ក្រសួងទេសចរណ៍​ជំរុញ​ឱ្យ​អាជីវករកាណូត​ទេសចរណ៍ដាក់​ពាក្យ​ធានា​គុណ​ភាព​សេ​វា​កា​ណូត​ទេសចរណ៍​​​ ដើម្បី​ធា​នា​ថា​​ការ​ធ្វើ​ដំ​ណើរ​កម្សាន្ត​ទេស​ចរណ៍​តាម​ផ្លូវ​ទឹក​ប្រកប​ដោយ​សុវត្ថិភាព​ និង​គុណ​ភាព​ ស្រប​តាម​លក្ខណៈ​ស្តង់ដា​។​

យោងតាមសារបង្ហោះលើទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ​២០២៣ បញ្ជាក់ថា ក្រសួងទេសចរណ៍បន្តពង្រឹងគុណភាព និង​ការ​ទទួល​ស្គាល់​ស្តង់​ដាអប្បបរ​មា​ សម្រាប់​អាជី​កម្ម​កាណូត​ទេសចរណ៍​កម្ពុជា​។ ក្រសួងបន្ថែម​ថា ការវាយតម្លៃសុវត្ថិភាព និង​គុណ​ភាព​សេវា​កម្ម​កា​ណូត​ទេស​ចរណ៍​កម្ពុជា​មាន​លក្ខណៈ​វិនិច្ឆ័យ​ចំនួន​៣៤​ និង​លក្ខខណ្ឌ​តម្រូវ​ចំនួន១៩​ ក្នុងនោះ​ផ្តោតលើ​​សូច​នាករ​ពីបរិស្ថាន​ សូច​នា​ករ​ពី​ការ​តុប​តែង​ខាង​ក្នុង​ សូច​នា​ករ​ពី​សុវត្ថិ​ភាព​ សូច​នាករ​ពី​សំភារៈ​ប្រើ​ប្រាស់​ និង​សូច​នា​ករ​ពី​បុគ្គ​លិក​ និង​ការ​បម្រើ​សេ​វា​កម្ម​ទេស​ចរណ៍។​

ក្រសួង​ក៏​ជំរុញ​ឱ្យ​អាជីវករកាណូត​ទេសចរណ៍​ទាំងអស់ ​​​ពាក្យ​ស្នើសុំ​ទទួល​ស្គាល់​គុណ​ភាព​សេ​វា​​កម្ម​ពីក្រសួង​ផង​ដែរ។​

«ក្រសួង​ទេសចរណ៍​នៅតែបន្ត​លើក​ទឹក​ចិត្ត​អាជីវកម្ម​កា​ណូត​​​ទេស​ចរណ៍​​មក​​ដាក់​​ពាក្យ​ស្នើសុំ​ទទួល​ស្គាល់​គុណ​ភាព​សេ​វា​​កម្ម​ ដោយឥត​គិត​ថ្លៃ នៅ​ទីស្តី​ការ​ក្រសួង​ទេសចរណ៍​ ដែល​មាន​អាសយដ្ឋាន​ ដីទ្បូតិ៍​លេខ ​3A​ ផ្លូវលេខ១៦៩ សង្កាត់វាលវង់​ ខណ្ឌ៧មករា ​រាជ​ធានី​ភ្នំពេញ​ ឬតាមរយៈ​មន្ទីរទេសចរណ៍​រាជធានី​ ខេត្ត»។​

បើតាម​ក្រសួង​ទេស​ចរណ៍​ ​អាជីវ​កម្មកា​ណូត​ទេស​ចរណ៍​ចំនួន​ពីរ​នៅ​ក្នុង​ខេត្ត​សៀម​រាប​​​ទើប​ទទួល​បាន​វិញ្ញាបនបត្រ​បញ្ជាក់​ស្តង់​ដា​អប្បបរ​មា​កា​ណូត​ទេសចរណ៍​កម្ពុជា​ ក្នុង​​គឺនោះរួមមាន ​ សមាគម​កាណូត​ដឹក​ភ្ញៀវ​ទេស​ចរណ៍​ចុង​ឃ្នៀស​ និង​​​សហគមន៍​​ទេស​​ចរណ៍​​ធម្មជាតិ​​​កំពង់​ឃ្លំាង​​៕