ប្រជាពលរដ្ឋចំនួន៤០គ្រួសារ ស្ថិតនៅក្នុងឃុំព្រែកគុយ ស្រុកស្អាង ខេត្តកណ្តាល កំពុងរង់ចាំដំណោះស្រា​​យ​​​​ពី​​​​​ភាគីពាក់ព័ន្ធ ដែលបានសន្យាអស់ពេលជា​​ច្រើ​ន​ខែ​​មកហើយ ជុំវិញករណីបាក់ដីច្រាំងទន្លេរ​​ដែលបាន​​​​ប​​ណ្តា​​លឱ្យផ្ទះជាច្រើនខ្នងត្រូវរងការខូចខាត និងបាក់ធ្លាក់ចូលទឹក។

លោកស្រី គឹម ម៉ាណែត ដែលមានមុខរបរជាអ្នកលក់ទិញមាស ក្នុងភូមិកើតហេតុ បានថ្លែងប្រាប់ Ne​​​ws​ro​o​m Cambodia ដោយផ្ទាល់ថា ក្រោយពីមានហេតុការណ៍បាក់ច្រាំងទន្លេដែលបណ្តាលឱ្យផ្ទះលោកស្រីបាក់​​ចូលមកព្រែកមក រហូតដល់ពេ​​ល​​​​នេះគឺច្រើនខែមកហើយ ប៉ុន្ដែហាក់គ្មានតម្រុយណាមួយពីអាជ្ញាធ​​រ​​ដែ​​​​ល​បានសន្យាថានឹងជួយដោះស្រាយនោះទេ។

ស្រ្តីវ័យ ៦២ឆ្នាំរូបនេះ បន្ថែមថា នៅពេលកើតហេតុភ្លាមៗ ទាំងអាជ្ញាធរ និងលោក ប្រាក់ សុខុន រដ្ឋមន្រ្ដីក្រ​​សួ​​​ងការបរទេស បានចុះមកជួបពលរដ្ឋរងគ្រោះ ហើយបានសន្យាថានឹងបើកការស៊ើបអង្កេត​​ដើម្បីស្វែង​​រក​​កា​​រពិត មុននឹងផ្តល់ដំណោះស្រាយជូនពលរដ្ឋ។ប៉ុន្តែគិតមកដល់ពេលនេះ លោកស្រីអះអាងថា ការសន្យា​​រប​​ស់​​ភាគីពាក់ព័ន្ធ បានបន្តអូសបន្លាយជាង៣ខែមកហើយ នៅតែបាត់ដំណឹងសូន្យ។

អ្នកស្រីបន្តថា៖«ពិបាកដែរអូន តាំងពីមានបញ្ហាហ្នឹងមក ដូចជាគ្មានដំណោះស្រាយទេ។មីងមិនដឹងគេគិតមិចទេ។មីងចង់ឱ្យគេគិតគូរដោះស្រាយឱ្យបានឆាប់ ព្រោះម្នាក់ៗរង់ចាំមើលគ្រប់គ្នា»

កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ មានហេតុការណ៍បាក់ច្រាំងទន្លេនៅចំណុចទីតាំង ភូមិត្រពាំងឈូក  និងភូមិក្បាលជ្រោយ ក្នុងឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។របាយការណ៍ដែលចេញដោយ រដ្ឋបាល​​ខេ​​ត្ត​​​​កណ្តាល កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៣ បង្ហាញថា ហេតុការណ៍នេះ បណ្តាលឱ្យផ្ទះ​ពល​​រដ្ឋ​​ចំ​​នួន ៤០គ្រួសារ ត្រូវបាក់ធ្លាក់ចូលទៅក្នុងទន្លេរ ក្នុងនោះផ្ទះចំនួន២ខ្នង ត្រូវបាក់ធ្លាក់ចូលទន្លេរទាំងស្រុង ខ​​ណៈដែលផ្ទះចំនួន ១០ខ្នងទៀត រងផលប៉ះពាល់ស្រាល់ និងផ្ទះចំនួន ២៨ខ្នងទៀត រងផលប៉ះ​​ពាល់​​ធ្ងន់​​។

