ក្រ​សួងនិ​ងស្ថា​ប័នរ​ដ្ឋ ​ប្រាប់ឱ្យ​ព​លរដ្ឋ​ដា​ក់ពាក្យប្ដឹ​​ងក្រុមហ៊ុ​នអលចនទ្រ​​ព្យទាំង​​ឡា​​​​យណារកស៊ី​​កេ​​ង​​ប្រវ័​ញ្ច នូវអ្វីដែលថា ដើម្បី​​មានមូលដ្ឋា​នឈាន​ទៅ​ចាត់វិធាន​ការច្បាប់តឹងរឹង​សម្រាប់ជាប្រ​យោ​ជន៍ព​​ល​រដ្ឋ ដែ​​ល​​​​​វិធា​ននេះ កើ​តឡើងក្រោ​យពី​មាន​កា​រ​ក្រើន​រំ​ឭក​ពី​នាយករដ្ឋម​ន្ត្រី។

​លោកនាយករដ្ឋមន្រ្តី ហ៊ុន ​សែន​ កាលពី​ដើម​ខែមិ​ថុ​នាឆ្នាំ​២០​២៣ ​បានបញ្ជា​ផ្ទាល់មា​ត់​​ទៅ​ក្រសួ​ងពា​ក់ព័ន្ធ​​ឱ្យ​ពិ​​និ​ត្យ​មើ​ល​ករណី​​ក្រុមហ៊ុនអចលនទ្រព្យ​រឹបអូស​ផ្ទះពីអ្នកទិញ​ដែ​លខ្វះ​លទ្ធភា​ពបង់​ប្រាក់រំ​លោះ ។​

​វិធា​នរប​ស់ថ្នាក់​​ដឹកនាំ​ ​ចំពេ​លបណ្តា​ញ​ព័ត៌មា​​នក្នុងស្រុ​ក និងអ្នក​ប្រើប្រាស់បណ្តា​ញ​សង្គម បានចែករំលែក ករណីក្រុមហ៊ុនបុរីរឹប​អូសផ្ទះពីកូនបំណុលខ្វះលទ្ធភាពបង់ប្រា​​ក់​រំលោះតាមកិច្ចសន្យា ទិញ លក់។

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំនៃក្រសួងពាណិជ្ជកម្ម បាននិយាយក្នុងលិខិតចុះថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០២៣ថា ខ្លួនបានបន្តណែនាំឱ្យប្រជា​​ពលរ​ដ្ឋដែ​លជួ​បប្រទះ​បញ្ហា​ទិញ​-លក់​ ឬ​ជួ​លអ​ចល​ន​វត្ថុ ​អា​ចដា​​ក់​ពា​ក្យ​ប​ណ្ដឹង​ ឬ​សុំអន្ត​រាគមន៍ពី​ស្ថាប័នមួយ​នេះបាន​​។

អ​គ្គនាយកនិ​យ័តករ​អា​ជីវកម្ម​អចលន​វ​ត្ថុ លោក ​ជូ វណ្ណៈ​ ឱ្យដឹង​បន្ថែ​មនៅ​ថ្ងៃទី​២០​ កក្ក​ដា​នេះថា​ រយៈពេលជា​ង១ខែ​​ក្រោ​យកា​​រអំពាវនា​វរបស់នាយ​ករដ្ឋមន្រ្តី ​មានប្រ​ជាព​លរដ្ឋ​ជាង៤​០០នាក់​ បា​នដា​ក់ពា​ក្យប​ណ្ដឹង ​ ក្រុមហ៊ុនសាងសង់បុរី ​​ដែ​លប្រើ​វិធានរឹបអូស​។

តែយ៉ា​ងណា លោ​ក វណ្ណៈ​ ប​ដិសេធប្រាប់​ឈ្មោះក្រុម​ហ៊ុនបុ​រី ​ដែលប្រើវិធានរឹប​អូសលំ​នៅឋានទាំ​ងនោះ។ ​តែ​លោ​កថា​ ​​នឹ​​ង​​ព្យា​យាមដោះស្រា​យក​រ​ណី​នី​មួ​យៗ ដែលបានកើតឡើង។

