អ្នកជំនាញកិច្ចការបោះឆ្នោត សង្កេតឃើញថា មានភាពមិនប្រក្រតីមួយចំនួន​​បានកើតឡើងនៅ​​អំ​ឡុ​ង​​ពេ​​ល​​​​​​យុ​ទ្ធនាការឃោសនាស្វែងរកការគាំទ្រនេះ ដោយរថយន្តខ្លះត្រូវគេដកស្លាកលេខចេញ និ​ង​រថយន្តខ្លះ​​ទៀ​​​​​​ត​​ប្រើប្រាស់ស្កុតដើម្បីបិទបាំងទៅលើស្លាកលេខ ជាហេតុនាំឱ្យមានមន្ទិល​​សង្ស័យ​​អំ​ពីតម្លាភាព នៃកា​​រ​​ប្រើ​​ប្រាស់​​យានយន្តធ្វើជាមធ្យោបាយនៃការឃោសនា របស់គណប​ក្សគ្រប់​​គ្រ​​ង​​​អំ​​ណា​​​​ច ដែលអាចមានភាព​​មិន​​សុ​​​ចរិត។

មន្រ្តីសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិជាន់ខ្ពស់ នៃអង្គារខុមហ្វ្រែល លោក កន សាវាង្ស បាន​​ប្រាប់ Ne​​wsroom Cam​b​​odia កាលពីថ្ងៃអាទិត្យថា ក្នុងរយៈពេលយុទ្ធនាការឃោសនា​​ស្វែងរក​​សំឡេង​​ឆ្នោត សង្កេត​​ឃើ​​​ញ មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលប្រើប្រាស់រថយន្តខ្លះ ធ្វើជាមធ្យោ​​បាយ​​​ឃោសនា ដោយពុំ​​មា​ន​​បំពាក់ស្លាកលេខ។ទន្ទឹមនឹងនេះ មានរថយន្តខ្លះទៀតត្រង់ស្លាកលេខ ត្រូវបិទបាំងដោយស្កុតជាដើម ដែលហាក់បង្ហាញពីភាពលាក់បាំងអ្វីម្យ៉ាង នៅអំឡុងពេលចុះ​​ឃោ​​សនា ស្វែងរកការគាំទ្រនេះ។

បើតាម អ្នកជំនាញកិច្ចការបោះឆ្នោតរូបនេះ អះអាងថា ចំពោះរថយន្តដែលមាន​​បំពាក់ស្លាកលេខ​​រដ្ឋ វិញ គឺរកមិនឃើញថាមានគេយកទៅប្រើប្រាស់ ដើម្បីធ្វើជាមធ្យោបាយនៃការឃោសនាទេ ក្នុង​​រ​​​យៈពេលនេះ។

លោកបន្តថា«យើងដូចជាមិនមានកត់សំគាល់ឃើញករណីឡានរដ្ឋនោះទេ។ប៉ុន្តែអ្វីដែលជាកត់សំគាល់គឺឃើញឡានដែលគេដោះស្លាកលេខចេញ។អានេះយើងឃើញមាន។បញ្ហានេះយើងឃើញមា​​នបីបួនករណីដែរដែលយើងឃើញ។តែបើថាដូចជាមានស្លាកលេខរដ្ឋតែម្តង អាហ្នឹងគឺយើងដូ​ច​​មើ​លមិន​​ឃើញទេ។តែ​​យើ​​ង​​គ្រាន់​​តែឃើញមានកា​រឆ្លងឆ្លើយគ្នាតាមប្រព័ន្ធព័ត៌មាន »។

គិតមកដល់ថ្ងៃទី ១៦ ខែ កក្កដា ការឃោសនាបោះឆ្នោតបោះឆ្នោត ប្រព្រឹត្តទៅមានរយៈពេល ១​៦​​ថ្ងៃហើយ គិតចាប់ពីថ្ងៃទី ១ ខែកក្កដា មក។​ប្រតិទិនដែលចេញដោយស្ថាប័ន​​ជាតិរៀប​​ចំកា​​​រ​​បោះ​ឆ្នោត បាន​​កំ​​ណត់រយៈពេល ២១ ថ្ងៃ ដែលបើកផ្លូវឱ្យគណបក្សនយោបាយ អាចមានសិទ្ធិ​​ធ្វើ​​យុ​​ទ្ធនាការ ស្វែងរកការគាំ​​ទ្រ​​​​ពី​​ម្ចាស់ឆ្នោត។