មិនខុសគ្នាទេ ម្ចាស់ផ្ទះដែលរងគ្រោះម្នាក់ទៀត លោកស្រី​ ផាន សុភាព ដែលមានរបរលក់វ៉ែនតា​ បានឱ្យ​​ដឹ​ង​​​ថា លោកស្រីរង់ចាំការឆ្លើយតបពីអាជ្ញាធរថានឹងមកដោះស្រាយផលប៉ះពាល់នេះ តែមកដល់ពេលនេះ គ្មានបានជូនដំណឹងថ្មីណាមួយ អំពីវិធានការណ៍ជួយសង្រ្គោះទេ។

បន្ថែមពីលើនេះ លោកស្រីចង់ឱ្យអាជ្ញាធរពន្លឿនស្វែងរកដំណោះស្រាយឱ្យឆាប់ ទៅតាមការសន្យាជា​​ពិ​​​សេ​​ស​​​ពល​​​រដ្ឋស្នើឱ្យបញ្ឈប់អាជីវកម្មបូមខ្សាច់ បើមិនដូច្នោះទេ ពលរដ្ឋអាចនឹងរងគ្រោះទៀតនៅថ្ងៃខាងមុខ​​។

អ្នកស្រីបន្តថា៖«ជាង៣ខែហើយអូន អត់ទាន់មានកិច្ចអន្ដរាគមន៍ណាមួយទេ។ចង់ឱ្យគេដោះស្រាយឆាប់ៗ និងឱ្យគេបញ្ឈប់ការបូមខ្សាច់»

បើតាមលោកស្រី ផាន សុភាព នៅចំពោះមុខនេះ អាជ្ញាធរបានអនុញ្ញាត្ដឱ្យគ្រប់ម្ចាស់ផ្ទះដែលមានមុខរបរជាប់​ច្រាំងទន្លេអាចប្រកបមុខរប​​របានវិញ ប៉ុន្ដែត្រូវចំណាយការសាងសង់លំនៅដ្ឋានដោយខ្លួនឯង។ ពាក់ព័ន្ធនឹងការចំណាយលោកស្រី ឱ្យដឹងទៀតថា ពលរដ្ឋត្រូវចំណាយច្រើនទៅលើថ្លៃ​ជួលជុលឡើងវិញទាំង​​​ស្រុ​ង ហើយក្រៅពីនេះ អ្នកភូមិត្រូវរស់នៅដោយភាពភ័យខ្លាច ដោយសារបារម្ភអាចនឹង​មានហេតុការ​​ណ៍បា​​ក់​ស្រូ​​ត​​ផ្ទះជាថ្មីម្ដងទៀត។

ចំណែក លោក ប្រាក់ សុខុន រដ្ឋមន្រ្ដីក្រសួងការបរទេស ដែលបានចុះមកពិនិត្យមើលដោយផ្ទាល់ធ្លាប់បាន សន្យាថា លោកនឹងឱ្យមន្រ្ដីជំនាញ ព្រមទាំងក្រសួងពាក់ព័ន្ធ នឹងបើកការស៊ើបអង្កេតករណីបាក់ស្រុតផ្ទះពលរដ្ឋចូលទន្លេនេះឱ្យបានឆាប់ ថាតើជាករណីនេះកើតឡើងដោយគ្រោះធម្មជាតិ ឬក៏ដោយសារអ្វីផ្សេង។

ប្រភពដដែលបន្ថែមថា បើបញ្ហានេះកើតឡើងដោយគ្រោះធម្មជាតិមិនជាបញ្ហាអ្វីនោះទេ ប៉ុន្តែបើ​សិនជាបញ្ហានេះ កើតឡើងដោយសារការបូមខ្សាច់ គឺក្រុមហ៊ុនទាំងនោះត្រូវទទួលខុសត្រូវចំពោះការខាតបង់នេះ​។

លោកបន្តថា៖«ខ្ញុំនឹងឱ្យមន្រ្ដីជំនាញ និងក្រសួងពាក់ព័ន្ធចុះស៊ើបលើរឿងហ្នឹង។បើសិនជាវាបាក់ដោយធម្មជា​​តិ​គឺមិនអីទេ តែបើមានករណីផ្សេងអាហ្នឹងចាប់ឱ្យទទួលខុសត្រូវតែម្ដង »។

