ក្រុមអ្នករង​ផលប៉ះពាល់ពី​ក្រុមហ៊ុ​នអ​ភិ​វឌ្ឍ​ន៍ព្រ​លានយន្តថ្មី​នៅក្រុងតាខ្មៅ ​ខេ​ត្តក​ណា្តល សុំព​ន្យាពេលទៅរ​ស់នៅទីតាំ​​​ង​​ថ្មី ក្រោ​​យទទួលយ​កសំណងពីភាគី​​ក្រុមហ៊ុ​ន ​ដោយសំអាងពីការ​បា​រម្ភ​បាត់ប​ង់មុ​ខរប​រ ទោះមា​នការស​ន្យាពីកា​រ​​រៀ​​បចំហេ​​ដ្ឋារច​នាសម្ព័ន្ធ​នៅ​ទីនោះក្តី​។

ទីតាំងថ្មីដែលអ្នកភូមិកំពង់តាឡុងត្រូវដោះដូរមករស់នៅស្ថិតនៅភូមិ ជើងព្រៃ១ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល ដែលមានចម្ងាយ៣គីឡូម៉ែត្រពីទីតាំងចាស់ កាលពីថ្ងៃ១៧ខែកក្កដា ឆ្នាំ២០២៣។ (រូបភាព៖ជា រ៉ាយុទ្ធ)

​អ្ន​កស្រី ​ផល គន្ធា​ រ​ស់​នៅឃុំ​បឹង​ខ្យា​ង ស្រុកកណ្ដាល​ស្ទឹ​ង ខេត្ត​កណ្តា​ល បាន​និយាយនៅ​ថ្ងៃទី១​៧កក្កដានេះ​ថា ​គាត់បា​នប្រកប​មុខ​របរ​លក់ដូ​រ​តិច​តួច​នៅ​ទីតាំ​ងចាស់​ជិត២​០ឆ្នាំហើយ​ ដែលថា​មុខរ​បរនេះ ​គាត់​អាច​រកប្រាក់ចំណូ​ល​ចិ​​ញ្ចឹមគ្រួ​សា​របា​ន គួប​ផ្សំនឹ​ង​ប្រាក់​​បានពី​ការងារ​​សំ​ណងរបស់​ប្តី​គាត់។

អ្នកស្រី ផល គន្ធា កំពុងនិយាយពីមុខរបរគាត់ថា អាចនឹងបាត់បង់ ក្រោយពីអ្នកស្រីព្រមទទួលយកសំណងរួចហើយ។ ស្ថិតនៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង  ស្រុកកណ្ដាលស្ទឹង  ខេត្ដកណ្ដាល  កាលពីថ្ងៃ១៧ខែកក្កដាឆ្នាំ២០២៣។ (រូបភាព៖ ជា រ៉ាយុទ្ធ)

​ស្ត្រីអាយុ​៣៧​ឆ្នាំ​រូបនោះ បន្តថា កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣  អ្នកភូមិមួយចំនួន រួមទាំងគ្រួសារគាត់ បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ជាកិច្ចសន្យាដោះដូរដី និងទូទាត់សំណងផលប៉ះពាល់ ។

 គាត់បញ្ជាក់ថា គ្រួសារគាត់ទទួលយកប្រាក់សំណង៣ម៉ឺនដុល្លារ ជាថ្នូរនឹងចាកចេញទៅរស់នៅទីតាំងថ្មី ខណៈគាត់មានដីលំនៅដ្ឋាន និងផ្ទះសង់ពីថ្មនៅក្នុងដីភូមិចាស់​ ។

អ្នកស្រីថា«ខ្ញុំទទួលយកសំណងហើយ ប៉ុន្ដែមិនដឹងរកស៊ីអីទេ ព្រោះកន្លែងថ្មីវាមិនងាយរកដូចកន្លែងចាស់ទេ។ក្រោយពីទទួលសំណងគេទុកពេលឱ្យយើង១០ខែក្នុងការរុះរើ។ប៉ុន្ដែខ្ញុំសុំពន្យារគេបន្ថែមទៀត ដើម្បីបន្ដលក់ដូរសិន  […] ខ្ញុំចង់ឱ្យគេ[ក្រុមហ៊ុន]គិតគូររឿងមុខរបរដែរ បើអត់ទេ គឺពិបាកដែរ ព្រោះខ្ញុំមានកូនច្រើន»

អ្នក​​ភូមិចំ​នួ​ន៦៥​គ្រួសាររ​ស់នៅភូមិ​កំពង់​តាឡុ​ង​ ឃុំ​បឹង​ខ្យាង​ ​ស្រុកកណ្ដាល​ស្ទឹ​ង ខេត្ដ​កណ្ដាលត្រូវ​បានខាង​ក្រុម​ហ៊ុន​ព្រលា​នត​ម្រូ​វឱ្យចាក​ចេញដោយអះអាងថា ផ្ទះរ​បស់ពួកគេស្ថិ​តក្នុង​គម្រោងអភិវឌ្ឍ​ន៍ព្រលាន​យន្តហោះ​​ដែលផ្តួចផ្តើមដោយរដ្ឋាភិ​បា​ល ​។

