ជប៉ុននឹងផ្ដល់ជំនួយឥតសំណងជិត១០លានដុល្លារសហរដ្ឋអាមេរិកដល់កម្ពុជា ដើម្បីគាំទ្រដល់ការវាស់វែង និងការចុះបញ្ជីដីធ្លីតាមរយៈការដំឡើងស្ថានីយ៍វាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាចេញនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ លោក សុខ ចិន្ដាសោភា រដ្ឋមន្ត្រីការបរទេស និងលោក អូណូ អាតស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងចុះហត្ថលេខារួមគ្នានៅថ្ងៃទី២៦ ខែតុលា នៅទីស្ដីការក្រសួងការបរទេស ស្ដីពីការផ្ដល់ហិរញ្ញសប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ប្រមាណជា ៩.៧លានដុល្លារ ដើម្បីអនុវត្តគម្រោងសម្រាប់ការកសាងបណ្ដាញស្ថានីយវាស់វែងអចិន្ត្រៃដោយផ្កាយរណបទូទាំងប្រទេស។
តាមសេចក្ដីប្រកាសព័ត៌មានដដែលបន្ថែមថា គោលបំណងនេះគឺដើម្បីពន្លឿនការអង្កេតវាស់វែងសុរិយោដី ព្រមទាំងពង្រឹងសេវារដ្ឋបាលពាក់ព័ន្ធការចុះបញ្ជីដីធ្លី ដោយការដំឡើងស្ថានីយ៍វាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប៕