ក្រុមអ​ង្គការស​ង្គម​ស៊ីវិលច​ង់ឃើ​ញរ​ដ្ឋាភិ​បា​ល​ថ្មីចា​ត់​វិ​ធានកា​រ​​អ្នកប្រើ​​​​​​តុ​លាការ​គំ​រា​​មកំ​ហែងអ្នក​តវ៉ាប្រឆាំ​ងនឹ​​​​​​ងកា​របណ្តេញ​ចេញទាំងបង្ខំ ដោយសំអាង​ថាដើ​ម្បីធានាឡើងវិញលើយន្តការលើកកម្ពស់សិ​ទ្ធិម​នុស្ស ​និ​ង​​​យុ​ត្តិ​​ធម៌សង្គ​ម តាមគន្លងប្រជាធិបតេយ្យ។

​​ការជំរុ​នេះ ចំពេ​លប្រ​ជា​សហគមន៍​បឹងតាមោក​(បឹងកប់ស្រូវ​)ក្នុងរា​ជធានីភ្នំពេញ ប្រមា​ណ១០នា​ក់ បាន​រងពាក្យបណ្តឹង​ជាបន្តបន្ទាប់ នៅតុលាការ​ ក្រោយពួកគេចេញតវ៉ាប្រឆាំងនឹងកា​របណ្តេញចេញ ខណៈបឹងតាមោកមួយភាគធំ ធ្លាក់ក្នុងដៃឧកញ៉ានិងសាច់ញា​តិ​មន្ត្រី ។

អ្ន​​កស​ម្របសម្រួល​គម្រោងធុរ​កិច្ច​ និ​ងសិទ្ធិ​មនុស្សរ​បស់ម​ជ្ឈមណ្ឌ​លសិ​​ទ្ធិមនុ​ស្សក​ម្ពុជា​ លោ​ក ​វ​ណ្ណ សុផា​ត ​​មា​​​នប្រសា​ស​ន៍ថា​ ចំណាត់ការលើសហគមន៍ជារូបភាពប្រើប្រាស់ប្រព័ន្ធតុ​លាកា​​រដើម្បីកៀបសង្កត់ និងបំ​បា​​​​ក់​​ស្មារតីអ្ន​កភូមិឱ្យ​​បញ្ឈប់ការតវ៉ា ។

​លោកបន្ថែម​ថា ក្រៅពី​នេះជារៀង​រាល់ថ្ងៃប្រ​ជាស​ហគម​ន៍បឹ​ងតាមោក​ ក៏​កំ​ពុង​ប្រ​ឈម​មុ​ខ​នឹង​សម្ពាធ​ពី​​អា​​​ជ្ញា​​​​​ធ​រ​មូល​ដ្ឋាន​ និង​សន្តិ​សុខ​ក្រុម​ហ៊ុន​ឯកជន​ ​​ដែលតាមឃ្លាំមើល​សកម្មរប​ស់ពួក​គេផ​ងដែ​រ។

លោក​ថា៖«ប្រ​ព័ន្ធយុត្តិ​ធម៌គឺ​ជាយន្ត​ការ​មួយ​ដ៏មា​នប្រសិទ្ធិ​ភាព​បំផុ​ត​ក្នុងកា​រធ្វើ​ឱ្យប្រ​ជា​ព​លរដ្ឋ​គាត់បា​ក់​ស្មារ​តីក្នុ​ង​ការ​បន្តការ​ទាមទា​រហ្នឹង​»។ ​

លោ​ក ​សុ​ផា​ត គូ​សបញ្ជា​ក់ថា ​ដើម្បី​កុំឱ្យ​ភា​ពអ​យុត្តិធ​ម៌ធ្លាក់​ទៅ​លើប្រ​ជាព​លរ​ដ្ឋ ​មុន​នឹ​ងធ្វើកា​រសម្រេ​ចចិត្ត តុ​លាការគួ​រ​​​បើក​​កា​រស៊ើ​បអង្កេត​ឱ្យបានស៊ី​ជម្រៅ​ ប្រមូ​លព័​ត៌មាន​ឱ្យបានគ្រប់ជ្រុងជ្រោយ មិនត្រូ​វមើលតែរ​បាយការ​ណ៍រ​ប​ស់​អាជ្ញាធរ​នោះ​ទេ ​។

​បណ្ដឹងមួ​យក្នុ​ងចំ​ណោម​ពា​​ក្យ​ប​ណ្តឹង​ប្រហាក់ប្រហែលគ្នាផ្សេងទៀ​​ត ​បានចោ​ទប្រកាន់ប្រ​ជាសហគ​​ម​​​​ន៍បឹ​ងតោមក​ម្នាក់ថា​ ​«បាន​រំលោភលើ​អចល​នទ្រ​​ព្យ​​អ្នកដ៏ទៃ»​ ខណៈ​អ្នក​សក​​ម្មត​វ៉ា​រូប​នោះ អះ​អាងថាគាត់​​បា​​​ន​​​​​​​​​​ទៅ​​​​រស់​នៅអាស្រ័យ​ផលនៅ​តំ​​​​​​​បន់បឹងតាមោក​អស់​រយៈ​ពេ​ល២៨​ឆ្នាំ។

