មន្រ្តីគណបក្សភ្លើងទៀន អំពាវនាវជាថ្មីម្តងទៀតដោយជំរុញឱ្យរដ្ឋាភិបាលក្នុងអាណត្តិថ្មី និងភាគីពាក់ព័ន្ធបន្ធូរបន្ថយស្ថានភាពនយោបាយដែលកំពុងឡើងកម្តៅនៅពេលនេះវិលទៅរកភាពប្រក្រតីឡើងវិញដែលអាចបើកផ្លូវឱ្យគណបក្សជំទាស់មួយនេះបានចូលរួមការបោះឆ្នោតសម្រាប់អាណត្តិបន្ទាប់ ខណៈលទ្ធផលឆ្នោតសម្រាប់នីតិកាលទី៧នេះ រងការរិះគន់ពីសហគមន៍អន្តរជា តិថាជាការបោះឆ្នោតគ្មានសេរី និងយុត្តិធម៌។

នាយកខុទ្ទកាល័យ នៃគណបក្សភ្លើងទៀន លោក ហុង សុខហួរ ថ្លែងក្នុងសន្នីសិទ្ធកាសែតនៅថ្ងៃទី ៧ ក​​ក្ក​​ដានេះថា ក្នុងនាមគណបក្សក្រៅរដ្ឋាភិបាល គឺនៅតែបន្តរង់ចាំការឆ្លើយតបពីក្រសួងមហាផ្ទៃ​​ ជាពិសេស​រ​ដ្ឋា​​​​​ភិបាលនៅក្នុងអាណត្តិថ្មី។លោកបន្តថា ការប្រឹងប្រែងរបស់គណបក្សភ្លើងទៀននេះ គឺក្នុងគោលបំណ​​ង​​ដើម្បីអាចឱ្យបក្សជំទាស់នេះ មានលទ្ធភាពបានចូលរួមប្រកួតប្រជែងការបោះឆ្នោត នៅអាណត្តិបន្ទាប់​​ទៀ​​ត​​បាន ដូចបក្សនយោបាយដទៃដែរ​​។

លោកបន្តថា«គោលបំណងនៃសន្នីសិទ្ធកាសែតរបស់យើងគឺចង់បញ្ជាក់ឱ្យសាធារណៈជនបានដឹងអំពីការប្រឹងប្រែងរបស់គណបក្សភ្លើងទៀន នៅក្នុងការចូលរួមបោះឆ្នោតថ្ងៃទី ២៣ កក្កដា ប៉ុន្តែការប្រឹងប្រែង​​រប​​ស់​​យើងមិនដូចជោគជ័យដូចយើងបំណងទុកទេ ដោយសារមានបញ្ហារដ្ឋបាលនៃការចុះបញ្ជីនៅ គ.ជ.ប.​..​[​.​​​..​]​​..ខ្ញុំយល់ថារដ្ឋាភិបាលថ្មីមានឆន្ទៈដោះស្រាយបញ្ហាគណបក្សភ្លើងទៀន ដើម្បីឱ្យបានគណបក្សភ្លើងទៀ​​បានចូលរួមនៅក្នុងចលនាប្រជាធិបតេយ្យ»។

បើតាម លោក ហុង សុខហួរ ក្បាលម៉ាស៊ីនដឹកនាំ គណបក្សភ្លើងទៀនបានព្យាយាមស្វែងរកច្រកចេញ តាំ​ង​​ពី​​មុនបោះឆ្នោត ដើម្បីបើកផ្លូវឱ្យគណបក្សនេះ បានចូលរួមប្រកួតប្រជែងដែរ ប៉ុន្តែនៅតែគ្មានលទ្ធភាព ក្រោ​​មហេតុផលខុសនីតិវិធី។

ជាថ្មីម្តងទៀត កាលពីថ្ងៃទី ២ សីហា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃបានជំទាស់ជាលើកទី២ បន្ទា​​ប់​​ពីលិខិត​​ស្នើ​​សុំជួបតំណាងក្រសួងមហាផ្ទៃដូចគ្នានេះ កាលពីថ្ងៃទី ១៥ មិថុនា ឆ្នាំ២០២៣ ត្រូវបរាជ័យ។

សេចក្តីប្រកាសព័ត៌មានរបស់គណបក្សភ្លើងទៀន ដែលចេញកាលពីថ្ងៃទី ៣ សីហា បានបង្ហា​​ញកា​​រ​សោ​​ក​ស្តា​​​យដែលក្រសួងមហាផ្ទៃបដិសេធពីបំណងនៃការសុំជួប ដើម្បីឱ្យស្ថាប័នសា​​មីមួយនេះជួយផ្តល់ដំ​​ណោះ​​​​​ស្រាយពាក់ព័ន្ធឯកសារលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយ នៅ​​ក្រសួង​​មហាផ្ទៃ​របស់​​គ​​ណ​​ប​​ក្ស​​ភ្លើងទៀន។

គេហទំព័រ Newsroom Cambodia មិនអាចសុំការឆ្លើយតបបានភ្លាមៗទេ ពីអ្នកនាំពាក្យក្រ​​សួងម​​ហា​ផ្ទៃ​​លោ​ក ខៀវ សុភ័គ និងលោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលនៅថ្ងៃនេះ ដោយទូរស័ព្ទ​​ចូ​ល​​​​​ជាច្រើនដង តែពុំមានអ្នកទទួល។

