មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀន អំពាវនាវគណបក្សដែលជាប់ឆ្នោតនៅក្នុងអាណត្តិទី៧នេះ បើ​ក​​​លំ​​ហ​​រ​​សេ​​រីភាពខាងនយោបាយឱ្យបានទូលំទូលាយ ដើម្បីបើកផ្លូវឱ្យពួកគេអាចបំពេញភារកិច្ចទៅតាមតួនាទី ដូច​​​ច្បា​​ប់​​បានកំ​​ណ​​ត់​ ខណៈសកម្មជន និងក្បាលម៉ាស៊ីនដឹកមួយចំនួនត្រូវបានចាប់​​ខ្លួនបន្តបន្ទាប់ ក្រោម​​ហេតុ​​ផល​​ផ្សេ​ង​​ៗទាំងមុន និងក្រោយការ​បោះឆ្នោតបានបិទបញ្ចប់។

លោក គីម សួរភារិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន ប្រាប់ Newsroom Cambodia នៅថ្ងៃនេះថា ក្នុ​​ង​នា​​ម​​ជាអ្នកនយោបាយ លោកស្នើទៅដល់គណបក្សដែលនឹងឡើងកាន់អំណាច នៅក្នុងអាណត្តិថ្មីនេះ ប​​ញ្ឈ​ប់​​ការចាប់ខ្លួន និងបើកលំហសេរីភាពខាងនយោបាយ ចំពោះបក្សជំទាស់ ឱ្យពួកគេអាច​​​បំពេញកា​ងារ​​ដោយ​​ស្រួ​​​លបានផង។លោកបន្តថា ការបន្តយាយី និង​​ធ្វើទុក្ខ​​​​​បុកម្នេញខាងនយោបាយ មកលើសកម្មជន និងក្បា​​ល់​​​​​ម៉ា​​​ស៊ី​​ន​ដឹកនាំរបស់គណបក្សភ្លើងទៀននេះ បង្ហាញពីរូបភាពនៃបរិយាកាសនយោបាយ មិនល្អប្រសើ​​រ​​ឡើ​​យ​​​។

លោកបន្តថា«យើងសូមអំពាវនាវថាឱ្យអាជ្ញាធរឈប់ការចាប់ខ្លួនទៅ ពីព្រោះការបោះឆ្នោត​​ហ្នឹងរួចផុ​តទៅ​ហើយ ធ្វើម៉េចឱ្យបរិយាកាសក្រោយការបោះឆ្នោត និងបរិយាកាសនយោ​​បាយហ្នឹងវាល្អ​។ហើយមានការ​​អ​ត់​​​ឱនទៅដើម្បីធ្វើឱ្យអ្នកនយោបាយ និងសកម្មជននយោបាយគាត់អាចរស់នៅដោយសុខស្រួល និង​​មិន​​មា​នការភ័យខ្លាចខាងនយោបាយ។យើងមើលអត់ដឹងប៉ុន្តែគ្រាន់តែសំខាន់ថាតើលំហសេរីភាពចូលរួមធ្វើនយោបាយហ្នឹងវាកម្រិតណា អាស្រ័យលើរដ្ឋាភិបាលកើតចេញពីក្រោយពីការបោះឆ្នោតហ្នឹង »។

នៅក្រោយការបោះឆ្នោតបានបិទបញ្ចប់ទៅមួយថ្ងៃ អនុប្រធានគណៈកម្មាធិការប្រតិ​​បត្តិគណបក្សភ្លើង​​ទៀ​​ន ប្រចាំខេត្តប៉ៃលិន លោក ឡោ ធន ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ។នៅក្នុងថ្ងៃតែមួយ ក្រោយពី​រ​ក​​​​​មិន​​ឃើញ​​មានតម្រុយណាមួយ អំពីផែនការបំផ្លាញសន្លឹកឆ្នោត នៅថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ២០២៣ លោ​ក​​​ត្រូវបានដោះលែងវិញ។