​ប្រ​ធា​នគម្រោងសិទ្ធិ​លំនៅឋាន​និងស្រាវជ្រា​វនៃអង្គ​ការ​សមា​គម​​ធាង​​ត្នោ​ត លោ​ក ស៊ា​ង មួយឡៃ​ និយាយថា​ ប្រ​ជាសហគម​ន៍បឹង​តាមោក​ កំ​ពុងរស់នៅ​លើដីស្របច្បាប់​ ដោយលោកសំអាងថា ពួកគេបានរស់នៅ​ទី​នោះ​​​អស់រ​យៈពេលជិត៣០ឆ្នាំ​​ ទាំ​​ងគ្មាន​នរ​ណាម្នាក់ចេញ​មុខថា​ជាម្ចា​ស់កម្មសិទ្ធិពីមុន​ម​កនោះ​ទេ។

​លោក​ថា៖«រឿងនេះអាចមានភាពមិ​នប្រក្រតី​នៅពីក្រោយ​ ឬអា​ចជាការដា​ក់សម្ពាធដល់សហគមន៍ឱ្យចា​ក់ចេ​ញពីដីដែ​លពួកគេកំពុងរស់នៅ»

បញ្ហានេះ ក្រុ​មអ្នកឃ្លាំមើលសិទ្ធិមនុស្សនិងលំនៅឋាន បានផ្តល់យោបល់ថា ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបា​លថ្មីអាណត្តិទី៧នេះ ត្រូវចាត់វិធានប្រកបដោយការជឿទុកចិត្ត ដើម្បីលុបបំបាត់វប្បធម៌ប្រើដៃតុលាការ ជំ​រុ​​​ញឱ្យមានការបណ្តេញចេញទាំងបង្ខំក្នុងជម្លោះដីធ្លីនេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​​ថ្ងៃទី២​៦ខែកក្កដានេះ បា​នប្រកាស​ឈ្មោះអ្ន​កស្នង​តំណែង​ជា​នា​​​​​យ​​​​ករ​ដ្ឋ​​​មន្ត្រីជំ​នួសលោក​​ស​​ម្រា​​ប់​​រដ្ឋាភិ​បាលថ្មី​អា​ណត្តិ​ទី​៧ ​គឺកូន​ប្រុស​ច្បង​រប​ស់លោក​​គឺលោ​ក​ ហ៊ុន ម៉ា​ណែត ​។

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក លឹម សុគន្ធារ៉ា ថ្មីៗនេះ ​បា​ន​ដា​​ក់​ប្រជា​ស​ហគមន៍​បឹង​តាមោ​កចំ​នួ​ន៩​នាក់ ដែ​លសកម្ម​ក្នុង​ការចេ​ញមុ​ខតវ៉ា​សុំប្ល​ង់ក​ម្ម​សិទ្ធិ​ដីធ្លីពីអា​ជ្ញា​ធរ​។

អ្នកដែលមានឈ្មោះទាំងនោះមាន​ទាំ​​ង​ ​អ្ន​កស្រី ​ប្រាក់​ សុ​ភា និង​ អ្នកស្រី​ គ​ង់ ​តឿ និងអ្នកស្រី អ៊ំ ភឿន ​​ជាដើ​​ម​ ឱ្យស្ថិ​ត​​ក្រោម​ការ​ត្រួតពិនិ​​ត្យពាក់​ព័ន្ធ​នឹ​​ង​ប​ទចោ​​ទ​ ហិង្សា​​ដោយ​​ចេត​នាមា​ន​​ស្ថាន​ទម្ងន់ទោស ​និ​ងស្ថា​នទ​ម្ងន់​ទោ​សនៃ​បទ​ប្រ​ឆាំ​ង​អ្ន​ករាជ​ការ​សាធារណៈ។​

