ក្រុមអង្គការស​ង្គ​មស៊ីវិ​លលើកឡើង​ថា​ ប្រ​សិទ្ធភាព​នៃ​ការទប់​ស្កាត់បទ​ឧក្រិ​ដ្ឋគ្រឿងញៀន​ក្នុងប្រ​ទេសក​ម្ពុជា​ ចាំ​បាច់ត្រូ​វចាត់វិធានការលុ​បបំបាត់អំពើពុករលួយ ដែលការផ្តល់យោបល់នេះ ក្រោយពីមន្ត្រីជំនាញ អះ​​អា​ងពី​ការ​រ​កឃើ​ញគ្រឿ​​ងញៀន​ ក្នុង​ភូមិ​គ្រឹះនៅ​លើ​ភ្នំ​មួ​យកន្លែ​ង និ​ងក្នុ​ងបុ​រី​​«ប៉េ​ងហួ​ត»​ក្នុង​ប្រទេសក​ម្ពុ​ជា ​ដែលថា​ឧក្រិ​ដ្ឋជន​បាន​ដឹក​ឆ្ល​ង​ដែន​​មកលា​ក់ទុក​ មុនបញ្ជូនទៅទីផ្សារគោលដៅ ។

មន្ត្រី​​ជំនាញ​​កម្ពុជា ​កាលពីស​ប្តាហ៍មុន​ បានប្រកាសពីការរ​ក​ឃើញគ្រឿងញៀនជិត១ពាន់គីឡូក្រាមថ្មីទៀតនិង ឃាត់ខ្លួនជនស​​ង្ស័យជាប់ពាក់ព័ន្ធចំនួន៦នាក់ ជាជនជាតិចិនតៃវ៉ាន់។

 ប្រភពរដ្ឋាភិបាលឱ្យដឹងទៀតថា ​គ្រឿងញៀន​ទាំ​ងនោះ​ ត្រូវបា​នគេដឹ​​កឆ្លង​ដែ​​​នតាមលំហ​ស​មុទ្រ ​មកលា​ក់​​ទុកក្នុងទឹកដីកម្ពុជា ដេីម្បីបញ្ជូនទៅទីផ្សារគោលដៅ។

នាយករងមន្ទីរប្រឆាំងគ្រឿងញៀន លោក អ៊ិន សុង  និយាយកាលថ្ងៃទី៥សីហាថា ពួកឧក្រិដ្ឋជនបានព្យា​​យា​​​​មរិះរកមធ្យោបាយ ក្នុងការបញ្ជូនគ្រឿងញៀនចេញពីតំបន់ត្រីកោណមាស(តំបន់ព្រៃក្រាស់ជជាប់ព្រំប្រទល់ប្រទេសមីយ៉ាន់ម៉ា ថៃ និងឡាវ) ដោយឆ្លងកាត់ប្រទេសឡាវ ដឹកតាមផ្លូវទឹកកម្ពុជា ដើម្បីឆ្ពោះទៅ​​កាន់ទីផ្សារនៅកោះតៃវ៉ាន់ ដែលជាគោលដៅរបស់ពួកឧក្រិដ្ឋជន។ លោកថា នេះគឺជាករណីបង្រ្កាបគ្រឿងញៀនដ៏ធំស​​ម្បើមជាងគេនៅប្រទសកម្ពុជាក្នុងឆ្នាំ ២០២៣។

លោកថា៖ «[ហេតុអ្វីរឹបអូសច្រើន?] មូលហេតុដោយសារពួកឧក្រិដ្ឋជនឆ្លៀតឱកាសយកទឹកដីកម្ពុជាធ្វើចរាចរណ៍ឆ្លងកាត់»

បន្ថែមពីនេះ មន្ទីរប្រឆាំងគ្រឿងញៀន បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ​២០​២​៣​ថាបុរសឈ្មោះ​ CHEN CHI HSIANG ជាមេខ្លោង ក្នុងចំណោមជនសង្ស័យ៦នាក់ ហេីយថាសារធាតុញៀនប្រភេទកេតា​មី​នចំនួន៧៨៥ដុំ ស្មើទម្ងន់ជាង ៧៨៩គីឡូ ត្រូវបង្រ្កាបបាន។​ ដោយឡែកអ្នកត្រូវចាប់ខ្លួនបញ្ជូនទៅកាត់ទោសនៅតុលាការកម្ពុជា។

ប្រភពដដែល បន្ថែមថា ក្នុងការបង្រ្កាបគ្រឿងញៀននេះ អាជ្ញាធរបានបើកប្រតិបត្តិការចំនួន២ទីតាំងផ្សេងគ្នា នៅចំណុចភូមិគ្រឹះលើភ្នំ ស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ និងនៅផ្ទះជួលលេខ០៩ និងលេខ១១ ផ្លូវលេខ០៣ ក្នុងបុរីប៉េងហួត(បឹងស្នោរ) សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

លោក អ៊ិន សុង ឱ្យដឹងទៀតថា ករណីនេះ អាជ្ញាធរកំពុងបន្តស្វែងរកបណ្ដាញរបស់ពួកឧក្រិដ្ឋជនជាច្រើននាក់ទៀត ដែលថាកំពុងលាក់ខ្លួននៅក្នុងប្រទេសកម្ពុជា។

អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក មាស វីរិទ្ធ ធ្លាប់ប្រាប់ Newsroom Cambodia ថា ប្រទេសកម្ពុជាមិនមែនជាទីផ្សារធំសម្រាប់ឧក្រិដ្ឋជនទេ គ្រាន់ជាទិសដៅឆ្លងកាត់រប​ស់​​ឧ​ក្រិ​ដ្ឋ​ជនគ្រឿងញៀនតែប៉ុណ្ណោះ ។

នាយកប្រតិបត្តិអង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី​ និយាយថា ប្រសិទ្ធភាពប​​​ង្រ្កា​បបទល្មើ​សគ្រឿងញៀន ចូលកម្ពុជា លុះត្រារដ្ឋាភិបាលចាត់វិធា​នការច្បាប់លុបបំបាត់អំពើពុករលួយជាប្រព័ន្ធ ដោយគ្មានការលើកលែង។

 លោកថា៖ «បើ[…] ការអនុវត្តច្បាប់ជាទូទៅជាប្រព័ន្ធ ខ្ញុំគិតថា យើងនឹងអាចឈានដល់ការបង្រ្កាបបទល្មើសគ្រឿងញៀនបទល្មើសផ្សេងទៀតប្រកបដោយប្រសិទ្ធភាព»

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក ​អំ សំអាត មានប្រសាសន៍ថា វិធានការលុបបំបាត់អំពុករលួយ និងបទឧក្រិដ្ឋគ្រឿងញៀន រដ្ឋាភិបាល ត្រូវពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង និងអន្តរជាតិ។ 

លោកថា៖ «កម្ពុជាយើងត្រូវតែពង្រឹងក្នុងការអនុវត្តច្បាប់ ការបំបាត់អំពើពុករលួយនិងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព ទោះបីអ្នកដែលពាក់ព័ន្ធមានឋានរសក្ដិណាក៏ដោយ ឱ្យតែពាក់ព័ន្ធអំពើពុករលួយរឿងគ្រឿងញៀន ឬក៏ពាក់ព័ន្ធគ្រឿងញៀនត្រូវតែអនុវត្តផ្លូវច្បាប់ឱ្យមានប្រសិទ្ធភាព»។

លោក សង្កេតឃើញថា​ បញ្ហាគ្រឿងញៀន កំពុងបំផ្លាញធនធានមនុស្ស និងការអភិវឌ្ឍសង្គមកម្ពុជា យ៉ាងធ្ងន់ធ្ងរ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ក្នុងពិធីបិទសន្និបាតបូកសរុបការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០​២២ និងលើ​កទិ​សដៅសម្រាប់ឆ្នាំ២​០​២​៣ ដែលធ្វើឡើងកាលពីមិនា ឆ្នាំ២០២៣ បានក្រើនរំឭកមន្ត្រី​​​​ពាក់ព័ន្ធថា ប៉ុ​​ន្មា​​​នឆ្នាំចុងក្រោយនេះ កម្ពុជាបានបន្តរងគ្រោះពីអំពើបញ្ហាគ្រឿងញៀន។

លោកគូសបញ្ជាក់ថា បទល្មើសគ្រឿងញៀននៅតែអាចឆ្លងចូល«កម្ពុជាទាំងតាមផ្លូវគោក ផ្លូវទឹក ផ្លូវអា កា​ស​ និងតាមបញ្ញើប្រៃសណីយ៍ រួមទាំងករណី​រក្សាទុក កែច្នៃផលិត និងជួញដូរគ្រឿងញៀននៅក្នុងប្រ ទេ ស» ខណៈប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក កែ គឹមយ៉ាន រាយការណ៍ក្នុងពិធីនោះថា ឆ្នាំ២០២២ ប​​​​ទ​ល្មើសគ្រឿងញៀនធំៗ ដែលសមត្ថកិច្ចរឹបអូសបានជាង១៤តោន ស្មើនឹង៣១៨ភាគរយ ធ្រៀបឆ្នាំកន្លងទៅ «ជាទំហំមួយច្រើនលើសលុបគួរឱ្យព្រួយបារម្ភ»។

លោកបន្តថា ចំនួនអ្នកប្រើប្រាស់គ្រឿងញៀននៅឆ្នាំ២០២២ មាន២២២១៣នាក់ កើ​ន​ឡើង៥៩៤៩ បើប្រៀបធៀបនឹងឆ្នាំ២០២១ ។ ​