ការចាប់ខ្លួនក្បាលម៉ាស៊ីនដឹកនាំនៅមូលដ្ឋានបន្ថែមទៀតនេះ បានធ្វើឱ្យចំនួនអ្នកដែលត្រូវ​​ចាប់ខ្លួនបន្តកើ​ន​​​​ឡើងជិត១០នាក់ ទាំងមុន និងនៅក្រោយការបោះឆ្នោតបិទបញ្ចប់។លោក ចៅ វាសនា ប្រធានគណ​​បក្ស​​ភ្លើង​ទៀនប្រចាំក្រុងប៉ោយប៉ែត ត្រូវបានសមត្ថកិច្ច​ចាប់ខ្លួន នៅក្នុងថ្ងៃបោះឆ្នោត ដោយចោទប្រកាន់ពីបទ គូ​​ស​​ខ្វែង​​សន្លឹកឆ្នោតនៅលើបណ្តាញសង្គម ហ្វេសប៊ុក។ក្នុងថ្ងៃតែមួយលោក ជឹម សុជាតិ ក្រុមប្រឹក្សាឃុំ គ​​ណ​​​​​បក្ស​ភ្លើងទៀន ស្រុកចំការលើ ខេត្តកំពង់ចាម ក៏ត្រូវចាប់ខ្លួន ខណៈដែលលោកឈរថតរូប ពេលមន្រ្តី គ​​.​ជ​​​.​ប រាប់​​សន្លឹកឆ្នោត ប៉ុន្តែមិនបានប៉ុន្មានម៉ោងក្រោយការចាប់ខ្លួន ក៏ដោះលែងវិញ។

ក្រៅពីនេះនៅមាន អ្នកស្រី វង រុន្នី ប្រធានចល​​នា​​ស្រ្តី​​​ថ្នាក់​​ជាតិ​រាជធានីភ្នំពេញ និងលោក អេង ស្រួយ ប្រធា​​ន​គណៈ​​កម្មា​ធិការប្រតិបត្តិ​​គណបក្សភ្លើង​​​ទៀនខេ​ត្តត្បូ​ង​​ឃ្មុំ​​​។អ្នកទាំងពីរត្រូវបានចាប់ខ្លួន តាមដីកាបង្គាប់​​ឱ្យ​​នាំខ្លួន ដោ​​យតុលាការរាជធានី​ភ្នំពេញ កាលពីថ្ងៃទី ១៧ កក្កដា នៅ​​​​អំឡុងពេលយុទ្ធ​​នាការឃោស​​នា​​ស្វែ​​ង​​​​រក​​សំ​​ឡេ​​​ង​ឆ្នោត​​។

ក្រៅពីនេះ លោក លី រី ជាសមាជិកគណៈកម្មាធិការនាយក និងលោក ប៊ុន ខេត ប្រធានស្តីទីប្រតិបត្តិ​មក​​​ពី​គណបក្ស​ភ្លើង​ទៀន នៅ​រាជធានីភ្នំពេញ កា​​ល​​ពីរសៀលថ្ងៃទី១៤ ខែ​កក្កដា ឆ្នាំ២០២៣ ត្រូវកម្លាំង​​សមត្ថកិច្ច​​ចាប់​​ខ្លួន​​ និ​​ង​​​បញ្ជូនខ្លួនចូលរថយន្តភ្លាមៗដែរ។ ដោយឡែក លោក ខឹម មុនីកុសល ប្រធានប្រតិបត្តិ គណបក្សភ្លើងទៀន ប្រចាំខេត្តប៉ៃលិន កំពុងនិរទេសខ្លួន បន្ទាប់ពីស្ថា​​ប័នជា​តិរៀ​​ប​ចំ​​ការបោះ​​ឆ្នោត(​​គ.ជ​​.ប​​)​​​​សម្រេចកាលពីថ្ងៃទី ១៧ កក្កដា ដោយលុបឈ្មោះ និងដកសិទ្ធិមិនឱ្យ​​​ឈរ​ឈ្មោះ​​​ឱ្យគេបោះឆ្នោតចំនួន ១០ ឆ្នាំ ព្រមទាំងពិន័យជាប្រាក់ចំនួន ១៥លានរៀលថែមទៀត។

