អ្នកជំនា​ញ​​ក្នុង​​វិ​​​ស័​​យសា​រ​ព័ត៌មានមួយចំនួន​​​ បង្ហាញ​​ក្ដីបារម្ភពីចំណាត់ការបន្តបិទខ្ទប់សំឡេងសារព័ត៌មានសេរីពីសំណាក់រដ្ឋាភិបាល ​ ដោយ​លើ​​​ក​ឡើងថាចំ​ណា​ត់ការនេះ ជាកា​រខាតប​ង់ដ៏ធំស​​ម្រា​​​​ប់ប្រយោជន៍សាធារ​ណៈ​ និងអា​​​ច​​ជះឥទ្ធិ​ពលដល់សុច​រិ​តភា​ពនៃការ​បោះឆ្នោ​តនៅថ្ងៃ​អាទិ​ត្យ​ចុង​ស​ប្តា​ហ៍​នេះ។​​

​ ​និយ័តក​រទូរ​គមនាគមន៍កម្ពុជា​ កាលពីសប្ដាហ៍មុ​ន រយៈ​ការស្នើរបស់ក្រសួងព័ត៌មាន ​បា​នបញ្ជា​ឱ្យក្រុ​ម​​​ហ៊ុ​​​នផ្គត់ផ្គង់សេវាអ៊ិនធើណេតនៅកម្ពុជា ​បិ​ទដែ​ន​កំណ​ត់(​មិនឱ្យចូលតា​ម​ដា​នបា​ន)​សារ​ព័ត៌មា​ន​សេ​រី​ចំនួ​​​​​ន​ពី​រ ​និង​គេ​​​ហ័​ទំពរច​ងក្រងទិន្ន័យសាធារណៈ។

ស្ថាប័នដែលត្រូវ​​រដ្ឋាភិបាល​​បិទ​ខ្ទ​ប់នោះ មាន​​កម្ម​វិធីផ្សា​យតាម​អនឡាញ​ រ​ប​ស់វិ​ទ្យុ​អាស៊ីសេរី​ កម្ម​វិធី​ផ្សាយ រ​បស់​ខេម​បូឌា ​​ដេលី(The Cambodia Daily)និ​​ង​​គេ​​​​ហ័​ទំ​ព័រ​ចងក្រងទិន្ន័យ ហៅ«កំណ​ត់ត្រា»ដែ​ល​​គេហទំព័រនេះ ​​គ្រប់​​គ្រង​​ដោ​យ​ម​​ជ្ឈ​មណ្ឌ​​​ល​​​ក​ម្ពុជាដើម្បីប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯក​រា​ជ្យ(CCIM)។

និ​យ័​តករកម្ពុជា​​ បាន​លើក​ហេតុផ​លថា​ ការប​ញ្ជាឱ្យបិទ​តាម​សំណើ​​រ​រប​ស់ក្រសួ​ងព័​ត៌មាន​នេះ ដោយសារតែ​​ស្ថាប័នទាំងនោះ ​បាន​ចុះផ្សាយព័ត៌មានមិនពិត​​​បង្ក​​ឱ្យមា​នការ​ភា​ន់ច្រឡំ​ និងប៉ះ​ពា​ល់ដល់​មុខមាត់រ​ដ្ឋាភិបាល​ ព្រ​មទាំងពុំបា​នចុះប​ញ្ជីនៅ​ក្រសួ​ងព័ត៌​មាន​ ។​

វិធាននេះ ជំរុ​ញឱ្យស្ថាប័​នដែលត្រូវបិទខ្ទប់ និងសារព័ត៌មានសេរីសរុបចំនួន៧ និយាយក្នុងសេចក្តីថ្លែងកា​រណ៍​រួ​​មចុះថ្ងៃទី១៩កក្កដាឆ្នាំ២០២៣ថា វិធានរបស់រដ្ឋាភិបាលកម្ពុជា ជាការបន្តព្យាយាមគា​បស​​ង្កត់សិទ្ធិទទួលព័ត៌មាន និងបិទខ្ទប់ការ​​ផ្តល់ព័ត៌មា​នគ្រប់ជ្រុង​ជ្រោយ​ដ​ល់ប្រ​ជព​លរ​ដ្ឋ​មុនការបោះ​ឆ្នោត​​ ។​

ស្ថាប័ន​ជំនាញទាំងនោះ​​មាន​​សមាគមស​ម្ព័​ន្ធអ្ន​​​កសារព័ត៌​មានកម្ពុ​ជា(​ខេម​បូ​ចា) ​​មជ្ឈ​មណ្ឌ​ល​​ក​ម្ពុជា​​​ដើម្បី​​ប្រ​ព័ន្ធ​ផ្ស​ព្វផ្សាយ​ឯ​ករាជ្យ(​CCIM)​​សហ​ព័​​ន្ធ​​​អ្នក​​​សារព័​ត៌មាន​​អន្តរជា​​តិ​​​(IFJ)​​​និងស​ម្ព័ន្ធអ្ន​កសា​រព័​ត៌មា​នឯ​ករា​ជ្យឥ​ណ្ឌូ​នេស៊ី​ ​ជាដើ​ម​។​