រ​បា​យកា​​​​រ​​ណ៍​ថ្មីមួ​យ​​របស់​អង្គ​ការ​អន្ត​រ​ជាតិឃ្លាំ​មើល​អំពើ​ពុ​ករ​លួយ​ជាស​ក​ល ​​បា​នរកឃើ​ញ​​​​ថា​ ៥ឆ្នាំ​ជាប់​គ្នាម​កនេះ​ ​កម្ពុ​ជាប​​ន្តជា​ប់​ចំ​ណាត់​ថ្នាក់​ជា​ប្រទេស​មា​ន​​​​​​អំពើពុករលួ​យអាក្រក់ ជិតបា​តតា​​រា​ង បើទោះបី​ប្រទេ​ស​​​ក្រី​​ក្រ​មួ​យ​នេះ មាន​ច្បាប់​ប្រ​ឆាំង​អំពើ​ពុ​ករ​លួ​យសម្រាប់ទប់ស្កាត់​ក្ដី។

​ច្បាប់​ស្តី​ពី​ការ​ប្រឆាំ​ងអំពើពុក​រលួ​យរបស់ក​ម្ពុជា​​ប្រកាស​ឱ្យប្រើ​នៅថ្ងៃទី​១ ខែ​មេ​សា ​ឆ្នាំ២​០​១០ ​បញ្ជាក់ពីគោ​​លបំ​ណងលើ​កក​ម្ព​ស់​ប្រសិ​ទ្ធ​ភា​ព​នៃកា​រ​ដឹក​នាំ​រ​ដ្ឋ​ច្រើ​ន​យ៉ា​ង។

 ក្នុ​ង​នោះមា​នទាំងការ​«​ពង្រឹង​អ​ភិបាល​កិច្ច​ និ​ងនីតិរដ្ឋ​ នៅក្នុ​ង​ការដឹ​កនាំ​ និង ​ការ​គ្រ​ប់គ្រងរ​ដ្ឋ ព្រមទាំ​ងរក្សា​ភាព​ស្អាត​ស្អំ និ​ង​យុ​ត្តិ​ធម៌​ជា​មូល​ដ្ឋាន​ចាំ​បាច់ ក្នុង​ការ​អភិវ​ឌ្ឍ​សង្គម​ជា​តិ ​និ​ង​កាត់ប​ន្ថ​យភា​ព​ក្រីក្រ»​។

​ក៏ប៉ុន្តែនៅ​ខែមករា ​​ឆ្នាំ២០​២​៣ ​អង្គ​ការ​ត​ម្លាភា​ពអ​ន្តរ​ជាតិ ​(T​ra​​ns​parency Inte​rn​ation​al) ​បាន​ចេញ​ផ្សាយរ​បាយការ​ណ៍ថ្មីមួយ​ ដាក់​ចំណា​ត់​ថ្នាក់អំ​ពើពុករ​លួយកម្ពុជា ឆ្នាំ​២០​២​២ ​ស្ថិត​នៅក្នុ​​​​​ងលេ​ខរៀង១​៥០ ​ក្នុ​​ងចំ​​ណោម​១៨​០ប្រទេ​ស ស្ថិ​តក្នុ​ងចំណាត់​ថ្នាក់អាក្រក់ទី​២ ក្នុ​ងចំណោមប្រ​ទេស​ជា​សមា​ជិ​កអា​ស៊ាន ​និ​ង​​​អាក្រក់ជាងគេលំដាប់លេខ៣ នៅតំបន់អា​ស៊ីប៉ាស៊ី​ហ្វិក​។​

ចំ​ណាត់ថ្នា​ក់​នេះ ធ្វើឱ្យ​ក​ម្ពុជា​ជាប់​​ក្នុងក​ម្រិត​ប្រ​ទេ​សមា​នអំពើ​​ពុករ​លួយធ្ងន់​ធ្ងរ​ ឬ​អា​ក្រក់​ ៥​ឆ្នាំ​ជា​ប់គ្នា​ ​បើទោះ​​​​​​បីក​ម្ពុជា​ទទួ​ល​បាន​ពិន្ទុ​កើ​នឡើ​ងពី ២​០ពិ​​ន្ទុ ក្នុ​ងឆ្នាំ​២​០​​១៨ ​​ដល់ ២​៤ពិ​ន្ទុ​ ក្នុង​ឆ្នាំ​២​​០​​២២ ​​ដែលពិ​ន្ទុ​១០០​ ជាចំ​ណា​ត់ថ្នា​ក់ពិ​ន្ទុ​ល្អ គ្មា​ន​អំពើពុករលួ​យ។

​របាយ​ការណ៍ស​កលនោះបញ្ជា​ក់ថា៖«កត្តា​ដែលនៅតែបន្តរារាំងកម្ពុជាមិនឱ្យទទួលបានពិន្ទុខ្ពស់ និងចំណា​​​​ត់ថ្នា​ក់​ល្អ គឺការខ្វះខាតនូវកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើឱ្យប្រសើរឡើងនូវ​អភិបាលកិច្ចល្អ លទ្ធិប្រជាធិប​​តេយ្យ និងនីតិរដ្ឋ»។

តែយ៉ាងណាប្រធានក្រុមអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ធ្លាប់ច្រានចោលរបាយការណ៍រ​ក​​​ឃើញកម្រិតអាក្រក់នៃអំពើពុករលួយរបស់កម្ពុជា ដោយចាត់ទុកថា ជារបាយការណ៍ប្រឌិដ្ឋមិនឆ្លុះប​ញ្ចាំ​​ងពីការខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា។