មន្រ្តីនគរបាលជាន់ខ្ពស់ខេត្តសៀមរាបបដិសេធថាក្រុមសមត្ថកិច្ចជំនាញនៅមិ​​​នទាន់កំណត់មុខសញ្ញា​ក្រុ​​ម​​រំ​ដោះ​​​​​​អ្នកទោសបាននៅឡើយទេ គិតមកដល់ល្ងាចថ្ងៃទី១៧ ខែសីហានេះ ខណៈការស្វះស្វែ​​ងរកក្រុម​​រំ​​ដោះ​​​​​​អ្ន​ក​​​​ទោស​​កំពុង​​​បន្ត​ប​​ង្កើ​​នល្បឿន។

លោក តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានប្រាប់គេហទំព័រ Newroom Cambodia នៅ​​ថ្ងៃ​​​ទី ១៧ សីហា នេះថា ក្រុមសមត្ថកិច្ចជំនាញកំពុងបន្តបេសសកម្មរបស់ខ្លួន ដើម្បីឈានទៅកំណត់មុខ​​ស​​ញ្ញា​ក្រុមរំដោះអ្នកទោស។លោកបន្តថា វិធានការនៅចំពោះមុខ​​នេះ ក្រុមកម្លាំងសមត្ថកិច្ចជំនាញ អាច​​នឹ​​ង​​​​សម្រេចបាន​​ក្នុងរយៈពេលខា​​ង​​មុខ ប៉ុន្តែលោកមិនបានទម្លាយព័ត៌មានលម្អិត អំពីមុខសញ្ញា និងផែនកា​​រ​​ដែ​ល​សមត្ថកិច្ចអាចឈានទៅគ្រប់គ្រងសភាពការណ៍ទាំងស្រុងនៅឡើយនោះទេ។

លោកបន្តថា៖«ឥឡូវនេះយើងកំពុងតាមចាប់យើងកំពុងតាមចាប់។យើងអត់អាច​​និយាយអីបានទេ។​អា​​ហ្នឹ​​​​​ង​​ក៏យើងអត់ដឹងថាមានអ្នកឱ្យដៃដែរ។យើងអត់អាចផ្តល់ព័ត៌មានអីបានច្រើនទេ »។

កាសែតក្នុងស្រុកបានរាយការណ៍ នៅថ្ងៃនេះអមដោយរូបភាពជាច្រើនសន្លឹកហើយត្រូវគេចែក​​ចាយ​​នៅ​​លើ​​បណ្តា្ញសង្គម អំពីក្រុមរំដោះអ្នក​​ទោសជនជាតិចិនចំនួន ៥នាក់ ប្រដាប់ដោយ​​អាវុធ​​គ្រប់ដៃ​​។​​តាម​​រ​​យៈ​​​​សេ​​ច​​ក្តី​​រាយការណ៍នានា បានបង្ហាញថា ក្រុមអ្នករំដោះអ្នកទោសនេះ មាន​ពាក់ស្រោមមុខ និងស្រោមដៃរួច ស​​ម្រុ​​ក​​​ចូលគ្លីនិក រំដោះអ្នកទោសដោយសុវត្ថិភាព​​ ដែលកំពុងព្យាបាលធ្មេញ នៅគ្លីនិកឯកជនមួយកន្លែ​​ង​​ឈ្មោះ​​​​​​«ជុំចិន្តា » ស្ថិ​​ត​​​​ក្នុងភូមិសាស្រ្តភូមិតាភុល សង្កាត់ស្វាយសង្គុំក្រុង និងខេត្តសៀមរាប។

ដោយឡែកឆ្មាំពន្ធនាគារចំនួន៤នាក់ ដែលការពារពិរុទ្ធជន ត្រូវបានក្រុមរំដោះអ្នកទោសភ្ជង់នឹងកាំភ្លើង មុ​​ន​​​​នឹ​ងពួកគេ​​ឡើង​​រថយន្តគេចខ្លួន។ក្រោយធ្វើសកម្មភាពរួច រថយន្តម៉ាក Lexus ពណ៌ផ្សែងបារីមួយ​​គ្រឿ​​ង​​ពាក់​​ផ្លាកលេខភ្នំពេញ2AA-4315 ដែលពួកគេប្រើប្រាស់ធ្វើជាមធ្យោបាយ​​ ត្រូវបានផ្លុងចោល។

នៅក្នុងរថយន្ត សមត្ថកិច្ចនគរបាលប្រមូលបាន កាំភ្លើងខ្លី​ចំនួន​៥​ដើម និង​សម្ភារៈ​មួយចំនួនទៀត។