យ៉ាងនេះក្តី ក្រសួងមហាផ្ទៃ តាមរយៈលិខិតជូនដំណឹងមកគណបក្សភ្លើងទៀន ធ្លាប់បញ្ជាក់ថា នៅចំពោះ​​មុខ​នេះ ក្រសួងមហាផ្ទៃមិនទាន់អាច ទទួលជួបសន្ទនាតាមសំណើរពីគណបក្សជំទាស់នេះបានទេ ដោយ​​ត្រូ​​វរង់​​ចាំ​​ក្រោ​​យ​មានរដ្ឋាភិបាលថ្មីកើតឡើង។

កាលពីថ្ងៃទី ១៥ ឧសភា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបដិសេធចុះបញ្ជី​​គ​​ណ​​​​​​បក្សភ្លើងទៀន ក្នុងការចូលរួមប្រកួតប្រជែងបម្រើឱ្យការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកា​​លទី​​៧ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី ២៣ កក្កដា។

ការបិទផ្លូវដោយ គ.ជ.ប នេះ ក្រោយមហេតុផលថា គណបក្សភ្លើងទៀនខ្វះប្រកាសច្បាប់ដើម ស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលបញ្ជាក់ពីនីត្យានុកូលកម្មដោយរដ្ឋបាលរាជធា​​នី ខេត្ត ក្រុង ស្រុក ខណ្ឌនៅការិយាល័យ ច្រកចេញចូលតែមួយ ឲ្យបានត្រឹមត្រូវ។

អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ គាំទ្រចំពោះ​​កិច្ច​​ខិត​​ខំ​​ប្រឹង​​ជាថ្មីទៀត របស់ក្បាលម៉ាស៊ីនដឹកនាំ នៃគណបក្សក្រៅរដ្ឋាភិបាលនៅពេលនេះ។លោកចាត់ទុកថា ការ​​ត​​ស៊ូមតិតាមនីតិវិធីច្បាប់នេះ ឆ្លុះបញ្ចាំងឱ្យឃើញពីស្មារតីទទួលខុសត្រូវ របស់គណបក្សភ្លើងទៀ​​ន។ក្នុងន័​​យនេះ បើទោះជាលទ្ធផលចេញមកបែបណា តែជាការបង្ហាញឱ្យឃើញពីការព្យាយាមគ្រប់មធ្យោបាយ ដើ​​ម្បី​​ជំរុញឱ្យបក្សនេះ មានឱកាសចូលរួមប្រកួតប្រជែង នៅអាណត្តិបន្តបន្ទាប់ទៀត។

លោកបន្តថា«ជារឿងត្រឹមត្រូវហើយដែលគាត់បន្ត ហើយប្រសិនបើគាត់មិនបន្តទេយើងឃើញថាគា​​ត់​​បោះ​​បង់ចោល​​គណបក្សមួយហ្នឹងហើយ។ដូចយើងដឹងហើយថាមុ​​នការបោះឆ្នោត២០២៣នេះគឺដោយសា​​​​តែ​​លិ​​​​ខិតបទដ្ឋានគតិយុត្តិ ជាពិសេសសំបុត្រកំណើតរបស់គណបក្សភ្លើងទៀនហ្នឹងត្រូវ​​បានដែ​​ហៅថាច្បា​​ប់ដើម ដល់អញ្ចឹងទៅគាត់គ្មានពេលវេលាគ្រប់គ្រាន់ក្នុងការតស៊ូមតិជាមួយនិងក្រ​សួងមហាផ្ទៃ។ដូច្នេះជំ​ហ​​រ​​នេះ​​ជា​ជំហរល្អ »។​

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧នេះ ក្នុងចំណោមគណបក្សនយោបាយទាំង១៨ គឺគ​​ណ​​​​បក្សប្រជាជនកម្ពុជា ទទួលសំឡេងគាំទ្រ ៨២.៣០ភាគរយ ដែលអាចទៅគ្រប់​​គ្រងកៅអី​​នៅក្នុងរដ្ឋស​​ភា​​បាន ១២០ អាសនៈ ខណៈដែលគណបក្សរាជានិយម ហ្វ៊ុនស៊ិនប៉ិច ទទួលបានសំឡេងគាំទ្រ ៥​ អាស​​នៈ​​នៅក្នុងរដ្ឋសភា។

នៅក្រោយការប្រកាសលទ្ធផលឆ្នោតជាផ្លូវការដោយ គ.ជ.ប កាលពីថ្ងៃទី ៥ កក្កដា ឆ្នាំ២០២៣ ព្រះ​​ម​​ហា​​​ក្សត្របានត្រាស់បង្គាប់តែងតាំងលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីសម្រាប់អាណត្តិទី៧នេះ កា​​ល​​​ពី​​ថ្ងៃ​ទី​ ៧ កក្កដា។

យ៉ាងនេះក្តី ការបោះឆ្នោតនៅក្នុងអាណត្តិនេះ ដែលមិនមានវត្តមានបក្សប្រឆាំងចូលរួម បានជំរុញឱ្យ​​​សហ​​គ​​​មន៍អន្តរជាតិ ជាពិសេសប្រទេសប្រកាន់គោលការណ៍ប្រជាធិបតេយ្យ មិនទទួលស្គាល់លទ្ធផល​​ឆ្នោត។​​ក្រុ​មប្រទេសលោកខាងលិចទាំងនោះ រួមានសហរដ្ឋអាមេរិក និង UN ជាដើមបង្ហាញការខកចិត្ត និងហ៊ា​ន​​និ​​​យាយចំៗ ពីដំណើរការបោះឆ្នោតថាគ្មានសេរី និងយុត្តិធម៌ទេ៕