សាច់ញាតិអនុប្រធានគណបក្សភ្លើងទៀន ឱ្យដឹងនៅថ្ងៃនេះថា តុលាការរាជធានីភ្នំពេញបាន​​សម្រេច​លើ​​​​​ក​​​ពេ​​លស​​វនាការ ក្នុងសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធមូលប្បទានបត្រគ្មានសាច់ប្រាក់ ទៅថ្ងៃក្រោយដោយមិន​​កំណ​​ត់​​កា​​ល​​​បរិ​​ច្ចេ​​​​ទ​ ខណៈស្ថានភាពសុខភាពក្បាលម៉ាស៊ីនដឹកនាំគណបក្សជំទាស់រូបនេះ មានសភា​​​ព​​ទ្រុឌទ្រោម ក្រោយឃុំខ្លួននៅក្នុងពន្ធនាគារ។

ភរិយាលោក ថាច់ សេដ្ឋា គឺលោកស្រី ថាច់ សុខបូរ៉ានី ប្រាប់គេហទំព័រNewsroom Cabodia នៅថ្ងៃទី ១៦ សីហា នេះថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ លោកស្រី ឈុន ដាវី បានស​​ម្រេ​ច​​ពន្យាពេល នៃការជំនុំជម្រះទៅពេលក្រោយ ប៉ុន្តែមិនបានកំណត់ថ្ងៃបើកសវនាការជាថ្មីទៀតនៅឡើយទេ​​​។

ប្រភពបន្តថា នៅចុងក្រោយ នៃសវនាការពិភាក្សាដេញដោលនៅថ្ងៃនេះ តុលាការបានជម្រាបអង្គសវនាកា​​រ​​ថា សំណុំរឿងព្រហ្មទណ្ឌនេះ នឹងត្រូវលើកទៅជំនុំជម្រះ នៅពេលក្រោយទៀត។

លោកស្រីបន្តថា៖«តុលាការបានលើកថ្ងៃជំនុំជម្រះប៉ុន្តែមិនដឹងលើកទៅថ្ងៃណា »។ 

គេហទំព័រ Newsroom Cambodia ទទួលបានលិខិតអញ្ជើញមួយច្បាប់នៅថ្ងៃទី ១៦ សីហា នេះ ដែល​​​ចេ​​ញ​​ដោយព្រះ​​រា​ជ​​​​អាជ្ញារង និងជា​​អ្ន​ក​​នាំពាក្យអយ្យការអមតុលាការភ្នំពេញលោក ប្លង់ សុផល កាលពីថ្ងៃទី ៨ សីហា ឆ្នាំ២០២៣ ដោយ​បញ្ជាក់ថា តុលាការនឹងលើកយកសំណុំរឿងលោក ថាច់ សេដ្ឋា មកជំនុំ​​​ជ​​ម្រះ​​​​លើ​អង្គ​​សេចក្តី ដែ​​ល​មានលោកស្រីចៅក្រម ឈុន ដាវី លោក ប្លង់ សុផល ជាព្រះរាជ្ញារង និ​​​ង​លោ​​ក​​ស្រី ម៉ុ​ង សៀ​​កលីង ជា​​ក្រ​​ឡា​​បញ្ជី​។

សម្រាប់​សវនាការនៅថ្ងៃនេះ គេសង្កេតឃើញ តាមរយៈឃ្លីបវីដេអូ ដែលបង្ហោះដោយអ្នកគាំទ្រគណប​​ក្ស​​ភ្លើ​ង​​​​ទៀ​ន បានបង្ហាញពីសកម្មភាពមនុស្សជាច្រើននាក់ នៅខាងក្រៅបរិវេណតុលាការក្នុងសង្កាត់ព្រែកលាប ចូ​លរួមអង្កេត និងតាមដានអំពីសវនាការនេះ។

គេហទំព័រ Newsroom Cambodia មិនអាចសុំការបំភ្លឺបានភ្លាមៗទេ ពីមន្រ្តីនាំពាក្យតុលាការរាជធា​​នីភ្នំ​​ពេ​​ញ​ នៅថ្ងៃនេះ។