 គេហទំព័រ Newsroom Cambodia មិនអាចសុំការឆ្លើយតបពីលោក សុខ ឥសាន អ្នកនាំពាក្យគ​​ណប​​ក្ស​​ប្រ​​​ជាជនកម្ពុជា បានភ្លាៗទេ នៅថ្ងៃទី ២៩ ខែ កក្កដា។ប៉ុន្តែមន្រ្តីនាំពាក្យក្រសួងមហាផ្ទៃ បានឆ្លើយតបថា អ្ន​ក​ដែលត្រូវចាប់ខ្លួនទាំងនោះ ភាគច្រើនបានប្រព្រឹត្តបទល្មើស ដែលផ្ទុយពីច្បាប់កំណត់។

ការថ្លែងដូចនេះរបស់ លោក ខៀវ សុភ័គ គឺនៅក្រោយពេលដែលមានការអំ​​ពាវនាវឱ្យមានកា​​របន្ធូរ​​បន្ថ​យ​​​ស​ភាពការណ៍នយោបាយទៅលើក្រុមជំទាស់។បើតាមអ្នកនាំពាក្យរូបនេះ ការចាប់ខ្លួនមន្រ្តីគណប​​ក្សភ្លើ​​ង​ទៀ​​​​​​ន​​កន្ល​​ង​​ទៅ​​​ គឺសមត្ថកិច្ចអនុ​វត្តដោ​​យផ្អែកទៅលើបទល្មើសជាក់ស្តែង។មួយវិញទៀត ពួកគេធ្វើសក​​ម្មភា​​ព​​ញុះ​​​ញ​​ង់​​​​ឱ្យ​​ពល​​រ​​ដ្ឋ​​ចូ​ល​​​​​រួម​​បំផ្លាញសន្លឹកឆ្នោត។

ប្រភពដដែលបន្តថា ការអនុវត្តវិធានការបែបនេះ របស់សមត្ថកិច្ចគឺជាការប្រឆាំងក្រុមបំពុលសង្គម ហើយក៏​​ជា​​ការ​ព​​ង្រឹ​​​ង​​​​ច្បាប់ដែរ។ផ្ទុយទៅវិញ មិនមែនសុខៗកម្លាំងមានសមត្ថកិច្ចចុះអនុវត្តច្បាប់ ដោយគ្មានតម្រុ​​យ​​​​​ណាមួយនោះឡើយ។

លោកបន្តថា«ការចាប់ខ្លួនកន្លងមកហ្នឹងណា គឺអ្នកដែលញុះញង់មិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោ​តដែលគេ​ចាប់​​​​បាននៅក្នុ្ងងការអំពាវនាវរបស់ខ្លួនក្តី ឬសកម្មភាពជាក់ស្តែងរបស់ខ្លួនក្តីគឺឱ្យបោះឆ្នោតខ្វែងចោល ដែល​​ធ្វើឱ្យដំណើរការបោះឆ្នោតនៅកម្ពុជាហ្នឹងខូចការ។អាហ្នឹងវាគឺអញ្ចឹង »។