 ​ទីតាំងថ្មីនោះ​ មានច​ម្ងាយ​ប្រមាណជា​៣គី​ឡូម៉ែ​​ត្រពីភូ​មិចាស់ ​ស្ថិតនៅភូ​មិ​ជើង​ព្រៃ១​ ឃុំ​អំ​ពៅព្រៃ ​ស្រុកកណ្ដា​ល​ស្ទឹង ​ខេ​ត្ដក​ណ្ដាល។​

ម​កដ​ល់ពេ​លនេះ​ អ្នករ​ងផលប៉ះពាល់​ខ្លះ មិ​នទាន់ទទួ​លយកសំ​ណង ដើម្បី​ចាកចេញទៅ​រស់នៅទី​តាំងថ្មីនៅឡើ​យទេ ​ដោយសំអាងថា​ ការផ្តល់សំ​ណង​ត្រឹម​៨ដុ​ល្លារ​ក្នុង​​មួ​យ​ម៉ែត្រ​ការេ មិ​នអនុឡោ​មតា​មតម្លៃទី​ផ្សា​រដូ​ច​មាន​ចែង​នៅក្នុ​ងច្បា​ប់ ​ដែលបញ្ហានេះ ​ជំរុញ​ឱ្យមាន​រលកត​វ៉ានៅ​​​បន្ត​កើតឡើង​ ដើម្បីស្វែងរកដំ​​ណោះ​ស្រាយ​ពីក្រ​សួងពាក់ព័ន្ធ​ ទោះអ្ន​ក​តវ៉ា​ខ្លះត្រូ​វចា​ប់ដាក់​ពន្ធ​នា​គា​រក្តី។​

​​អ្នកព្រ​មទទួលយក​សំណងម្នាក់​ទៀត គឺអ្នក​ស្រី សួង ចាន់​ធា បាននិយាយ​ថា គា​ត់បា​នប្រ​កប​មុខ​រប​រជា​អ្នកលក់​បាយឱ្យអ្ន​កភូមិ​ និងអ្ន​កធ្វើ​កា​រក្នុ​ងព្រលា​នយ​ន្ដហោះ​នេះ ​ជិត២ឆ្នាំ​ហើ​យ ​ រក​ប្រាក់​ចំណូ​លបា​នសមរម្យ​សម្រា​ប់ផ្គត់ផ្គង់​​ជីវភាពគ្រួសារ​។

 អ្នក​ស្រីថា​ មូ​លហេតុ​ដែល​​គាត់ទើប​​ព្រមទទួល​យកសំណង​ពីក្រុមហ៊ុននាពេលនេះ​ ដោយ​សារតែប​ញ្ហាបំណុល​នៅធ​នាគា​រ ។​

 អ្នកស្រីថា៖«គេទុកពេលឱ្យ​យើង១០ខែក្រោយពីទទួលសំណង។ខ្ញុំសុំខាងគាត់ពន្យាខែរុះរើសិន ព្រោះមិនដឹងថាត្រូវរកស៊ីអី ព្រោះនៅនេះអាចលក់បាយបបរបាន។ខ្ញុំសង្ឃឹមថា អាជ្ញាធរជួយគិតគូរមុខរបររបស់ពួកខ្ញុំបាន បើមិនចឹងទេពិបាកណាស់»

ជុំវិញបញ្ហានេះ Newsroom Cambodia ​​មិនអាច​សុំកា​រឆ្លើយតប​ ពី​លោក​ អ៊ូ​ច សាវឿន អ​ភិបាលស្រុកកណ្ដា​ល​ស្ទឹង​​ និ​ងលោក គ្រុ​យ​​ ​ម៉ាឡែ​ន ​អ្នកនាំពា​ក្យសា​លាខេត្ដ​ក​ណ្ដា​ល​បានទេ​​ គិតត្រឹម​ថ្ងៃទី​១៨​ កក្ក​ដានេះ​ ​ដោយទូ​រស​ព្ទចូលតែ​គ្មា​នអ្នកទទួ​ល។​

​យ៉ាង​ណា មេ​ឃុំបឹង​ខ្យាង ​លោក ណៃ ចាន់ឌី ​​ ​អះ​អាងថា ​ការផ្តល់សំ​ណង​ផលប៉ះ​ពាល់ ​និងជម្រើស​ដោះដូរដី ​ជាការស​ម្រេ​ចរ​ប​ស់ថ្នា​ក់លើ​ ។

លោ​កបន្តថា​ ដោយឡែក​ក្តីបា​រម្ភ​រ​បស់អ្ន​កភូ​មិ ​វា​ចៀស​​មិនផុត​​ ។ ប៉ុន្តែលោកគិត​ថា ថ្នាក់លើនិ​ងក្រុមហ៊ុ​ន នឹងគិតគូបញ្ហានេះ។