លោក បញ្ជាក់ថា៖ «យើងចាំយកករណីនីមួយៗដោះស្រាយ »។

ដូចគ្នានេះដែរ ក្រសួងពាណិជ្ជកម្ម តាមរយៈលិខិតចុះថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៣ ក៏បានអំពាវនាវឱ្យប្រ​​​ជា​​​ពលរដ្ឋដាក់ពា​ក្យប្ដឹងក្រុ​មហ៊ុន​ធ្វើកិច្ច​សន្យា​បែប​កេង​ប្រ​វ័ញ្ច ​ដើម្បីពិ​និត្យនិ​ង​ចា​ត់វិ​ធាន​កា​រ​ ​​លើបុ​គ្គ​ល​​ប្រ​​ព្រឹ​​​ត្តខុសច្បាប់​​​ស្ដីពី​​កិច្ច​​ការពា​រអ្ន​កប្រើប្រាស់។​

លោក​ ប៉ែន សុវិ​ជាតិ ​អ្នកនាំពា​ក្យក្រ​សួង​ពាណិ​​ជ្ជក​ម្ម ​ឱ្យដឹងប​ន្ថែម​ថា ក្រ​​​សួ​​​ង​នឹងចា​ត់វិធានការ​លើជន​ណាដែ​ល​​ប​ង្កើ​ត​ឱ្យមា​នកិច្ច​សន្យាបែបកេងប្រវ័ញ្ចតាមច្បាប់ដោយគ្មានការលើកលែង។

លោកថា៖ «យើងបានធ្វើការអំពាវនាវដោយសារយើងអនុវត្តកិច្ចការពារអ្នកប្រើប្រាស់។ ហើយការងារពាក់ព័ន្ធនឹងភាពមិនសុចរិតក្នុងវិស័យអចលនទ្រព្យនេះ ជាកិច្ចការមួយដែលពាក់ព័ន្ធការអនុវត្តច្បាប់នេះ»

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក សន សៀប និយាយថា លោកគ្មានអ្វីអ​​ត្ថា​​ធិប្បាយជុំវិញវិធានការរបស់ក្រសួងនេះទេ ដោយថា លោក ពុំទាន់ទទួលបានព័ត៌មានច្បា​ស់លាស់ជុំវិ​ញ​ករណីនេះ។

ចំណែកអគ្គនាយកក្រុមហ៊ុនខ្មែររៀលអេស្ទេត លោក គីម ហ៊ាង បដិសេធអត្ថាធិប្បាយ ជុំវិញកិច្ចសន្យាមិនសុចរិតនេះ។ ប៉ុន្តែលោកថា នឹងធ្វើការឆ្លើយតបក្រោយការបោះឆ្នោត។

លោកថា៖«មុនបោះឆ្នោតចឹងខ្ញុំអត់ចង់និយាយទេខ្លាចគេខ្វូត(សម្រង់សម្ដីដើម)ទៅវែងឆ្ងាយសុំបោះឆ្នោតហើយ»

ដោយឡែកអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ​(ក.ប.ប.) លោក ផាន អូន និយាយថា ជិត២០ថ្ងៃក្រោយបីក្រសួងប្រកាស លោកពុំទាន់ទទួលបានពាក្យបណ្តឹងករណីកិច្ចសន្យាមិនសុចរិត ពីពលរដ្ឋណាម្នាក់នៅឡើយទេ។

