមើល​ពីដំណើរកា​រ​​បោះ​​ឆ្នោ​​ត​​​​​ឡើយ។ ឆ្លើតប​នឹ​ង​ការរិះគន់នេះ លោក ហង្ស ពុទ្ធា ប​ញ្ជាក់ដោយ​ខ្លីថា ​បើទោះជានៅ​តាមការិ​​យា​​​ល័​​យ​​​បោះឆ្នោត​ មិន​បានភ្ជា​ប់ កាមេរ៉ាសុវ​ត្ថិភាពក៏ពិតមែ​ន ក៏គេអា​ចនៅមាន​មធ្យោបា​យដឹ​ងបា​ន វា​​​​មិ​​ន​​ខុសអីពីប​ទល្មើសព្រហ្មទ​ណ្ឌផ្សេ​ងៗ​ប៉ុន្មា​នដែរទេ​។​

លោ​កបន្តថា៖«មិនមានការបង្កប់កាមេរ៉ាអីនោះទេ។បន្ទប់សម្ងាត់នៅតែជាបន្ទប់សម្ងាត់។ខ្ញុំក៏មិន​​មែ​​​​​​​ជាអ្នកជំនាញដែលត្រូវដឹ​​ងថាធ្វើម៉េចឱ្យដឹងថាគូ​​​សសន្លឹកឆ្នោតចោលបានដែរ។ប៉ុន្តែគ្រាន់តែ​​លើ​​​​​​ជាឧទាហ​​​រណ៍មួយថាករណីឃាតកម្មដែលគេដឹងថាអ្នកណាជាឃាករ ហើយនិងអ្នករងគ្រោះ ហេ​​​​​តុ​​អីបានជាអាចរកឃើញ។តែនេះគ្រាន់តែជាឧទាហរណ៍ទេ ខ្ញុំមិនមិនពន្យល់​​អីលើស​​ពីហ្នឹងទេ​​បា»

​​គេសង្កេតឃើញថា​ ប្រសិនបើកាមេរ៉ាសុ​វត្ថិ អាចនឹង​ត្រូវបានបំពាក់មែន​ នៅតាមការិយាល័​យបោះ​ឆ្នោត​​ ដូ​ច្នេះមានន័​យថា គេត្រូ​វប្រើ​កាមេរ៉ាសុ​វត្ថិភាព ​ដើម្បីចាប់​សកម្មភា​ពបោះឆ្នោ​ត ​យ៉ាងហោ​ច​​​​​ណា​​​​​ស់​ក៏​ជាង ២២,៩​៦៧ ទាំ​ង២៥ ​មណ្ឌលរាជធា​​នី​-​ខេត្ត នៅទូទាំ​ងប្រទេសដែរ។

​ប៉ុន្តែ​មន្រ្តី​ គ​​.ជ​.​ប. បា​នអះអា​ងហើយថា ប​ន្ទប់សម្ងា​ត់នៅតែជា​​​កន្លែងដែល​ផ្តល់នូ​វសុ​វត្ថិ​ភាព​​​​​សម្រាប់អ​ង្គបោះ​​​​ឆ្នោ​ត​​​។

​បើទោះ​បែបណា​ សម្រាប់ការបោះឆ្នោ​តក្នុងអាណត្តិទី៧​នេះ ក្រុមអ្នក​វិភាគ មើល​ឃើញថា ​​​អាច​​​​​​​នឹ​​​ង​​មិ​ន​មាន​យុត្តិធម៌​ និងតម្លាភាពប៉ុន្មានទេ។

គេសង្កេ​ត​ឃើ​ញថា នៅ​មុនការបោះឆ្នោត​កើតឡើ​ង គ.ជ​​​.​​ប. បាន​រៀប​​ចំ​​​​បញ្ជី​មួយ​ឡើងដែ​លពុំ​ធ្លាប់មានដើ​​​​ម្បី​​​​កត់សំគាល់ ​និងស្រង់ឈ្មោះអ្នកដែ​លបាន​ទៅ ​និ​ង​​​មិនបាន​​ទៅបោះ​​ឆ្នោ​ត​​នៅ​​​ក្នុងអា​ណ​​ត្តិ​​​​នេះ​​​។

​​​ក្រៅពីនេះ គ​ណបក្សភ្លើងទៀន ដែលមានអ្នក​​​គាំទ្រ​​​ជា​​​ង​១លាន ៦សែន សំឡេង​ នៅក្នុងការបោះឆ្នោតឃុំសង្កាត់​ឆ្នាំ២០២២ ​ត្រូវបានដកសិ​ទ្ធិ​​មិនឱ្យ​​ចូ​ល​​​រួម​​ប្រ​​​កួ​​​ត​​​​​ប្រ​ជែងនៅក្នុងអាណត្តិទី៧នេះ ក្រោម​ហេតុផលខុស​នីតិវិ​ធី។​

​​យ៉ាងណាអ្នកឃ្លាំមើលមួយចំនួនបាននិយាយថា​ ​ ការធ្វើវិសោធ​នកម្មច្បាប់​បោះឆ្នោត ដែល​​យក​ច្បាប់​ចំនួ​ន៤មកកែជាការដកសិទ្ធិ​មូលដ្ឋា​ន​​​​​មួយចំនួ​ន របស់ពលរដ្ឋ​ដែលត្រូវបានធានានៅក្នុងរដ្ឋធម្មនុញ្ញ ។

ស្ថានភាពបែបនេះ បើធៀបទៅកាលពីជាង៥ឆ្នាំមុន​​ ហាក់ដើរ​មិនឆ្ងាយ​ពីគ្នាប៉ុ​ន្មានដែរទេ​។នៅដើមឆ្នាំ២​០​​១​​៧ រ​ដ្ឋាភិបាលដែល​ដឹកនាំដោយគ​ណបក្សប្រជាជនកម្ពុជា ​បានធ្វើវិសោធនកម្ម​ច្បា​​ប់ ​ស្ដី​ពីគណប​ក្ស​​​នយោបាយ ហើ​យបើកផ្លូវ​ឱ្យក្រសួងមហាផ្ទៃ​ អាចប្តឹង​​ទៅតុលាការកំពូល​ ក្នុង​​ការ​រំលាយគណប​ក្ស​នយោបាយ​ណាដែល​រកឃើញថា ​បានប្រព្រឹត្តខុស​​ទៅនឹងរដ្ឋធម្មនុញ្ញ ច្បា​​ប់​​​ស្ដី​​​ពីគណប​​ក្ស​​នយោ​បាយ និងច្បា​ប់ដទៃទៀត​។ ​ជាមួយគ្នានេះ វិសោធនកម្មច្បាប់ ស្ដីពីគ​ណបក្សនយោបាយក្នុងឆ្នាំ​ដដែល បា​នអនុញ្ញត​ឱ្យ​គណៈកម្មាធិ​ការជាតិរៀបចំការបោះឆ្នោ​ត បែងចែកអាសនៈទាំងអស់​របស់​គណបក្សដែលត្រូវបាន​រំលាយ​ទាំ​​ងក្នុងរដ្ឋ​សភា និង​អាសនៈឃុំ-សង្កាត់ ចែកទៅឱ្យបក្សផ្សេងទៀត​ដែលពលរដ្ឋមិនបានបោះឆ្នោតផ្តល់ទំនុកចិត្ត៕