បើទោះជាបែបណា លិខិតអញ្ជើញដែលចេញដោយស្ថាប័នអយ្យការដែលចេញកាលពីថ្ងៃទី ៨ សីហា បង្ហា​​ញ​​ថា តុលាការ​បានបង្គាប់ឱ្យមេធាវីការពារសិទ្ធិជនត្រូវចោទ ចូលរួមសវ​​នា​​កា​រ​ឱ្យ​​ទា​ន់​ពេលវេលា និងបើ​​មា​​ន​ឯកសារដោះបន្ទុកក្នុងរឿងក្តីនេះ ក៏អាចភ្ជាប់មកជាមួយបាន។ប្រភព​​ដដែលបន្ត​ថា សវនាការដែ​​លត្រូ​វដំ​ណើ​រការក្តីនៅថ្ងៃនេះ ផ្តោតលើបទចោទ «មិនបំពេញកាតព្វកិច្ច​​ចំពោះឧប​​ករ​ណ៍​​​ដែ​ល​​អាចជួញដូរបាន តា​​​​បញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិ​​កា​​រ​​ទូទាត់សង »។

ចំណែក លោក ជូង ជូងី មេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ បានប្រាប់គេហទំព័រ Newsroom Cambodia ដោ​​យខ្លី មុនចុចផ្តាច់ទូរស័ព្ទថា សំណុំ​រឿងព្រហ្មទណ្ឌនេះ ត្រូវបាន​​តុលាកា​​រលើកពេ​លបន្ត​​ជម្រះ​​ទៅ​​ថ្ងៃក្រោ​យ​​ទៀត ដោយមិនទាន់កំណត់​​កាលបរិច្ចេ​ទ​​នៅ​​ឡើ​យ។

អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ​​​​២០២៣។ក្នុងថ្ងៃតែមួយនៃការចាប់ខ្លួនលោក ថាច់ សេដ្ឋា នេះដែរ ស្ថាប័ន​​អ​​យ្យ​​ការ នៃតុលាការរាជធា​នី​​ភ្នំពេញ បាន​​បញ្ជាក់​ជំហរ​នៃការចាប់ខ្លួនមន្រ្តី​​នយោបាយ​​ជាន់ខ្ពស់នៃគ​​ណ​បក្សភ្លើងទៀននេះ គឺអនុវត្តតា​ម​ដីកាបង្គាប់ឱ្យនាំខ្លួន របស់ចៅក្រមស៊ើបសួរ លោក ទិត ដា​​លី​​​​។ ​​

ម្យ៉ាងវិញទៀត​មូលហេតុ​​ដែល​​ឈា​ន​​​​ដល់ការចាប់ខ្លួននេះ ដោយសារអនុប្រធាន​​គណ​​ប​​ក្ស​​​​​ភ្លើងទៀនរូប​នេះ ខកខានមិន​​ចូលខ្លួនបំភ្លឺតាមដីកាបង្គាប់ឱ្យចូលខ្លួនចំនួន២លើករួចមកហើយ តាំង​​ពី​​ចុង​​ខែកុម្ភៈ ឆ្នាំ២០​​​២​​១​​​មក។ក៏ប៉ុន្តែករណីនេះត្រូវបានលោក ជូង ជូងី សហមេធាវីការពារសិទ្ធិឱ្យលោក ថាច់ សេដ្ឋា​​ ធ្លាប់​​ប​​ដិសេ​​ធ​ថា កូនក្តីរ​​បស់​​ខ្លួ​នមិនដែលបានឃើញដីកាដែលចេញដោយតុលាការម្តងណាទេ។ផ្ទុយទៅវិញ មេ​​ធាវីរូបនេះចាត់ទុកកា​​រ​​អ​នុ​វត្ត​​​​នីតិវិធីនេះថាហាក់មានភាពលម្អៀង ដែលជាចេតនានាំឱ្យមានកា​​រចាប់ខ្លួនម​​ន្រ្តី​​​​​​ន​​យោ​​​បាយ​​បក្ស​​ជំទាស់​​នេះ​​ឡើង។

លោក ថាច់ សេដ្ឋា ត្រូវរង់ការចោទប្រកាន់ពីបទ«ចេញសែកស្អុយ ឬមូលប្បទានបត្រដែលគ្មានសាច់ប្រាក់» ទៅ​ឱ្យដើមបណ្តឹងឈ្មោះលោក ហៃ វ៉ាន់រិន ដែលជាម្ចាស់ក្រុមហ៊ុន រិន ឆាយ ផនស​​ប ដែលបាន​​ប្រ​​ព្រឹត្ត​​កា​​ល​​ពីអំឡុងឆ្នាំ២០១៩។

សហមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ លោក សំ សុគង់ ធ្លាប់ប្រាប់បណ្តា​​ញព័ត៌​​មា​​ន​ថា ការចាប់ខ្លួន និង​បទចោទប្រឆាំងកូនក្តីរបស់ខ្លួននេះតាមពិតវាគឺជា​​សំណុំ​រឿង​ចាស់​ដែល​កូនក្តី​រប​​ស់​​​​​លោក​ធ្លាប់ទ​ទួល​បាន​​​យុត្តិធម៌​ម្តង​រួច​មក​ហើយ ក្រោម​បទចោទ​ឆបោក​លុយ ដូច​អង្គហេតុដែល​​​កំ​​ពុង​​​កើ​​​ត​​ឡើង​​​នេះ។​​ក្នុងន័យនេះ បើ​​តាមលោក សំ សុគង់ ​ការចោទប្រកាន់នេះនាំឱ្យ​មាន​​ការ​ភ័ន្ត​​​ច្រឡំទាំងទៅ​​លើអង្គ​​​​ហេតុ​​ផង និង​​​​អង្គ​​ច្បា​​ប់​​ផង ព្រោះបំណុល​​ដែលកូនក្តីរបស់ខ្លួន​ជំ​​ពាក់ក្រុមហ៊ុន​មួយនេះមានប្រហែល​ ​២០ ០០០ដុ​​ល្លា​​​រ​អាមេរិកទេ​​។ក៏ប៉ុន្តែផ្ទុយទៅវិញ បែរជាម្ចាស់បណ្តឹងចោទប្រកាន់ថា កូនក្តីរបស់ខ្លួនត្រូវជំពាក់ក្រុមហ៊ុនប្រមាណ ៣៣ ៤​​០​០ ដុល្លារអាមេរិកទៅវិញ។

​របាយការណ៍​របស់​ក្រសួង​ពាណិជ្ជ​កម្ម បង្ហាញថា ក្រុម​ហ៊ុន រិន ឆាយ ផនសប នេះ បាន​ចុះ​បញ្ជី​ពាណិ​​​​ជ្ជក​ម្ម​​ផ្លូវការ នៅក្នុងក្រសួងពាណិជ្ជកម្ម កាលពីខែ​តុលា ឆ្នាំ២០១៥។ ម្ចាស់​ក្រុម​ហ៊ុន​ លោក​ ហៃ វ៉ា​ន់​​រិន នេះ គឺជាមនុស្សដែលស្និទ្ធនឹងគណបក្សប្រជាជនកម្ពុជា។ ក្រៅពីកាន់កាប់ក្រុមហ៊ុន រិន ឆា​​ ផនសប ហើយ លោក ហៃ វ៉ាន់រិន ក៏ជា​​ម្ចា​​ស់​​​​​​ក្រុ​ម​​​​ហ៊ុន Dynith Commercial ដែលមាន​​ទីតាំង​​​នៅ​​​​សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញដែរ​​។ ក្រុមហ៊ុន​នេះត្រូវបាន​ចុះ​ប​ញ្ជីនៅ​​ក្រ​​សួង​​ពា​ណិ​ជ្ជ​​កម្ម កាលពីចុងខែ​មីនា ឆ្នាំ២០១៤។