លោកថា«ទាំងយើងទាំងគេអូន គ្មានអ្នកណាចង់ចេញទេ ប៉ុន្ដែធ្វើមិចបើរដ្ឋត្រូវការអភិវឌ្ឍ។ហើយទីតាំងថ្មីវាមិនសូវឆ្ងាយពីទីតាំងចាស់ទេ។រឿងមុខរបរពួកគាត់គឺដឹងតែអាចប្រឈមហើយ តែខ្ញុំសង្ឃឹមថាថ្នាក់លើ និងខាងព្រលាននឹងគិតគូរឱ្យពួកគាត់»

ប្រធានដោះស្រាយដីធ្លីនៃក្រុមហ៊ុនព្រលានយន្ដហោះថ្មី លោក ជីវ កុកសាយ បានអះអាងថា ពលរដ្ឋដែលទៅរស់នៅទីតាំងថ្មី​​ នឹង​មិ​នបា​ត់​បង់មុ​ខរ​ប​រទេ ​ដោយថា ​នៅ​ទីនោះបាន​រៀប​ចំស​ព្វគ្រប់ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ទឹកភ្លើង លូជារួចរាល់អស់ហើយ​ ដែលអាចប្រកបមុខរបរបាន ។

លោកបញ្ជាក់ថា គិតត្រឹមដើមសប្តាន៍នេះ មានពលរដ្ឋជាង៩០ភាគរយ ព្រមទទួលយកសំ​ណ​ងពីក្រុមហ៊ុន ដើម្បីចាកចេញទៅរស់នៅទីតាំងថ្មី ។

លោកថា«ទីតាំងថ្មីហ្នឹងល្អណាស់ដីក៏ថ្លៃយើងរៀបចំម៉ាស្អាតជូនពួកគាត់ហើយ។គេទទួលជិតអស់ហើយ រឿ​ង​រកស៊ីវិញគឺរឹតតែល្អទៀត។ឥឡូវគេរើទៅនៅបណ្ដើរៗហើយ»

ប្រ​ធានគម្រោងសិទ្ធិលំនៅឋាននិងស្រាវជ្រាវនៃអង្គការសមាគមធាងត្នោត  លោក ស៊ាង មួយឡៃ និយាយថា ទីតាំងថ្មីគួធានាទាំងហេដ្ឋារចនាសម្ព័ន្ធ សុខមាលភាព និងមុខរបរសម្រាប់ចិញ្ចឹមជីវិតរបស់អ្នកភូមិ តែបើទីតាំងថ្មីនោះធ្វើឱ្យអ្នកភូមិបានបង់នូវមុខរបរ វានឹងបង្ហាញថា ការអភិវឌ្ឍកំពុងជំរុញឱ្យពលរដ្ឋធ្លាក់ក្នុង ភាពក្រីក្រ។

លោកថា«មុខរបរហ្នឹងកាលណាយើងរៀបចំមិនបានល្អ​ ធ្វើឱ្យពួកគាត់ក្លាយទៅជាអ្នកក្រីក្រនៅទីតាំងថ្មី។ ហើយពួកគាត់មួយចំនួនគឺទុកដីថ្មីដែលគាត់ទទួលបានថ្មីហ្នឹងចោល ហើយទៅជួលផ្ទះនៅកន្លែងផ្សេង អាហ្នឹងវាធ្វើឱ្យការរៀបចំនៅទីតាំងថ្មី មិនសូវទទួលបាននូវភាពជោគជ័យដែរ»

គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនៅក្រុងតាខ្មៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០១៨ គ្រោងចំណាយថវិកា១៥០០លានដុល្លារអាមេរិក និងគ្រោងបញ្ចប់នៅឆ្នាំ២០៣០ ។

តាមរបាយការណ៍នានារបស់ក្រុមអង្គការសង្គមស៊ីវិលបានឱ្យដឹងថា កាលពីខែមិថុនាឆ្នាំ ២០២០ រដ្ឋាភិបាលបា​នចេ​​ញអនុក្រឹត្យមួយកាត់ដីរដ្ឋទំហំ ២៦០០ ហិកតាដើម្បីសា​​​ងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ដែ​ល​​​​លា​តសន្ធឹងលើឃុំចំនួន៤ រួមមានឃុំ បឹងខ្យាង ឃុំអំ​ពៅ​​ព្រៃ ឃុំ ព្រែកស្លែង ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល និងឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។

គម្រោងនេះ បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន៤៧៣គ្រួសារ ដែលផលប៉ះពា​ល់​ទាំងនោះ មិនមានអាជ្ញាធរណាមួយ ឬស្ថាប័នពា​ក់ព័ន្ធណាចេញមុខដោះស្រាយនោះទេ។