ចំណែក លោក សំ សុគង់ មេធាវីការពារក្តីឱ្យគណបក្សភ្លើងទៀន លើកឡើងថា អ្នកដែលត្រូវបានចាប់ខ្លួន​​ភាគ​​ច្រើន គឺជាក្បាលម៉ាស៊ីនដឹកនាំគណបក្ស នៅតាមរាជធានី ខណ្ឌ និងរហូតប្រធាន​ប្រតិបត្តិថែម​​ទៀតផ​​ង​​​​​​។​​លោ​​​​​ក​បន្តថាបទល្មើសភាគច្រើន ប្រឆាំងមន្រ្តីគណបក្សភ្លើងទៀន រកឃើញមានបទចោទស្ទើរដូចគ្នា គឺ​​ប​ទ​​ចោ​​​​ទ​​ញុះញង់ អំពីដំណើរការបោះឆ្នោត និងគូសខ្វែងលើ​សន្លឹកឆ្នោត។ប៉ុន្តែក្នុងចំណោមពួកគេ ដែល​​ត្រូវ​​​បា​នចាប់ខ្លួន នៅចំពោះមុខនេះ សុទ្ធតែទទួលបាន​​មេធា​​វី​​កា​​រពាក្តីរួចរាល់ហើយ។

លោកបន្តថា«យើងឃើញកន្លងមកហ្នឹងក្រោមបទចោ​​ទពីបទញុះញង់បង្ករឱ្យមានភាព​​វឹកវរធ្ងន់ធ្ងរដល់​​សន្តិ​​សង្គម..[…]ពួគាត់សុទ្ធតែជាថ្នាក់ដឹកនាំហើយនិងសមាជិកនៅមូលដ្ឋាន។​​ពួកគាត់សុទ្ធតែមានមេធា​​វីកា​​រ​​ពា​​​​​​រ ប៉ុន្តែ​អ្នកចាប់ថ្មីៗមិនទាន់មានការពឹងពាក់ »។

ទាក់ទិនសំណុំរឿងបោះឆ្នោតនេះដែរ គិតត្រឹម​ពីថ្ងៃទី ២៣ ខែ កក្កដា អាជ្ញាធរបានកំណត់មុខសញ្ញា អ្នក​​ស​​ង្ស័​​​​យ​​​​ថាបានញុះញង់ពលរដ្ឋឱ្យគូសន្លឹកឆ្នោតខ្វែងចំនួន ៤៤នាក់។ក្នុងចំណោមពួកគេ អាជ្ញាធរចោទ​​ប្រកា​ន់​ថា អ្នកទាំងនោះបានធ្វើសកម្មភាពតាមការអំពាវនាវរបស់លោក សម រង្ស៊ី។

សម្រាប់ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ យល់ឃើញថា ការបន្ត​​ចា​​ប់ខ្លួន អ្នកនយោបាយគណបក្សដែលនៅក្រៅរដ្ឋាភិបាលដូចនេះ ជាសញ្ញាបង្ហាញពីភា​​ពផុយ​​ស្រួ​ល​​នៃ​​កា​​រ​​​​បែកបាក់សង្គម ព្រោះតែបង្កើតយុទ្ធសាស្រ្តបក្សពួកនិយមដូចនេះ។ជាងនេះទៀត ការបង្កើត​​ភាព​ឈឺចាប់ ដោយប្រើវិធី​​យកឈ្នះតែម្នាក់ឯង វានឹងងាយធ្វើឱ្យមាន​​ការប្រេះ​​ឆា​​​​ផ្ទៃក្នុង ហើយចៀសមិនផុតពី​​អំពើ​ប្រ​​ទូ​​ស​​​​រ៉ា​​យ​កើតឡើងទេ។

បើតាមអ្នកវិភាគរូបនេះ ជាជម្រើសល្អគ្រប់តួអង្គដែលពាក់ព័ន្ធគួរអនុវត្តទៅតាមច្បាប់ដែលបានកំណត់ ជា​ពិ​​​​​​សេ​​​​ស​ផ្តល់ការអនុវត្តដោយស្មើភាពគ្នាខាងនយោបាយ និងសេរីភាពខាងការបញ្ចេញមតិ។

លោកបន្តថា«ចំពោះការចាប់ខ្លួនជាបន្តបន្ទាប់មកនេះ ទៅលើសកម្មជនគណបក្សភ្លើងទៀនគឺជាស​​ញ្ញាអ​​វិជ្ជ​​​មានមួយដែលបង្ហាញឱ្យដឹងថាស្ថានភាពនយោបាយ ក៏ដូចជាសន្តិសុខសង្គមក​​ម្ពុជាមិនមានលក្ខណៈ​​ល្អ​​​ប្រ​សើរទេ។បញ្ហានេះនឹងធ្វើឱ្យប៉ះពាល់ទៅដល់សិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នក​​ដែល​​ធ្វើកិ​ច្ចការងារសង្គមតែម្តង។ហើយបញ្ហានេះនឹងបន្តរីករាលដាលប្រសិនបើចំណាត់ការនេះ​នៅតែបន្តសញ្ញា​​បាក់បែកន​​យោបាយនៅក្នុងប្រទេសកម្ពុជានឹងកាន់តែរីកធំធាត់ និងធ្វើឱ្យសង្គមទាំ​​ងមូលនឹងឈា​​នទៅរក​ភា​​​ពច្របូកច្របល់ »។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧នេះ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រ ១​​២​​​០​​អា​​​សនៈនៅក្នុងរដ្ឋសភា ក្នុងចំណោមគណបក្សនយោបាយទាំង ១៨គណបក្ស។ដោយឡែក​គ​​ណ​​​​​​ប​​​​ក្ស​​​​​​​​​​​​រាជានិយម ហ្វ៊ុនស៊ិនប៉ិច ដែលធ្លាប់តែសូន្យកៅអី ក្រោយការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០០​​៨​​ម​​ក ​នៅ​​ពេ​ល​​នេះ ហ្វ៊ុនស៊ិនប៉ិច អាចរកសំឡេងគាំទ្របានចំនួន ៥អាសនៈឡើងវិញ នៅក្នុងអាណត្តិទី៧នេះ។

បើទោះបែបណា ការបោះឆ្នោតលើកនេះ កម្ពុជាត្រូវរងការរិះគន់ពីបណ្តាប្រទេសលោកសេរី ហើយមិនទ​​ទួ​​ល​​​​​យ​​​កលទ្ធផល នៃការបោះឆ្នោតនេះថែមទៀតផង​​។សហរដ្ឋអាមេរិកដែលគេដឹ​​ងថាជាប្រទេសចាស់ទុំ​​ខា​​ង​​​​​​ប្រជា​​ធិបតេយ្យ ចាត់ទុកការបោះឆ្នោតនេះថា ជាការបោះឆ្នោតដែលមិនសេរី និងយុត្តិធម៌ទេ។​​ក្រៅ​​ពីស​​​ហ​​រដ្ឋអាមេរិក នៅមានប្រទេសអាល្លឺម៉ង់ និងជប៉ុនជាដើម ក៏ប្រតិកម្មចំពោះដំណើរ​​ការបោះឆ្នោ​​ត​​នេះ​​​​ដូច​​គ្នា​​ដែរ​​។ តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន មួយថ្ងៃក្រោយបិទបញ្ចប់ការបោះឆ្នោត ប្រទេសដែ​​ល​​ប្រ​កាន់គោល​​ការណ៍ប្រជាធិប​​តេយ្យ​​​ទាំ​​​​ងនោះ មានទុទិដ្ឋិនិយមថា ការបោះឆ្នោតដែលផាត់ចេ​​ញសំឡេ​​ង​​​​ប្រឆាំង បិទប្រ​​ព័​​ន្ធ​ផ្សព្វផ្សាយឯ​​ករាជ្យ​​នៅមុនការបោះឆ្នោត និងគំរាមកំហែងអង្គការសង្គមស៊ីវិល​ គឺជាកា​​រ​​បោះឆ្នោ​​តដែ​​ល​​មិ​​​ន​​​បាន​​ឆ្លុះ​​បញ្ចាំងពីឯករាជ្យនោះឡើយ៕