ចំណែក ប្រកា ៧.៤ នៃសេចក្តីណែនាំអំពីការឃោសនាបោះឆ្នោត ដែលកំណត់ដោយ គ.ជ.ប ប​ញ្ជាក់ថា ការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ ដើម្បីធ្វើសកម្មភាព​​ឃោ​​ស​​នាបោះឆ្នោត ប​ម្រើឱ្យគណបក្សនយោបាយណាមួយ ត្រូវបានហាមឃាត់។​​មធ្យោបាយ​​ដឹកជ​ញ្ជូន ដែលចាត់ទុកថា​​ជា​​ទ្រព្យ​សម្បត្តិរបស់រដ្ឋ មានដូចជា រថយន្ត ទោចក្រយានយន្ត និងជលយាន្ត​​គ្រប់ប្រភេទ ដែលប្រើស្លាក​​លេ​ខ​​ស​ញ្ញារាជការ ឬ/និងរដ្ឋ រដ្ឋាភិបាល នគរបាល និងខេមរភូមិន្ទជា​​ដើម​។

សម្រាប់យុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោត នៅអាណត្តិទី៧នេះ គេសង្កេត​​ឃើញ​​គណ​​ប​ក្ស​​​​​ប្រ​ជា​ជន​​កម្ពុ​ជា មានសកម្មភាពឃោសនាផុសផុល និងមាន​ធនធាននៃការឃោ​​សនា​​ច្រើ​នជា​​ង​គេ បើ​​ធៀ​​ប​​នឹងបក្ស​​ន​​យោ​​បាយ ១៧ផ្សេងទៀត។នៅតាមស្តុប កាច់ជ្រុង និងទីសា​​ធារណៈ​​ដទៃ​​ទៀ​ត ឆា​ក​តន្រ្តីត្រូវ​​បាន​​គរៀ​​ប​​ចំ​​ក្នុង​​លក្ខណៈខ្នាតមធ្យម ដើម្បីប្រគុំឃោ​សនាពីគោលនយោ​​បាយរបស់​បក្ស​​។ហើយ​ភាពលេចធ្លោ នៅក្នុងថ្ងៃឃោសនានេះ គេសង្កេតឃើញ គណបក្សប្រជាជនកម្ពុជា មានសកម្មភាព​​ម​​​​មា​​ញ​​ញឹ​ក​ជាងគេ ទាំងនៅទីប្រជុំ និងជនបទ។

ក្រៅពីមានក្បូនហែរនៅតាមដងផ្លូវរបស់គណបក្សកាន់អំណាច ដែលមានអ្នក​​ចូ​លរួម​​ច្រើន​​កុះ​ក​​រ​​​ហើ​​យ ចំណែកបដា​​​ដែលអម​ដោ​យ​គោលនយោបាយបក្សវិញ ក៏ត្រូវបានគេ​​ចង​​ព្រោ​ង​​​ព្រាតដែរ មិ​​ន​​​ថា​ទី​​ក្រុង ឬជនបទទេ។

 សកម្មភាពដូចគ្នានេះ នៅក្នុងថ្ងៃឃោសនាស្វែងរកសំឡេងគាំទ្រ បើធៀបនឹងបក្សនយោ​​បាយ​​ដ​​ទៃ​ទៀត ហាក់មិនសូវឃើញមានសកម្មភាពហែរ ក្នុងទ្រង់ទ្រាយធំបែបនេះទេ។

ប្រាប់អ្នក News​​r​o​​​​o​​m Cambodia នៅ​​ចំថ្ងៃបើកយុទ្ធនាការហែក្បូន អ្នកគាំទ្រ គណបក្សសំបុកឃ្មុំ​​ស​ង្គមប្រ​​ជា​​ធិប​​តេ​​យ្យ ឱ្យដឹងថា ការជ្រើស​​រើ​ស​​​វិធី​​ចែកខិតប័ណ្ណនេះ ដោយសារគណបក្ស​​មិនសូ​​វ​​​មា​​​​​នធនធាន។

ទាក់ទ​ងការចាយលុយ នៅអំឡុងពេលបោះឆ្នោតនេះ ក្រុមអង្គការមិនមែនរដ្ឋាភិបាល ធ្លាប់ទាម​​ទា​​រឱ្យ គ.​​ជ​​.ប បាន​កំណត់ពីទំហំថវិកាដែលគណបក្សនយោបាយនីមួយៗ ត្រូវប្រើសម្រាប់​​ថ្ងៃ​​បោះ​​ឆ្នោ​​​​ត​​។​​កា​​រស្នើ​​សុំ​​នេះ សង្គ​​មស៊ីវិល យល់ឃើញថា គឺដើម្បីឱ្យការចាត់ចែងថវិកា មានតម្លាភាពស្មើ​​ៗ​​គ្នា ចៀសវាងគណប​ក្ស​​​ដែ​​ល​​មា​​ន​ធនធានច្រើន អាចមានលទ្ធភាពឃោសនាបានល្អ និងលើសលប់​​ជា​​​​​ងបក្ស​​ដែលគ្មានធនធាន។

អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក សោម សូរីដា មានប្រ​​សាស​​ន៍​​ថា ប្រសិនបើរកឃើញមានរថយន្តបំពាក់ស្លាកលេខរដ្ឋ ឬរថយន្តដែលមានមន្ទិលសង្ស័យ​ អាច​​ដា​​​​ក់​បណ្តឹងប្រឆាំងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋនេះបានទៅគណៈកម្មការឃុំ-សង្កាត់រៀបចំ​​ការ​​បោះ​​​​​​​ឆ្នោត។

បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ ករណីប្រើរថយន្តដែលមានស្លាកលេខរដ្ឋ ឬរថយន្តដែលគួរឱ្យសង្ស័យ យកទៅឃោសនាស្វែងរកសំឡេងឆ្នោត គឺជាការប្រព្រឹត្តផ្ទុយទៅនឹងច្បាប់ហើយ។

លោកបន្តថា«ករណីនេះអាចត្រូវគេប្តឹងទៅគណៈកម្មការឃុំរៀបចំការបោះឆ្នោត ដែលជាយន្ត​​​ការ​​ដោះស្រាយដំបូង។អញ្ចឹងនៅក្នុងច្បាប់ជំពូកទី១០ហ្នឹងគឺមានចែងអំពីការណែនាំឱ្យបញ្ឈប់អំពីសកម្មភាពហ្នឹង។នេះជាជំហានទី១ ហើយរឿងទី២បើគាត់នៅ​​តែបន្តប្រើប្រាស់ទៀតគាត់​​នឹងរងការ​​ពិ​ន័​​​យ។មន្រ្តី គ.ជ.ប គាត់ជាអ្នកទទួលដោះស្រាយបណ្តឹង អញ្ចឹងអ្នកប្តឹងជាប្រជាពលរដ្ឋ ឬជនណា​​​ក៏​​​ដោយគឺមានសិទ្ធិប្តឹងចំពោះករណីដែលមានបុគ្គលប្រើប្រាស់មធ្យោបាយរដ្ឋ ដើម្បីធ្វើសកម្មភាព​​ឃោ​​សនា »។

សារព័ត៌មាន Newsroom Cambodia មិនអាចសុំការបំភ្លឺបានភ្លាមៗទេ នៅថ្ងៃនេះ ពីលោក សុខ ឥសាន​ អ្នក​​​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា។

បើទោះបែបណា គណបក្សកាន់អំណាច ធ្លាប់ថ្លែងការពារក្នុងពេលកន្លងទៅថា គ្រប់ក្បួនហែរ​​នៅ​​ថ្ងៃ​​​​ឃោសនាស្វែងរកសំឡេងឆ្នោត គណបក្សគ្រប់គ្រងអំណាច ពុំមានសមាជិកណាម្នាក់ បានប្រើ​​ប្រា​​ស់​​​​មធ្យោបាយរបស់រដ្ឋ ដើម្បីបម្រើឱ្យការឃោសនាម្តងណាឡើយ។

បន្ថែមពីលើនេះទៀត គណបក្សចាស់វស្សាមួយនេះ មានធនធាន និងថវិកាគ្រប់គ្រាន់ក្នុង​​កា​​​របំ​​ពេ​​ញ​​កិច្ចការរបស់ខ្លួន ហើយអនុវត្តដោយជាប់លាប់ទៅនឹងគោលការណ៍ និងនីតិវិធីច្បាប់​​ដែល​​មាន​​ជា​​ធរមាន។ ការអះអាងរបស់លោក សម គន្ធាមី នាយប្រតិបត្តិអង្គការ និកហ្វិក ដូចគ្នាទៅនឹងការរក​​ឃើញ​​រប​​ស់​​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែរថា ក្នុងរយៈពេល​​យុទ្ធនាការឃោស​​នាស្វែងរ​​ក​​​សំ​​ឡេ​​​​ងគាំទ្រ គិតចាប់ពីថ្ងៃទី ១ ខែ កក្កដា កន្លងទៅនេះ សភាពការណ៍សម្រាប់ហែរក្បួន របស់គណ​​បក្ស​​ន​​យោបាយ​ប្រព្រឹត្តទៅជាធម្មតា គ្មានអំពើហិង្សាកើតឡើង។ក្រៅពីនេះទៀត គណបក្សន​​យោ​​បាយ ដែលចូលរួមប្រកួតប្រជែងទាំង ១៨ គណបក្សសម្រាប់អាណត្តិទី៧នេះ គោរព និងអនុវត្ត​​ដោ​​យខ្ជាប់ខ្ជួនទៅ​​តាមវិធានដូចដែលបានកំណត់របស់ស្ថាប័នជាតិរៀបចំការបោះឆ្នោត៕