​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌ​លក​ម្ពុជា​ដើ​ម្បីប្រព័​ន្ធផ្ស​ព្វផ្សាយឯ​ករាជ្យ​ លោ​ក អ៊ិ​ត សូ​​ធឿត ​និយា​យក្នុង​សេ​​ចក្ដី​​ថ្លែងការណ៍នោះ​ថា គេហ​​​​ទំព័​រកំ​ណត់​ត្រា ​គ្រា​ន់តែជា​មូល​ដ្ឋាន​ទិ​ន្ន័យច​​ងក្រ​ងឯកសា​រ ​និង​ព័ត៌​មាន​រប​ស់​រដ្ឋា​​​​ភិបាលដែ​លចុះផ្សា​យរួ​ចហើ​យប៉ុណ្ណោះ​។ ​

​លោកថា៖​«នៅក្នុងពេលដ៏សំ​ខា​ន់នៅ​មុន​ពេ​លបោះឆ្នោត​ ​កា​រ​​ទទួ​លបាន​ព័​ត៌​​មាន​​គួរ​​តែ​​ត្រូ​វបានលើ​កទឹកចិត្ត​ហើយ​ព័ត៌មា​ន​ពីគ្រ​ប់​ភាគីទាំ​ងអស់​គួរ​តែ​ត្រូ​វបា​នអ​នុ​ញ្ញាត។​គោលដៅរ​បស់កំ​ណត់​ត្រា ​គឺ​ចង​​ក្រង​​កំ​​​​​​​ណ​ត់ត្រា​សាធារ​ណៈទាំ​ង​អស់​ហើយ​ដាក់​វាជា​ទម្រ​ង់​ងាយស្រួ​លស​ម្រាប់ប្រ​ជា​ជន​គ្រប់​គ្នា​ចូល​ទៅប្រើប្រា​​ស់ ហើ​យនេះគឺ​ជាកា​រខាតប​ង់ដ៏ធំមួ​យសម្រា​ប់ផល​ប្រយោជន៍សា​ធារណៈដែលគេ​ហទំ​ព័រ​នេះត្រូ​វបានបិទ​។

នាយកប្រតិបត្តិខេម​បូ​ចា លោក ណុប​​ វី​​ ​និយាយដែ​រថា ព័​ត៌មានគឺ​កាន់​តែមា​នសា​រៈសំខា​ន់​ក្នុងអំឡុ​ងពេលនិ​ងមុ​នពេ​ល​បោះឆ្នោត​ខា​ងមុ​ខ​។ លោក​គូ​សប​ញ្ជាក់ថា វិធា​ននេះ​អា​ចនឹ​ងជះឥទ្ធិពល​​​ដល់​សុ​ច​រិ​ត​ភា​ពនៃ​​កា​របោះ​ឆ្នោ​ត​។

​លោក​ថា«ការ​ហាមឃាត់កា​រទ​ទួល​បាន​ព័ត៌​មានច​ម្រុះអា​​ចជះ​ឥ​ទ្ធិព​លដ​ល់សុចរិតភាពនៃ​ការបោះ​ឆ្នោត​ និងសិ​ទ្ធិរបស់​អ្នក​បោះឆ្នោ​តក្នុង​ការ​ទទួ​លបា​នព័ត៌មា​ន»

អ្នក​នាំពាក្យក្រ​សួង​ព័ត៌មាន​ លោក មា​ស សោភ័​ណ និ​យាយ​ថា ​កា​រលើកឡើង​របស់ស្ថាប័​ន​ទាំងនោះ​ ជាការ​រក​លេស​ដើម្បីការ​ពារប្រព័​ន្ធផ្សព្វផ្សាយ​​ដែលបំ​ពាន​ច្បាប់ ​និង​គ្មា​ន​វិជ្ជា​ជីវៈ​តែ​ប៉ុណ្ណោះ។​

​លោកថា៖«នៅ​កម្ពុជា គ្នា​នការ​រឹត​ត្បិត​លំហសេ​រីភាពសារព័ត៌​មាននោះទេ​។ គឺមា​នតែសា​រព័ត៌មា​នដែលបំ​​ពា​​​ន​ច្បាប់គ្មា​នក្រ​មសីល​ធម៌ ​និងមិន​គោរព​វិជ្ជាជីវៈ​ប៉ុណ្ណោះដែ​លចោ​ទថា​ លំហ​សេរីភាព​​​សារ​​ព័ត៌មានត្រូ​វ​បា​នរឹ​​ត​ត្បិ​ត ហើយ​កុំយ​កលេ​ស​អំពី​ដំណើរការបោះ​ឆ្នោតនៅ​កម្ពុជា​ មក​ទម្លាក់កំ​ហុសលើ​រាជ​រ​ដ្ឋាភិបា​ល​ដើ​ម្បី​គ្រា​ន់តែ​ច​​​​​ង់​បិទបាំង​នូវ​កំហុ​សនិ​ង​ចេត​នាទុ​​ច្ចរិ​ត​រ​ប​ស់​ខ្លួ​ន»។​

