មន្ទីរសារធារណ​ការ​ និង​ដឹកជញ្ជូនខេត្ត​​កំពង់ស្ពឺជូនដំណឹង​ដល់​ពលរដ្ឋ​ជាម្ចាស់​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់​ទាំងអស់​ឱ្យ​ផ្អាក​ការ​ធ្វើ​ចរាចរណ៍​ជាបណ្ដោះ​អាសន្ន​លើកំណាត់ផ្លូវ​ជាតិ​លេខ៣​ចន្លោះ​គ.ម៤៧​​ ដល់​៤៨ និង៥១ ដល់៥២ ​ស្ថិត​នៅ​ឃុំ​ស្នំ​ក្រពើ​​ ខេត្តកំពង់​ស្ពឺ ដោយសារ​ជំនន់​ទឹក​ភ្លៀង​។

ក្នុង​សេចក្តី​ជូន​ដំណឹង​របស់​មន្ទីរសារ​ធារណ​ការ​ខេត្តកំពង់ស្ពឺ​ចេញ​កាលលពីថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៣​បញ្ជាក់​​ថា កាលពី​ថ្ងៃ១៥ ខែតុលា​ ឆ្នាំ​២០២៣​​​ ​ដោយស្ថានភាព​ទឹកភ្លៀង​នៅរដូវវស្សា​ឆ្នាំ​នេះ​បានធ្លាក់​ច្រើន​ បង្កឲ្យ​មានជំនន់​ទឹកភ្លៀង​ ដែលអាច​បង្ក​ឲ្យមាន​ផល​ប៉ះពាល់ដល់​មនុស្ស​ សត្វ​ និងហេដ្ឋារចនា​សម្ព័ន្ធ ផ្លូវថ្នល់-ស្ពាន​​​ជាយថា​ហេតុ មន្ទីរ​សារណការ​សូមធ្វើការ​ផ្អាក​ចររាចរណ៍​រថយន្ត​ធុនធ្ងន់គ្រប់ប្រភេទ។​

តាមសេចក្ដី​ជូនដំណឹង​ដដែលបានបន្ថែម​ថា​៖ «​ដោយ​ស្ថានភាព​​ទឹកភ្លៀង​នៅរដូវវស្សា​ឆ្នាំ​នេះ​បានធ្លាក់​ច្រើន​ បង្កឲ្យ​មានជំនន់​ទឹកភ្លៀង​ដែលអាច​បង្ក​ឲ្យមាន​ផលប៉ះពាល់ដល់​មនុស្ស​ សត្វ​ និងហេដ្ឋារចនា​សម្ព័ន្ធ ផ្លូវថ្នល់-ស្ពាន​​ ​ជំនន់​ទឹកភ្លៀងបានកំពង់​​ជនឡើង​ជា​ហេតុ​បណ្ដាល​ឲ្យ​លិច​កំណាត់ផ្លូវជាតិ​លេខ៣​ ចន្លោះ​គ.មលេខ​​៤៧ ដល់៤៨​ និង​គ.មលេខ​៥១ ដល់​៥២​ នៅ​ឃុំស្នំ​ក្រពើ​ ស្រុកគងពិសី​ ខេត្ត​កំពង់ស្ពឺ​​​»។

សេចក្ដីជូន​ដំណឹងដ​ដែល​បានបន្ថែមថា​​​​ ​ដោយស្ថាន​ភាពនេះ​ធ្វើ​ឲ្យផ្លូវថ្នល់​មិនអាច​ទ្រ​ទម្ងន់​រថយន្ត​ដឹកទំនិញ​ធុនធ្ងន់បាន ​មន្ទីរសារធារណ​ការ​​ខេត្ត​កំពង់ស្ពឺ​​សូមផ្អាក​ចររាចរ​ណ៍រថយន្ត​ដឹកទំនិញ​ធុនធ្ងន់ទាំងអស់​​លើកំណាត់ផ្លូវ​ជាតិ​លេខ៣​ និងសូមឲ្យ​ប្រជា​ពលរដ្ឋ​​ជាម្ចាស់​រថយន្ត​ដឹកទំ​និញ​ធុន​ធ្ងន់​ទាំងអស់​​​ដែលធ្វើចរាចរណ៍​ពីភ្នំពេញ​​ទៅកំពត​ ​វាង​តាម​ផ្លូវជាតិ​លេខ​១២២​ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​២ ​ឬវាង​តាម​ផ្លូវ​១៤៣​ទៅ​ផ្លូវលេខ៤១​ សម្រាប់​​ទិសដៅពី​កំពតទៅ​ភ្នំពេញ​​ជាបណ្ដោះអាសន្នសិន​ ចាប់ពីថ្ងៃជូន​ដំណឹង​​នេះតទៅ​​ រហូត​មានការ​ជូន​ដំណឹង​ជាថ្មី​៕