សព្វថ្ងៃ ​​ក្រុមហ៊ុន​ Dynith Commercial នេះ គ្រប់​គ្រងដោយ​​អ្ន​ក​​ស្រី ឌី សុខ​ឃី ជាកូនស្រីអតីត​​ស្នង​​កា​រ​​ក្រុង​​ភ្នំ​ពេញ​ លោក ហុក ឡង់ឌី ហើយក៏ត្រូវ​​ជាភរិយា​​លោ​​ក ហ៊ុន ម៉ានិត ដែល​ជាកូន​ប្រុស​ទី​២​​​​រប​​ស់​​​​​លោ​​ក​​​​​នាយក​​រដ្ឋមន្រ្តី ហ៊ុន សែន ដែរ។

Newsroom Cambodia មិនអាចស្វែងរកការបំភ្លឺបាន ពីលោក ហៃ វ៉ាន់រិន ដែលជាម្ចាស់ក្រុមហ៊ុន រិន ឆាយ ផនស​​ប​​ បានទេនៅថ្ងៃនេះ។

ចំណែក នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ ចាត់ទុកថា ការបន្តព​​ន្យាពេ​​ល​​នៃការជំនុំជម្រះនេះ វានាំឱ្យប៉ះពាល់សិទ្ធិជនត្រូវចោទ ក្នុងពេលដែលសំណុំរឿងនេះធ្លាប់រងការរិះគន់​​ជា​​ហូ​​​ហែរថា​​ជារឿងក្តីនយោបាយ។

ម្យ៉ាងវិញទៀត ការឃុំខ្លួនក្បាលម៉ាស៊ីនដឹកនាំបក្សជំទាស់នេះ វាហាក់លែងចាំបាច់ទៀតហើយ ព្រោះ​​តុ​​លា​​កា​​​របាន​​បញ្ចប់នីតិវិធីនៃការស៊ើបអង្កេតចប់សព្វគ្រប់អស់ទៅហើយ។

លោកបន្តថា៖«ខ្ញុំយល់ថាការពន្យាពេលនេះវាធ្វើឱ្យប៉ះពាល់សិទ្ធិជនត្រូវចោទគឺលោក ថាច់ សេដ្ឋា ព្រោះទី​​​​លោកមានជំងឺដែ​លត្រូវការព្យាបាល។ហើយសំណុំរឿង​​នេះទៀតសោតតាំងពីដំបូ​​ងមកសង្គមស៊ីវិលជាតិ និងអន្តជាតិគេមើលឃើញថាសំណុំរឿងនេះ វាទាក់ទងរឿងនយោបាយច្រើនជាង »។

គិតពីថ្ងៃចាប់ខ្លួន កាលពីដើមខែ មករា ឆ្នាំ២០២៣ លោក ថាច់ សេដ្ឋា ត្រូវបានឃុំខ្លួនប្រមាណ​​ជិត៦​ខែ​​ម​​ក​​ហើយ។ក្នុងរយៈពេលនេះ គេសង្កេតឃើញមានថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់របស់បក្សជំទាស់​​នេះផ្សេ​​ង​ទៀត​​ប្រមាណជិត ១០នាក់ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ក្រោមបទចោទ «ញុះញង់បង្កឱ្យមានភា​​ពវឹកវរធ្ង​​ន់ធ្ង​​ន់​​​​​ដល់សន្តិសង្គមសង្គម »។

សហគមន៍អន្តរជាតិ ចាត់ទុកថា ការចាប់ខ្លួន និងចោទប្រកាន់ប្រឆាំង​​អ្នក​​ន​​យោបាយក្រុមជំទាស់នេះ ជាការរឹតត្បិតសេរីភាពខាងនយោបាយ និងរុញឱ្យលទ្ធិប្រជាធិប​​តេយ្យដើរថយ​​ក្រោ​យ៕