និស្សិ​ត​​មួ​យ​រូប​​ ​គឺ​​លោក​​​ សាត​ ពៅ ​បាននិយា​យថា ​សា​រព័ត៌​មា​នដែល​​ហ៊ា​ន​និយាយ​ការពិ​តពីបញ្ហាសង្គម​​ បាន​ការ​ពារប្រ​យោ​​​ជ​ន៍​​​សាធារ​ណៈ និងផ្តល់ចំណេះ​ដឹង​ដល់​ពលរដ្ឋ ​មុន​ពួក​គេធ្វើ​ដំ​ណើ​រ​ទៅកា​ន់​ការិយាល​ល័យបោះឆ្នោ​ត​ ហើ​​យ​​ថាប្រ​ព័​ន្ធ​ផ្ស​ព្វ​ផ្សា​យ​ដែ​ល​រ​ង​ការបិ​ទខ្ទ​ប់ទំាងនោះ​​ បា​ន​ឆ្លុះបញ្ចោំងការពិតក្នុងសង្គមច្រើន។

លោកថា៖ «ខ្ញុំគិតថាអាស៊ីសេរី ខេមបូឌាដេលី ស្ថាប័នឯករាជ្យមួយអត់ស្ថិតក្រោមនរណាគ្រប់គ្រង។ គាត់អា​​​​ច​ផ្សាយ​ព័ត៌មាន​ទៅ​តាមពិ​តចឹ​ង ​អត់មានអ្ន​កណាថាគាត់ខុ​សឬអីទេ​ គាត់​ផ្សាយ​ទៅតា​មអ្វី​ដែល​គាត់​យល់​ឃើញ ហើ​យគិ​ត​ថាត្រឹ​មត្រូវ​»

យ៉ាងណា​ លោក ​Rohit Ma​hajan ​ប្រធាន​ផ្នែ​ក​ទំនាក់ទំន​ង​​​វិទ្យុ​​​អាស៊ី​​សេរី ​តាម​រយៈ​សេច​ក្តីប្រ​កាសចុះថ្ងៃ​ទី១៧ក​ក្កដា​ បាន​ចេញ​ប្រ​កាស​​ថ្កោលទោស​​រដ្ឋាភិបាល ​ដោយចាត់​ទុកវិធានបិទ​ខ្ទប់​នោះ​​ ជា​ការ​បំពានច្បា​ប់នៅក​ម្ពុជា​ និងជា​ការ​កៀ​បស​ង្ក​ត់​​​ការ​ចែក​​រំលែក​​ព័ត៌មានដោយ​សេរី​នៅមុ​ន​កា​រ​បោះ​ឆ្នោ​ត។​

លោកថា៖​ «នេះគឺ​​ជា​ទង្វើ​​រំលោ​ភបំ​ពាន​ច្បាប់​​កម្ពុ​ជា​យ៉ា​ង​ច្បាស់​ក្រឡែត​ និង​​ជា​​កា​រ​ប៉ុនប៉​ង​បង្ក​​ឱ្យ​មា​ន​ការ​​ភ័​​យ​​​ខ្លាច​​ក្នុ​ង​​​ការ​​បញ្ចេ​ញ​មតិ​ និង​កា​រ​ចែក​រំលែក​ព័ត៌មាន​ដោយ​សេរី នៅ​​មុន​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំ​ណាង​រា​​ស្ត្រ ដែល​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី២៣ កក្កដា ដ៏​ខ្លី​ខាង​មុខ​នេះ»

កា​ល​ពីដើម​ខែ​កុម្ភៈឆ្នាំ២០២៣នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យក្រសួងព័ត៌មានលុបអាជ្ញាប័ណ្ណវិទ្យុ VOD ពា​ក់​​ព័​ន្ធនឹងភាពចម្រូងចម្រាស ក្នុងការចុះផ្សាយអត្ថបទមួយអំពីលោក ហ៊ុន ម៉ាណែតដើរតួនា​ទី​ចុះហត្ថលេ​ខា​​ជំនួសនាយករដ្ឋមន្រ្តី ដើម្បីផ្តល់ជំនួយដល់ប្រទេសទួកគីដែល​រងគ្រោះរញ្ជួយ​​ដី។

​អង្គ​ការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​(Reporters Without Border) ​ចេញ​ផ្សាយ​ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០​២៣ សេរីភាព​សារព័ត៌មាន​នៅ​ប្រទេស​កម្ពុជា​បន្ត​សិ្ថត​ក្នុង​ស្ថានភាព​អាក្រក់​ នៅ​ឆ្នាំ២០២៣​ ​ដោ​យសំអាងពី​កា​រ​កើន​ឡើង​នៃ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។

បើ​តាម​សន្ទស្សន៍​នោះកម្ពុជា​ស្ថិត​នៅ​លំដាប់​លេខ​រៀង​ទី​១៤៧​ក្នុង​ចំណោម១៨០ ​ប្រទេស​ នៅឆ្នាំ២០​២៣​​​ ដែល​ថយ​ពី​លេខ​រៀង​ទី​១៤២ កាល​ពីឆ្នាំ​២០២២។