ប្រ​ជាសហគ​មន៍បឹង​តាមោ​ក​កំពុ​ងជា​ប់ប​ណ្ដឹង ​ហើយ​សាលា​ដំបូ​ងរា​ជធា​នីភ្នំពេញ​ ប​ង្គាប់​ឱ្យចូល​ខ្លួន​បំ​ភ្លឺ នៅ​ថ្ងៃទី​២៧​កក្ក​ដា​នេះគឺ​ អ្ន​កស្រី​ អ៊ំ ​ភឿន បា​នច្រាន​ចោល​ពាក្យ​បណ្ដឹ​ងដែ​លចោ​ទ​ប្រកា​ន់​ថា​ អ្នក​ស្រី ​បាន​រំលោ​ភលើ​អចល​នទ្រព្យ​ និង​ប្រើប្រាស់អំ​ពើហិង្សាលើ​ម្ចាស់អ​ចល​នទ្រព្យ​ដោយសុ​ចរិ​ត។​ អ្នកស្រីថា​ អ្នកស្រី​ក៏ពុំ​ធ្លាប់ស្គាល់ដើ​មបណ្ដឹ​ងឈ្មោះ​ ថៃ​ អ៊ុ​យ និ​ង ​តាំង​ គី​ម ​ពីមុ​នមកទេ​ ។

យ៉ា​ងណា អ្នកស្រី ភឿន ថា ករណីប្ដឹងផ្ដល់នេះគឺមានជាប់ពាក់ព័ន្ធនឹងការប៉ះទង្គិចគ្នាមួយរវាងប្រជាសហគ​​ម​ន៍បឹងតោមោកនិងអាជ្ញាធរកាលពីជាង២ខែមុន ក្រោយអាជ្ញាធរបានចុះរុះរើស្ពានឫស្សីដែលសាងសង់ឡើងដោយប្រជាសហគមន៍សម្រាប់ឆ្លងទៅបេះបន្លែនិងរកត្រីក្នុងបឹងតាមោក។

ប៉ុន្តែ អ្នកស្រី ភឿន ថា ការប៉ះទង្គិចជាមួយអាជ្ញាធរគ្រានោះ បានត្រឹមប្រតាយប្រតប់គ្នាបន្តិចប៉ុណ្ណោះ ហើ​យ​ក៏​​គ្មា​​នវត្តមានន​​រណា​ម្នាក់ក្រៅ​ពីអាជ្ញា​ធរ ​​និងប្រជាសហ​គម​ន៍ដែល​ក្នុងពាក្យបណ្ដឹងអះអាងថា ជាម្ចាស់អចលនទ្រព្យនៅកន្លែងកើតហេតុនោះឡើយ។

លោកស្រីថា៖«ខ្ញុំមិនខ្លាចទេព្រោះខ្ញុំអត់មានធ្វើអីខុស ចឹងខ្ញុំរស់នៅរាល់ថ្ងៃរស់នៅលើដីខ្ញុំ ដីខ្ញុំអាស្រ័យផលតាំងឆ្នាំ១៩៩៥»

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បញ្ជាក់ដោយខ្លីតាមបណ្តាញសង្គមថា លោកពុំអាចនិ​យា​យ​បា​នទេអំឡុងពេលនេះ។

គិតមកដល់ ខែកក្កដា ឆ្នាំ២០២៣ បឹងតាមោក ឬបឹងកប់ស្រូវទំហំជាង៣ពាន់ហិកតា( ៣២៣៩,៧) ត្រូវបា​នរដ្ឋាភិបាលអាណត្តិទី៦កាត់ឆ្វៀលជាបន្តបន្ទាប់ឱ្យទៅក្រសួងមួយចំនួន និងក្រុមហ៊ុនឯកជនដែលស្និទ្ធនិងសាច់ញាតិ សរុបចំនួន៧០ លើផ្ទៃដីសរុបជាង២ពាន់ហិកតា(២៣៦​៩,៩​)។

ទាក់ទិននឹងការកាត់ឆ្ងៀលផ្ទៃបឹងនេះ បណ្ដាលឱ្យប្រជាពលរដ្ឋចំនួន២៥០គ្រួសារដែលរស់នៅភាគ​ខាងជើ​ងនៃ​បឹងតាមោក ស្ថិតក្នុង​ភូមិ​សំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កំពុងប្រឈមនឹង​ការ​បណ្ដេញ​ចេញ​ដោយបង្ខំ ហើយពួកគេបានធ្វើការតវ៉ាទៅកាន់ស្ថាប័នរដ្ឋជាច្រើនរួមទាំង ក្រសួងដែនដី​​ រដ្ឋសភា និងខុទ្ទកាល័យលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។

ក្រៅពីការស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័នរដ្ឋ ប្រជាសហគមន៍បឹងតាមោកជាញឹកញាប់ ក៏បានប្រមូលផ្ដុំគ្នានៅ​កន្លែងពួកគេរស់នៅដោយប្រើជម្រើសលើកបដាស្រែកតវ៉ាសុំប្លង់កម្មសិទ្ធិ ដោយអះអាងថា ពួកគេបានរ​ស់នៅ​ម្ដុំបឹងតោមោកនេះតាំងពីទស្សវត្ស៩០ ប៉ុន្តែអាជ្ញាធរពុំទាន់ចេញប្លង់កម្មសិទ្ធិឱ្យ។