ឆ្លើយតបនឹងចម្ងល់ និងការរិះគន់ពីវិធានការការពារ អ្នកទោសនេះថាអាចនឹងមានផ្ទៃក្នុងផ្តល់សញ្ញា ឬថា​​តើ​​​​ក្រុ​​ម​​រំដោះអ្នកទោសនេះ អាចដឹងពីផែនការសម្ងាត់នេះដោយរបៀបណានោះ ត្រូវបានស្នងការនគរបាល​​ខេត្ត​សៀមរាប លោក តេង ច័ន្ទណាត អះអាងថា នៅចំពោះមុខនេះ គឺសមត្ថកិច្ចជំនាញ មិនទាន់អាចវិភាគ​​លម្អិ​តថាតើមានអ្វីនៅពីក្រោយ ហេតុការណ៍នេះនៅឡើយទេ។លោកបន្តថា ជាផែនការគឺធ្វើយ៉ាងម៉េច ស្វែ​​ង​​​​រកចាប់ខ្លួនក្រុមរំដោះអ្ន​កទោសឱ្យបានជាមុនសិន។ដោយឡែក ចំពោះរឿងផែនការបញ្ជូនអ្នក​​ទោសចេ​​ញ​​​​ក្រៅ​​ហើយបែកធ្លាយដំណឹងដោយរបៀបណានោះ គឺនឹងពិនិត្យនៅពេលក្រោយទៀត។

លោកបន្តថា«យើងមិនអាចផ្តល់ព័ត៌មានអ្វីច្រើន ក្រៅពីព័ត៌មានបឋមហ្នឹងនៅឡើយទេ »។

លោក ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ត្រូវបានកាសែតដកស្រង់សំដីមក​​ចុះផ្សាយ​​នៅ​​ថ្ងៃទី ១៧ សីហា ថាទណ្ឌិតឈ្មោះ Chen hsin han ជាជនជាតិចិនដែលមានអាយុ ៤៥ ឆ្នាំរូបនេះ ត្រូ​វ​​បាន​​តុ​​លាការផ្ទាន្ទាទោសដាក់ពន្ធនាគារចំនួន ៥០ឆ្នាំ ជាប់ចោទពីបទគ្រឿងញៀន។

អង្គការមិនមែនរដ្ឋាភិបាល ដែលឃ្លាំមើលពីដំណើរការនេះ ចាត់ទុកថា នេះជាការអនុវត្តនីតិវិធីដែលមិន​​មា​ន​​តម្លាភាពនៅក្នុងសង្គមបច្ចុប្បន្ន បើធៀបនឹងអ្នកទោសមនសិការ សកម្មជនដីធ្លី និងសកម្មជន​​បរិស្ថា​​នជា​​ដើ​​​មដែលសិទ្ធិទទួលបានការព្យាបាលដោយសមរម្យនៅខាងក្រៅ សឹងថាមិនមាននោះទេ។

មន្រ្តីនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក ស៊ឹង សែនករុណា យល់ឃើញថា ចំពោះ​​​ករណី​នេះ វាហាក់ដូចជាមិនទំនងដែលជនទទួលការកាត់ទោសពីបទល្មើសឧក្រិដ្ឋបែរជាមានការការពារ ក្នុងក​​ម្រិ​​​​​ត​​មិនសមាមាតបែបនេះ។ម្យ៉ាងវិញទៀត សេវាទទួលបានការពារព្យាបាលនេះ គឺហាក់គ្មានយុត្តិធម៌ទេ បើធៀបនឹងអ្នកទោសនយោបាយបក្សជំទាស់ និងសកម្មជនសង្គមដទៃទៀត។ពួកគេក​​ម្រទទួលការ​​អនុ​​ញ្ញា​​​​ត​​ដើម្បីអាច​​បានសេវាព្យាបាលនៅខាងក្រៅ ដូចករណីបែបនេះណាស់។

លោកបន្តថា«ខ្ញុំកត់សំគាល់អញ្ចេះអំពីការព្យាបាលអ្នកទោសខាងក្រៅយើងឃើញហើយបើប្រៀបធៀបអ្នកទោសមនសិការនយោបាយអីផ្សេងៗដូចជាកម្រអនុញ្ញាតិឱ្យទៅព្យាបាលខាងក្រៅណាស់ដូចជាជំងឺបែបហ្នឹងដូចជាជំងឺឈឺធ្មេញឈឺអីនេះវាមិនធ្ងន់ធ្ងរអីនោះទេ។ហើយដោយឡែកបើសកម្មជននយោបាយអីផ្សេងគាត់មានជំងឺហើយសុំព្យាបាលនៅខាងក្រៅតែបែរជាតុលាការមិនអនុញ្ញាត។ប៉ុន្តែបើឧក្រិដ្ឋជនរូបនេះដែលជាឧក្រិដ្ឋជនជួញដូរថ្នាំញៀន អញ្ចឹងវាជាមនុស្សដែលគ្រោះថ្នាក់ប៉ុន្តែហេ​​តុអីបានខាងពន្ធនាគារធ្វេស​​ប្រ​​ហែ​ស »។

លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ ក៏ឯកភាពដែរថា បញ្ហា​​នេះ​​អាចការប្រមាថចំពោះភារកិច្ច​របស់សមត្ថកិច្ចឬជាការងារដែលអាចចាត់ទុក​​ថាខ្ជីខ្ជាចំពោះស្ថានការណ៍​​។ជាងនេះ​​ទៀ​​​​​​​ត ករណីនេះអាចរាប់បានថាជាការរៀបចំផែនការដ៏ម៉ត់ចត់ ក្រោមហេតុផលណាមួយ ទើ​​ប​​បា​​​​នជាការ​​​រំ​​ដោះ​អ្នកទោសនៅពេលនេះ អាច​​ប្រ​​ព្រឹត្តទៅដោយគ្មានឧបសគ្គអ្វីកើតឡើង។

លោកបន្តថា៖«ខ្ញុំគិតថារឿងនេះអាចជាការធ្វេសប្រហែសរបស់អាជ្ញាធរ ប្រសិនបើយើងមើលទៅ​​ថាគាត់​​មិន​​យកចិត្តទុក ឬក៏មិននឹកស្មានថាឧក្រិដ្ឋជនដែល​​ជាជនបរទេសគាត់ហ៊ានមករំដោះអ្នកទោស ពីព្រោះ​​ហេតុអីបានយើងថាអញ្ចឹងដោយសារតែនេះគឺជាបទល្មើសដែលកើតឡើងនៅក្នុងទឹកដីនៃប្រទេសកម្ពុជា។ហើយក៏មិននឹកស្មានក្រុមឧក្រិដ្ឋជនអាចលើកគ្នាមកធ្វើសកម្មភាពអ្នកទោសគ្រឿងញៀនហ្នឹងបាន។នេះជាចំណុចទី១ហើយចំណុចទី២ផែនការហ្នឹងសុទ្ធសឹងតែជាផែនការដែលបានរៀបចំ ហើយគ្រោងទុក​យ៉ាង​​ច្បា​ស់លាស់ដោយទី១គឺមានផែនការនៅក្នុងការស្នើសុំហើយចេញធ្វើព្យាបាលជំងឺនៅខាងក្រៅ »។

គេសង្កេតឃើញថា​សព្វថ្ងៃនេះ ប្រទេសកម្ពុជាបានក្លាយ​​ជាគោលដៅនៃការប្រព្រឹ​​ត្តបទល្មើសរបស់​​ជនបរ​​ទេ​​ស ជាពិសេសជនជាតិចិន។បន្ថែមពីលើនេះ មិនថានៅតាមដងផ្លូវ ឬទីតាំងកម្សាន្តទេ ពួកគេតែងធ្វើស​​កម្ម​​ភា​​​​​​ព​​ផ្សេ​​ងៗ ដោយកាយវិកាឆ្គាំឆ្គង ឬមានពេលខ្លះរហូតប្រើអំពើហិង្សាក៏មានថែមទៀតផង ដោយមិន​​ព្រួយ​​បារ​​ម្ភចំពោះនីតិវិធី និងច្បាប់ទម្លាប់របស់ប្រទេសឡើយ។

ក្រុមអ្នកជំនាញគោលនយោបាយ និងសិទ្ធិមនុស្ស ចាត់ទុកថា ដោយសារកា​​រអនុវ​​ត្ត​​ច្បា​ប់ មិនសូវមា​​នប្រសិ​​ទ្ធិភា​ពដូច្នេះហើយ ទើបបង្កើតទៅជាទម្លាប់មិនល្អរបស់ពលរដ្ឋ ជាពិសេសជនបរទេស ដែលមក​​ស្នាក់​​នៅ​​ក្នុង​​ប្រទេ​​សក​ម្ពុ​​ជា ដែលពួកគេ​អាចធ្វើអ្វីតាមចិត្ត។មិនតែប៉ុណ្ណោះ ក្នុងករណីមានកំហុស អ្នកប្រព្រឹត្ត​​បទ​​ល្មើ​​​​ស​ អាចបង់ការ​​​ផាក់ពិន័​យក្នុ​​ងកម្រិតណាមួយ ក្រោមហេតុផលអំពើពុករលួយ ដូច្នេះទោសទណ្ឌទាំង​​នោះ អាច​​ក្លា​​យទៅជាគ្មា​​នទោ​ស​​វិញ​​ក៏មានដែរ៕