លោកថា៖ «យើងក៏មិនដឹងដែរអាចថាការផ្សព្វផ្សាយមិនទាន់ជ្រួតជ្រៀបឬដំណើរការ រឿងមិនប្រក្រតីមិនកើតមានឬកើតមាន»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីជួបកម្មករនៅខេត្តកំពង់ឆ្នាំ កាលពីថ្ងៃទី០៩​ ខែមិថុនាឆ្នាំ២០២៣ បានចេញបញ្ជាផ្ទាល់មាត់ ឱ្យម្ចាស់ក្រុមហ៊ុនសាងសង់បុរីទាំងអស់ បញ្ឈប់ការរឹបអូសផ្ទះពីអ្នកទិញដែល ខ្វះលទ្ធភាពបង់បន្តទៀត និងណែនាំឱ្យរៀបចំឥណទានឡើងវិញ។

 លោកក៏បាន​​ស្នើឱ្យក្រុម​ហ៊ុនដែលជាប់ពាក់ព័ន្ធ ផ្ដល់ប្រាក់ខ្លះត្រលប់ទៅវិញ និងប្រគល់ផ្ទះជូនពួកអ្នកទិ​ញ​​វិញ ប្រសិនបើការរឹបអូសនោះ ទើប​នឹងកើតឡើ​ងថ្មីៗ។

​នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​អង្គការ​ការពារសិទ្ធិ​មនុស្ស​លីកាដូ លោក ​អំ សំអាត និ​យា​​យ​ថា​ បញ្ហានេះក្រ​​​​សួងគម្បីមានវិធានការឱ្យមានប្រសិទ្ធភាព តបតាមកិច្ចព្រមព្រៀងរវាងក្រសួង និងក្រុមហ៊ុន។លោកថា បើមិនដូ​ច្នេះ​ទេ ការរកស៊ីបែ​​​បកេងប្រវ័ញ្ច វានឹងជំរុញឱ្យប្រជាពលរដ្ឋផុងខ្លួនក្នុងបំណុល ។

លោកថា៖ «ព្រោះពលរដ្ឋមិនបានយល់ដឹងច្បាស់ពីក្រុមហ៊ុន និងដំណើរការក្រុមហ៊ុនត្រឹមត្រូវ​តាមច្បាប់ ឬធ្វើតាមកិច្ចសន្យារវាងក្រុមហ៊ុន ជាមួយក្រសួង ឬអាជ្ញាធរពាក់ព័ន្ធឬអត់ទេ។ ព្រោះពួកគាត់ឃើ​ញក្រុមហ៊ុនបង្ហាញឯកសារ និងដំណើរការដោយគ្មានការត្រួតពិនិត្យពីអាជ្ញាធរ ពួកគាត់យល់ថាក្រុមហ៊ុនអនុវត្តស្របច្បាប់»

យោងតាមការស្ទង់មតិសេដ្ឋកិច្ចសង្គមរបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០១៩ និងឆ្នាំ២០២០ បំណុលជាមធ្យមក្នុងមួយគ្រួសារបានកើនឡើង ៨៥ ភាគរយ ក្នុងរយៈពេលពីរឆ្នាំនេះ ពោលគឺកើនពី៩,៦លានរៀល (ប្រហែល២ ៤០០ដុល្លារ) ដល់១៧,៧លានរៀល (ប្រហែល៤ ៤០០ដុល្លារ)។

សម្រាប់ប្រជាជនកម្ពុជានៅតាមទីជនបទ ការជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺជាហានិភ័យដ៏ធំមួយដែលផ្សារភ្ជាប់ទៅនឹងការបាត់បង់ដីធ្លី ផ្ទះសម្បែង ពីព្រោះថា ដើម្បីអាចខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបាន ប្រជាពលរដ្ឋកូនបំណុលត្រូវដាក់វត្ថុបញ្ចាំទៅឱ្យគ្រឹះស្ថាននោះ មានជាអាទិ៍ បណ្ណកម្មសិទ្ធិដីធ្លី ឬកម្មសិទ្ធិផ្ទះសម្បែង។ ក្នុងន័យនេះ ប្រសិនបើគ្រួសារណាមួយពុំមានលទ្ធភាពសងបំណុលទេ នោះទ្រព្យបញ្ចាំនឹងត្រូវរឹបអូសដើម្បីទូទាត់បំណុល។