អ្នកនាំពាក្យសាលាខេត្ដកណ្ដាល លោក គ្រុយ  ម៉ាឡែន បញ្ជាក់ដោយខ្លីថា ករណីនេះភាគីពាក់ព័ន្ធកំពុងគិ​ត​​​គូរជូនពលរដ្ឋហើយ ប៉ុន្ដែដំណោះស្រាយយ៉ាងណា មិនទាន់ដឹងនៅឡើយទេ។

លោកបន្តថា៖«ខាងលើកំពុងគិតគូរ ដូច្នេះសុំបងប្អូនពលរដ្ឋមេត្ដារង់ចាំ»

អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហាន្ដរាយ លោក សុទ្ធ គឹមកុលមុនី មានប្រសាសន៍ថា សម្រាប់វិធីទប់ស្កាត់កុំឱ្យបាក់ច្រាំងទន្លេគឺមិនអាចទប់ស្កាត់បានទេ ព្រោះវាជាគ្រោះធម្មជាតិ ហើយក៏មិនអាចដឹងមុនបានដែរ។ប៉ុន្តែ ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ តែងតែអំពាវនាវឱ្យព​​ល​​រដ្ឋរស់នៅតាមមាត់ទន្លេទាំងអស់​ បើអាចគួរតែផ្លាស់ប្ដូរលំនៅឋានទៅរកកន្លែងមានសុវត្ថិភាព ជាជាងបន្ដ​​រស់នៅតាមមាត់ទន្លេបែបនេះ វាអាចនឹងមានគ្រោះថ្នាក់កើតឡើង។

លោកបន្តថា៖«យើងគ្មានវិធីណាល្អទេ ព្រោះវាគ្រោះធម្មជាតិ។យើងតែងតែអំពាវនាវដល់ពលរដ្ឋឱ្យពួកគាត់មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេសបើអាចគាត់គួរផ្លាស់ទីលំនៅរកកន្លែងមានសុវត្ថិភាពរស់នៅវាជាការល្អ»

ជុំវិញរឿងនេះ លោក នី សុខា នាយកប្រតិបត្តិសមាគមការពារសិទ្ធិមនុស្ស អាដហុក បានថ្លែងថា អាជ្ញាធរ​​គួរ​​​គោ​រព​​​តាមការសន្យារបស់ខ្លួន ដើម្បីកសាងជំនឿចិត្តទៅដល់ពលរដ្ឋ។ប៉ុន្តែបើមិនបានអនុវត្ត​​ទៅតាមការ​ស​ន្យា​​ទេ មានន័យថាអាចនឹងបាត់បង់ការគាំទ្រពីពលរដ្ឋដែលជាម្ចាស់ឆ្នោត។

ប្រភពបន្តថា ជាការសង្កេតស្ទើរតែគ្រប់ករណីទៅហើយ រាប់ចាប់តាំងពីទំនាស់ដីធ្លី ការរំលោភសិទ្ធិមនុស្ស និងបញ្ហាផ្សេងទៀតគឺកម្រឃើញមានដំណោះស្រាយសមស្រប សម្រាប់ពលរដ្ឋណាស់។

លោកបន្តថា៖«ការសន្យារបស់អាជ្ញាធរហើយមិនធ្វើ សឹងតែគ្រប់ករណីទៅហើយ វាលែងជារឿងចម្លែក។ក្នុងនាមជាអាជ្ញាធរគឺជាក្ដីសង្ឃឹមរបស់ពលរដ្ឋ ដូច្នេះគ្រប់ការសន្យាគឺត្រូវតែគោរព និងអនុវត្ដ»

របាយការណ៍ដែលចេញដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កាលពីខែ មិថុនា ឆ្នាំ២០​​២​​២ បង្ហាញថា ការខាត់បង់ព្រោះតែគ្រោះធម្មជាតិនេះ បានបណ្តាលឱ្យទ្រព្យសម្បត្តិពលរដ្ឋខូចខាត​​ជាបន្ត​​​បន្ទា​​ប់មកហើយ ក្នុងពេលកន្លងទៅ៕